USB Flash ឆ្លងមេរោគ ចង់ Format ក៏មិនកើត សាកវិធីនេះបានទៅរួច!

ប្រសិនបើ USB Flash ឬ USB Disk របស់ប្រិយមិត្តជួបបញ្ហាជាប់គាំងដំណើរការមិនស្រួល ឬដោយចូលកុំព្យូទ័រហើយរកមើលមិនឃើញ ឬទំហំផ្ទុកមិនគ្រប់ចំនួននៃ USB Flash យើងគួរធ្វើការលុបសម្អាតតាមវិធីនេះ ដើម្បីស្រោចស្រង់វាឲ្យវិលមកដូចដើមវិញ។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពខ្លាំងជាងការ Format ទៅទៀត ហើយ USB Flash ដែលមានបញ្ហាមួយចំនួនមិនអាចសូម្បីតែ…

វិធីបិទផ្ទាំងសារ Notification ដ៏រំខាន នៅលើ Windows 10

នៅពេលដែលលោកអ្នកកំពុងធ្វើការងារនៅលើកុំព្យូទ័រដើរដោយប្រព័ន្ធ Windows 10 របស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ ខណៈពេលនោះ ផ្ទាំង Notification ចេះតែលោតចេញពីគែមអេក្រង់ជាមួយនឹងសារដំណឹងម្តងហើយម្តងទៀត​ ដើម្បីឱ្យលោកអ្នកចុចចូលមើលនេះ មើលនោះ តើលោកអ្នកនឹងមានអារម្មណ៍បែបណា? តាមពិតទៅ Microsoft ប្រើប្រាស់សារវា គឺដើម្បីប្រើប្រាស់ Windows 10 ដើម្បីទាញយកផលប្រយោជន៍ពីការផ្សព្វផ្សាយឃោសនាពាណិជ្ជកម្មប៉ុណ្ណោះ…

វិធីសាស្រ្តខ្លី តែអាចបង្កើនទំហំផ្ទុកបានច្រើននៅលើ Windows 10

ខណៈពេលដែលអង្គផ្ទុកទិន្នន័យកំពុងតែផលិតឡើងឲ្យកាន់តែមានទំហំធំទៅៗ ចំណែក​ឯតម្លៃកាន់តែថោកទៅៗ រីឯពួកយើងក៏នៅតែបន្តប្រើប្រាស់អង្គផ្ទុកទិន្នន័យកាន់តែច្រើនទៅៗដូចគ្នាផងដែរ។ បញ្ហានេះកើតមានឡើង សម្រាប់អ្នកដែលកំពុងប្រើប្រាស់កុំព្យូទ័រ ដែលមានទំហំផ្ទុកតូច ឬប្រភេទ SSD ( Solid-State drive ) ដែលវាមិនអាចផ្តល់នូវទំហំផ្ទុកធំគ្រប់គ្រាន់ ដូចទៅនឹងអង្គផ្ទុកទិន្នន័យជំនាន់មុនប្រភេទ SATA ឬ IDE បានឡើយ។ ប្រសិនបើអ្នកចាប់ផ្តើមគិតថា ការប្រើប្រាស់ទំហំផ្ទុកកាន់តែខើចទៅៗ…

របៀបថតរូបលើអេក្រង់កុំព្យូទ័រប្រើប្រព័ន្ធ Windows 10 ដែលអ្នកប្រហែលមិនទាន់ដឹង

ការថតរូបភាពលើអេក្រង់កុំព្យូទ័រ គឺមានភាពងាយស្រួលណាស់ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងថា អ្នកអាចធ្វើការងារនេះបានតាមរបៀបខុសៗគ្នានោះទេ។ ខាងក្រោមនេះ គឺជារបៀបថតរូបលើអេក្រង់កុំព្យូទ័រមួយចំនួនដែលអ្នកគួរជ្រាប ដើម្បីឱ្យការថតរូបលើអេក្រង់កុំព្យូទ័ររបស់អ្នកកាន់តែងាយស្រួល និងទៅតាមការចង់បាន៖ ១– ប្រើប្រាស់ប៊ូតុង PrtScr: នេះគឺជាវិធីសាមញ្ញបំផុតសម្រាប់ការចុចថតរូបភាពលើអេក្រង់។ លោកអ្នកគ្រាន់តែចុចលើប៊ូតុង PrtScr នោះរូបលើអេក្រង់កុំព្យូទ័រនឹងត្រូវបានថត រួចផ្ទុកបណ្តោះអាសន្ននៅលើ clipboard រហូតលោកអ្នកចុចថតម្តងទៀត។ បន្ទាប់មក លោកអ្នកអាចបើកកម្មវិធីកាត់តរូបភាពណាមួយដូចជា…

Galaxy TabPro S ពេលនេះ ទិញ ១ ចំណេញដល់ទៅ ២

Samsung Galaxy TabPro S ជិតដល់ខួបគម្រប់មួយឆ្នាំរបស់វាហើយ គឺនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។ ពេលនេះ វាគឺជា Table ដែលទិញ ១ ចំណេញបានដល់ទៅ ២។ វាអាចប្រើប្រាស់ដោយការប៉ះបញ្ជាតាមម្រាមដៃ និងមួយវិញទៀត វាអាចតភ្ជាប់ជាមួយក្តារចុចចុចខាងក្រៅ សម្រាប់ប្រើប្រាស់ដូចកុំព្យូទ័រយួរដៃ ហើយដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ…

របៀបបង្កើតគណនីប្រើប្រាស់បន្ទាប់បន្សំ ការពារពេលគេខ្ចីកុំព្យូទ័រប្រើ

បែបបទរបស់ «Guest Account» ប្រែថា «គណនីប្រើប្រាស់បន្ទាប់បន្សំ» គឺមិនមែនជារឿងមិនល្អនោះទេ៖ សម្រាប់ការបង្កើត Guest Account គឺវាផ្តល់សារៈប្រយោជន៍ដល់យើងជាច្រើនដូចជា អនុញ្ញាតឲ្យអ្នកដទៃអាចប្រើប្រាស់កុំព្យូទ័ររបស់យើងបានត្រឹមតែចូលលេងអ៊ិនធើណែត ឬបើកកម្មវិធីមួយចំនួនប្រើ ហើយមិនអាចធ្វើអ្វីបានផ្សេងទៀតឡើយ សរុបមកគឺរក្សាសុវត្ថិភាពផ្សេងៗជាចំបង។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុន Microsoft បញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Windows 10…

Command Prompt ៤ យ៉ាងនៅលើ Windows 10 ដែលអ្នករៀន IT ថ្មីថ្មោងគួរដឹង

ប្រិយមិត្តមួយចំនួនប្រហែលជាគិតថា Command Prompt ជាកម្មវិធីចំណាស់ដែលចេញជាង ៣០ឆ្នាំ នេះ ហួសសម័យទៅហើយសម្រាប់ Windows 10 ប៉ុន្តែនេះមិនមែនជាងការពិតទេ។ សម្រាប់កម្មវិធី Command Prompt អាចជួយដោះស្រាយបញ្ហាបានជាច្រើន ហើយប្រហែលជាមានអ្នកជំនាញ IT មួយចំនួនបានយល់ដឹងពីវាច្បាស់ដូចគ្នា។ អ្នកប្រើប្រាស់ Windows ជាច្រើនគឺសឹងតែមិនដែលប្រើប្រាស់កម្មវិធី…

វិធីសាស្រ្តបញ្ចូល Windows 10 ទៅក្នុង Flash USB ដោយមិនចាំបាច់មានកម្មវិធីជំនួយ (មានវីដេអូ)

សម្រាប់ការដំឡើងប្រព័ន្ធប្រតិបត្តិការ Windows 10 ចូលទៅក្នុង Flash USB គឺត្រូវការទាមទារកម្មវិធីជំនួយមួយចំនួនដើម្បីសម្រេចបាន។ ចុះប្រិយមិត្តធ្លាប់គិតថាប្រសិនបើយើងត្រូវការ Windows 10 ប្រើប្រាស់់ជាបន្ទាន់ដោយពុំបានភ្ជាប់កម្មវិធីជំនួយមកតាមខ្លួននោះ តើអ្នកត្រូវធ្វើដូចម្តេច? ពេលនេះក្រុមការងារ Post Tech សូមណែនាំពីរបៀបបញ្ចូល Windows ដាក់ចូល USB ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយផ្សេងៗឡើយ…

Telegram ស្គាល់តែលេខទូរស័ព្ទ អាចផ្ញើសារឱ្យគ្នាបានមួយរំពេច

Telegram គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតមួយ ដែលអនុញ្ញាតឱ្យលោកអ្នកជជែកឆ្លើយឆ្លងសារ ឬផ្ញើឯកសារប្រភេទផ្សេងៗជាក្រុម ឬជាមួយដៃគូណាម្នាក់ បានយ៉ាងងាយ និងរហ័សបំផុត។ វាត្រូវអនុញ្ញាតឱ្យអ្នកបង្កើតគណនីសម្រាប់ប្រើប្រាស់ ដោយត្រូវការតែលេខទូរស័ព្ទមួយតែប៉ុណ្ណោះ គឺអាចប្រើប្រាស់មុខងារដ៏មានសារសំខាន់របស់វាបានដោយសេរី និងគ្មានការរំខានពីសារឃោសនាអ្វីឡើយ ហើយវាក៏គាំទ្រជាមួយស្មាតហ្វូនដំណើរការទាំងលើប្រព័ន្ធ Android, iOS, និង Windows 10 ផងដែរ។ ១- របៀបដំឡើងកម្មវិធី៖…

ដំណឹងល្អ! Microsoft ចេញវ៉ែនតា VR ថ្មី អាចដំណើរការបានជាមួយកុំព្យូទ័រត្រឹមកម្រិតមធ្យម

ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការថា កុំព្យូទ័រទំនើបៗកម្រិតមធ្យម គួរតែអាចដំណើរការបានជាមួយវ៉ែនតា VR (Virtual Reality) ប្រើប្រព័ន្ធ Windows 10 រាប់បញ្ចូលទាំងកុំព្យូទ័រយួរដៃបំពាក់បន្ទះ GPU របស់ក្រុមហ៊ុន Intel ផងដែរ។ សេចក្តីប្រកាសនេះ គឺចេញពីនាយកប្រតិបត្តិរងក្រុមហ៊ុន Microsoft លោក…