ព័ត៌មានបច្ចេកវិទ្យា

វិធី Update ប្រព័ន្ធ watchOS 4 លើ Apple Watch តាម iPhone

ប្រព័ន្ធប្រតិបត្តិការ watchOS 4 ពាំនាំមកជាមួយលក្ខណ:សម្បត្តិថ្មីៗជាច្រើនសម្រាប់នាឡិកាដៃ Apple Watch របស់លោកអ្នក។ ក្នុងនោះ មានរាប់បញ្ចូលទាំងផ្ទៃមុខនាឡិកាថ្មីៗ ឧបករណ៍ត្រួតពិនិត្យកាយសម្បទា និងសុខភាពមានកាន់តែច្រើន ជាដើម។ ដោយសារតែ នាឡិកាដៃបច្ចេកវិទ្យាទំនើបនេះ ត្រូវការតភ្ជាប់ជាមួយ iPhone ដើម្បីចូលទៅកាន់ប្រព័ន្ធអិុនធើណែត ម្លោះហើយដើម្បី Update ប្រព័ន្ធកម្មវិធីរបស់វា លោកអ្នកត្រូវតែអនុវត្តតាមវិធីដែល Post Tech បង្ហាញជូនដូចខាងក្រោម៖

តម្រូវការអនុវត្ត៖
– iPhone ដើរលើប្រព័ន្ធ iOS 11 ឡើង
– iPhone ត្រូវមានកម្មវិធី Apple Watch
– iPhone ត្រូវភ្ជាប់អិុនធើណែតល្បឿនលឿនតាមប្រព័ន្ធ Wi-Fi

របៀបអនុវត្ត៖

– ជាដំបូង សូមធ្វើការ Update ប្រព័ន្ធប្រតិប្តិការទូរសព្ទ iPhone របស់លោកអ្នកឱ្យឡើងដល់ iOS 11 ជាមុនសិន
– បន្ទាប់មក ភ្ជាប់ iPhone ទៅនឹងប្រព័ន្ធអិុនធើណែត Wi-Fi ហើយបើកដំណើរការកម្មវិធី Apple Watch (បើមិនទាន់មានអាចទាញយកពី AppStore)
– បន្ទាប់មកទៀត សូមចុចលើ My Watch រួចចូលទៅកាន់ General -> Software Update


– ជាបន្ត សូមចុចលើ Download and Install រួចវាយបញ្ចូលលេខកូដសម្ងាត់ ដែលលោកអ្នកបានចាក់នៅលើទូរសព្ទ
– បន្ទាប់មក ចុចលើ Agree ដើម្បីទទួលយល់ព្រមលើលក្ខន្តិក:ផ្សេងៗដែលដាក់ចេញដោយក្រុមហ៊ុន Apple


– បន្ទាប់មកទៀត សូមចុចលើ Proceed នៅលើនាឡិកា Apple Watch ដើម្បីចាប់ផ្តើមទាញយកប្រព័ន្ធប្រតិបត្តិការ watchOS 4
– ជាបន្ត សូមវាយបញ្ចូលលេខកូដសម្ងាត់របស់លោកអ្នកនៅលើនាឡិកាដៃ
– ភ្លាមៗនោះ ប្រព័ន្ធ watchOS 4 នឹងចាប់ផ្តើមដំណើរការទាញយក និងផ្ទេរចូល Apple Watch របស់លោកអ្នក ហើយវានឹងបិទ/បើក ដើម្បីធ្វើការ Update។

– បន្ទាប់ពីវាបើកឡើងវិញ សូមអនុវត្តតាមការណែនាំដែលបង្ហាញឡើងនៅលើ Apple Watch លោកអ្នក ហើយនៅពេលដែលរួចរាល់ នោះបានសេចក្តីថា ដំណើរការ Update ឡើង watchOS 4 គឺចាប់សព្វគ្រប់ហើយ!

ប្រភពព័ត៌មាន: imore

 

មតិយោបល់