Lumia ៥២៥ និង ១៣២០ កំពុងតែ​ចរាចរ​នៅលើ​អ៊ី​បេ​

​តាម​ប្រភព​ព័ត៌មាន Softpedia បានឲ្យដឹងថា ទូរស័ព្ទដៃ Lumia ៥២៥ និង Lumia ១៣២០ ជា​ស្មា​ត​ហ្វូន​ប្រើប្រាស់ Windows 8 ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Nokia កំពុងតែ​ចរាចរ​លក់​នៅលើ​ទីផ្សារ​តូច​នៅ អ៊ី​បេ ។ ទូរស្ទព័ដៃ​ស្មាត​ហ្វូន​ទាំង​ពីរ​គ្រឿង​នេះ​មាន​ការពេញនិយម​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​មួយចំនួន​ដូចជា ប្រទេស​ចិន វៀតណាម…

Samsung ត្រៀម​បង្ហាញ Tablet ៧ និង ៥ នៅ​ត្រីមាស​ទីមួយ​

​ក្រុមហ៊ុន Samsung បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ចេញ​ម៉ូ​ដែល​ឧបករណ៍ Tablet ថ្មី​សម្រាប់​ផ្គត់​ផ្គង​ទីផ្សារ​នៅក្នុង​ត្រីមាស​ទី ១ នៃ​ដើមឆ្នាំ ២០១៤ ប៉ុន្តែ​បច្ចេកវិទ្យា​យក្ស​នេះ មិន​ខ្វល់ខ្វាយ​ការផ្សាយ​ពាណិជ្ជកម្ម​ឡើយ ជាពិសេស​មូលដ្ឋាន​របស់​ខ្លួន​ដែល​មាន​នៅក្នុង​ប្រទេស​កូរ៉េ​។ តាមរយៈ​អ្នកជំនួញ​កូរ៉េ​បាន​អះអាងថា នៅក្នុង​ខែ​មករា​ក្រុមហ៊ុន Samsung នឹង​បង្ហាញ​ម៉ូ​ដែល​ថ្មី​នៃ Tablet ដោយ​ប្រើប្រាស់ Windows 8 ជាមួយ​នឹង​ទំហំ​ផ្ទុក…

ចិន​ព្រួយបារម្ភ នៅ​ពេល​ឮ Microsoft បញ្ឈប់​ការគាំទ្រ Windows XP

​ក្រុមហ៊ុន Microsoft បានបង្ហាញ​រួចមកហើយ​ថា ខ្លួន​នឹង​បញ្ឈប់​ការគាំទ្រ​ប្រព័ន្ធ​ដំណើរការ Windows XP នៅក្នុង​ឆ្នាំ ២០១៤​ដែល​ធ្វើឲ្យ​អ្នក​ស្មោះស្ម័គ្រ​នឹង​ប្រព័ន្ធ​ដំណើរការ​នេះ​មួយចំនួន​កំពុងតែ​មាន​ការព្រួយបារម្ភ​ខ្វល់ខ្វាយ​។​ ​នៅពេលនេះ មិនមែន​មាន​តែ​អ្នកប្រើប្រាស់​ធម្មតា​នោះ​ទេ ដែល​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នេះ​នោះ​ទេ សូម្បី​តែ​រដ្ឋាភិបាល​ចិន​ក៏​កំពុងតែ​ព្រួយរ​ម្ភ និង​តានតឹង​ក្នុង​ចិត្ត​ផងដែរ ព្រមទាំង​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន Microsoft ពិចារណា​ឡើងវិញ​នូវ​គោល​គំនិត​បញ្ឈប់​ការគាំទ្រ Windows XP​។​ ​បណ្ដាញសារព័ត៌មាន​ចិន TechWeb…

Windows 7 នៅតែ​ខ្លាំង​ជាង Windows 8

​សុំទោស Microsoft មើល​ទៅ​ប្រព័ន្ធ​ដំណើរការ Windows 8 ប្រហែលជា​មិន​អាច​យកឈ្នះ Windows 7 បាន​នោះ​ទេ បើ​ទោះបីជា​ខំ​ជំរុញ​ឲ្យមាន​ការប្រើ Windows 8 ពី​សំណាក់​ក្រុមហ៊ុន​ក្ដី​។​ ​យោងតាម​របាយការណ៍​របស់ Net Applications បានបង្ហាញ​ថា ការកើនឡើង​នៃ​អ្នកប្រើប្រាស់ Windows 8…

Microsoft គួរតែ​តែងតាំង​បុគ្គលិក​ខ្លួន​ឲ្យធ្វើ​ជា CEO ល្អ​ជាង​ឲ្យ​អ្នកផ្សេង​ធ្វើ​

​ខណៈ​ពេល​នេះ ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Microsoft កំពុងតែ​មមាញឹក​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​នាយក​ប្រតិបត្តិ​ថ្មី​ជំនួស​លោក Steve Ballmer ដែល​ប្រកាស​ចូល​និវត្តន៍​នៅក្នុង​រយៈពេល ១២​ខែ​។ ព័ត៌មាន​ចចាមអារ៉ាម​ចុងក្រោយ​បាន​និយាយថា លោក Alan Mulally នាយក​ប្រតិបត្តិ Ford គឺជា​ជម្រើស​ទីមួយ​ក្នុងការ​ឡើងកាន់តំណែង​នាយក​ប្រតិបត្តិ Microsoft ប៉ុន្តែ​នៅពេល​នេះ អតីត​អនុប្រធាន​ជាន់ខ្ពស់ Microsoft បាន​លើក​ហេតុផល​មួយ​ថា…

Instagram អាច​ប្រើ​នៅលើ Windows Phone បាន​ហើយ​

​កម្មវិធី Instagram នៅពេលនេះ មាន​នៅ​លើ​ប្រព័ន្ធ​ដំណើរការ Windows Phone បន្ទាប់​ពី​មាន​ភាព​រកាំរកូស​អស់​មួយរយៈ ហើយក៏​បាន​ធ្វើឲ្យ​អតិថិជន​របស់ Windows Phone សប្បាយ​ចិត្ត​ផង​ដែរ​។​ Instagram បាន​ប្រកាស​នៅ​លើ​ប្លក់​របស់​ខ្លួន​ថា នៅពេល​ដែល​កម្មវិធី Instagram មាន​សម្រាប់ Android គឺមាន​មនុស្ស ៣០​លាន​នាក់​ប៉ុណ្ណោះ ដែល​ប្រើប្រាស់…

ប្រាក់ចំណេញ Microsoft កើនឡើង ១៧% ស្មើ $៥,២​ពាន់​លាន​

​ក្រុមហ៊ុន Microsoft បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ប្រាក់ចំណេញ​របស់ខ្លួន​នៅក្នុង​ត្រីមាស​ថ្មី​នេះ កើនឡើង ១៧​ភាគរយ មាន​ទឹកប្រាក់​ចំនួន ៥,២​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​មាន​ការកែទម្រង់​ទៅជា “​ឧបករណ៍ និង​សេវាកម្ម​”​។​ ​លោក Steve Ballmer នាយក​ប្រតិបត្តិ Microsoft បាន​និយាយថា ទាំង​ឧបករណ៍ និង​សេវាកម្ម គឺ​មិន​សូវ​ទទួល​បាន​ភាពជោ​ជ័យ​នោះ​ទេ…

Tablet ដំបូង Nokia ចេញ​ជា​ផ្លូវការ​ (វីដេអូ)

Marko Ahtissari ប្រធាន​រចនា​ផលិតផល​របស់​ក្រុមហ៊ុន Nokia បាន​សារភាព​ថា ជាង​មួយ​ឆ្នាំ​កន្លះ​មកនេះ ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ក្នុង​ការបង្កើត Tablet ហើយ​នៅ​ទីបំផុត​វា​ក៏​បាន​លេចចេញ​ជា​រូបរាង​ឡើង​។​ ​នៅ​ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ ២០១៣ ក្រុមហ៊ុន Nokia បានបង្ហាញ​ឲ្យដឹង​ជា​ផ្លូវការ​នូវ Tablet ដំបូង​របស់​ខ្លួន ដោយ​មាន​ឈ្មោះ​ថា “Nokia Lumia…

Angry Birds Go! នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​ធ្នូ(វីដេអូ)​

​សម្រាប់​លោក​អ្នក​ដែល​និយម​លេង​ហ្គេម Angry Birds នៅពេល​នេះ​កាន់តែ​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត ដោយ​ក្រុមហ៊ុន បាន​បញ្ចេញ​នូវ​វគ្គ​ថ្មី​ដែល​សប្បាយ​ជាង​វគ្គ​មុនៗ​។​ Angry Birds Go! នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​១១​ខែ​ធ្នូ ឆ្នាំ ២០១៣ ដោយ​នៅ​ក្នុង​នោះ​ក្រុមហ៊ុន​បាន​បញ្ចូល​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​លេងមាន​ភាពសប្បាយ​រីករាយ​។​ ​យោងតាម​សេចក្តីប្រកាស Angry Birds Go! នឹង​អាច​លេង​បាន​នៅ​លើ​ប្រព័ន្ធ​ដំណើរការ iOS, Windows…

Nokia ប្រហែល​ជោគជ័យ​ច្រើនជាង HTC

​យោង​តាម​គេហទំព័រ Ubergizmo ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បានឲ្យដឹងថា ក្រុមហ៊ុន Nokia និង​ក្រុមហ៊ុន HTC កំពុងតែ​សំងំ​ផលិត Windows Phone ដែល​អាច​ប្រើប្រាស់​ស៊ីម​កាត់​បាន​ពីរ​។​ ​នេះ​ជា​ព័ត៌មាន​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​អតិថិជន HTC ជាពិសេស​គឺ Nokia ព្រោះ​ថា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់​មួយ​នេះ មិន​ធ្លាប់​ផលិត​ស្មា​ត​ហ្វូន Windows…