ជប៉ុន កំពុងបោះជំហានដ៏ធំឆ្ពោះទៅកាន់វិស័យដឹកជញ្ជូនតាមដែនអាកាស

ជប៉ុន អាចជាប្រទេសដែលមានប្រវត្តិយូរជាងប្រទេសដទៃលើពិភពលោក ក្នុងវិស័យដ្រូនស្វ័យបើកបរ។ ដោយក្រុមហ៊ុនជាច្រើនក្នុងប្រទេសនេះ ធ្លាប់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកតាំងពីរាប់សិបឆ្នាំមុនម្ល៉េះ សម្រាប់ជួយដល់វិស័យកសិកម្ម ការឃ្លាំមើលហេថារចនាសម្ព័ន្ធ និងការសាងសង់។ ថ្ងៃនេះ Rakuten ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាធំជាងគេនៅជប៉ុន បានប្រកាសចូលរួមសហការជាមួយ AirMap ដែលជាក្រុមហ៊ុនផែនទីសម្រាប់ប្រើលើអាកាស ក្នុងបំណងចង់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍យាន្តហោះហើរគ្មានមនុស្សបើកឲ្យមានសុវត្ថិភាពល្អ ដើម្បីអនុញ្ញាតឲ្យដ្រូនមួយចំនួនធំអាចហោះហើរស្វ័យប្រវត្តិទៅតាមខ្សែផ្លូវអាកាសតែមួយ។ Rakuten ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានសក្តានុពលផ្នែកវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ធ្លាប់មានបទពិសោធន៍ខាងប្រើប្រាស់ដ្រូនសម្រាប់ដឹកជញ្ជូនទំនិញ…

ជម្រើសកាន់តែច្រើន! iPad ស៊េរីថ្មី នឹងចេញ ៤ ម៉ូឌែល មិនធ្លាប់មាន

កាលពីម្សិលមិញ មាន iPad Pro ចំនួន ៤ ស៊េរី បាននិងកំពុងធ្វើតេស្តនៅឯរដ្ឋ សានហ្រ្វានសីស្កូ ក្នុងទីស្នាក់ការកណ្តាលក្រុមហ៊ុន​ Apple នេះបើតាមការឲ្យដឹងពី ក្រុមហ៊ុនផ្សព្វផ្សាយផលិតផលស្មាតហ្វូន Fiksu ។ ដែលពីមុនមក Apple បញ្ចេញ iPad តែត្រឹមតែ…

លេងហ្គេម Pokémon Go ជួយលោកអ្នកជៀសផុតពីជម្ងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ការសិក្សាថ្មីមួយបានស្រាវជ្រាវឃើញថា ហ្គេម “Pokémon Go” មិនត្រឹមតែផ្តល់ជូននូវល្បែងដើរចាប់សត្វប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងទាក់ទាញអ្នកប្រើប្រាស់ឲ្យបង្កើនសកម្មភាពដើរកាន់តែច្រើនទៀតផង។ កញ្ញា Hanzhang Xu ជាអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Duke (សាលាពេទ្យ) បានបង្ហាញការរកឃើញថ្មីមួយរបស់នាង នៅក្នុងកិច្ចប្រជុំសមាគម American Heart​។ នៅក្នុងការស្រាវជ្រាវនោះ នាង និងមិត្តរួមក្រុមបានអញ្ជើញម្ចាស់ទូរស័ព្ទដៃ iPhone​…

គន្លឹះបង្ហោះរូបថតលើ Facebook ជាសម្ងាត់មិនឲ្យអ្នកខ្លះឃើញ

ប្រិយមិត្ត ប្រហែលជាមិនដឹងថា ការបង្ហោះរូបថតលើ Facebook អាចរក្សាការសម្ងាត់បាននោះទេ។ Facebook មានមុខងារមួយហៅថា Privacy អនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះរូបថតដោយអាថ៌កំបាំងគ្មានអ្នកណាអាចឃើញ ក្រៅពីមិត្តភក្តិដែលយើងបើកការអនុញ្ញាតឲ្យមើលតែប៉ុណ្ណោះ។ ប្រសិនបើអនុវត្តតាមគន្លឹះនេះ លោកអ្នកច្បាស់ជាលែងបារម្ភរឿងបង្ហោះរូបថតលើបណ្តាញសង្គមហ្វេសប៊ុក បែកធ្លាយទៅដល់ អ្នកដែលយើងមិនចង់ឲ្យឃើញទៀតហើយ។ មុខងារ Privacy ផ្តល់ជូនលោកអ្នកនូវជម្រើស ៦ មុខផ្សេងៗពីគ្នា៖…

វិធីឆ្លើយតបសារ Gmail រហ័សបំផុត ដោយការបង្កើតទម្រង់សារទុកជាមុន

គ្រប់មជ្ឈដ្ឋានការងារសព្វថ្ងៃ សុទ្ធសឹងមិនអាចជៀសផុតពីការប្រើប្រាស់សារអេឡិចត្រូនិចបានឡើយ សម្រាប់ការឆ្លើយឆ្លងគ្នាជាលក្ខណៈសកលលោក តាមរយៈបណ្តាញអ៊ិនធើណែតលើកុំព្យូទ័រ ឬស្មាតហ្វូន។ បើយោងតាមការស្រង់ស្ថិតិពីក្រុមហ៊ុន Adobe បានបង្ហាញក្នុងឆ្នាំ ២០១៥ ឲ្យឃើញថា បុគ្គលិកធ្វើការនៅក្នុងសហរដ្ឋអាមេរិក ចំណាយពេលជាង ៦ ម៉ោងក្នុងមួយថ្ងៃឯណោះ ដើម្បីឆែកមើល ឬឆ្លើយតបសារអេឡិចត្រូនិចជាច្រើន បើគិតទៅគឺលើសម៉ោងធ្វើការកន្លះថ្ងៃរបស់ពួកគេទៅទៀត។ សំណាងល្អ ពេលនេះមានវិធីម្យ៉ាងអាចសម្រួលដល់ការផ្ញើសារ ឬឆ្លើយតប…

វិធីចែករំលែកបទចម្រៀងលើ iPhone/iPad

ប្រិយមិត្តគ្រប់គ្នា អាចធ្វើការចែករំលែកបទចម្រៀងដែលមាននៅលើ iPhone/iPad ស្រាប់ ទៅដល់ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធ iOS បានតាមរយៈមុខងារ Home Sharing។ ដើម្បីប្រើប្រាស់មុខងារនេះបាន ប្រិយមិត្តត្រូវធ្វើការភ្ជាប់ iPhone/iPad ជាមួយនិងបណ្តាញអ៊ិនធើណែត Wi-Fi និងដំឡើងប្រព័ន្ធ iOS ជំនាន់ចុងក្រោយ។ វិធីអនុវត្តន៍ ១ –…

កម្មវិធី Cortana ជំនាន់ថ្មី សម្រាប់ iPhone ដំណើរការបានរហ័សជាងមុន និងកាន់តែប្រសើរ

ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែថ្មីនៃកម្មវិធី Cortana របស់ខ្លួនសម្រាប់ទូរស័ព្ទដៃ iPhone ដោយការធ្វើឱ្យល្បឿនដំណើរការ និងផ្ទាំងកម្មវិធីប្រើប្រាស់កាន់តែលឿន និងទាក់ទាញជាងមុន។ កម្មវិធីជំនួយការសំឡេងឌីជីថល ត្រូវបានផ្លាស់ប្តូរការបង្ហាញលើផ្ទៃអេក្រង់ ពីពណ៌ប្រផេះចាស់ ទៅជាពណ៌ស្វាយវិញ។ រីឯផ្ទាំងហៅទូរស័ព្ទ ផ្ញើសារ និងក្រើនរំលឹក បង្ហាញចេញនូវសោភណ្ឌភាពកាន់តែស្រស់ស្អាត។ ក្រុមហ៊ុន Microsoft…

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ពេញនិយមបំផុតទាំង ៩ លើ Android ត្រូវបាន Hack ចូលដោយជោគជ័យ

មកទល់បច្ចុប្បន្ន សុវត្តិភាពលើប្រព័ន្ធអ៊ិនធើណិតគឺមិនអាចជឿជាក់បានទេ។ ដើម្បីធានាថាលេខកូដសម្ងាត់ជាច្រើនរបស់លោកអ្នកមានសុវត្ថិភាព គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់កុំព្យូទ័រ និងស្មាតហ្វូនក្នុងការប្រឆាំងទប់ស្កាត់ការប៉ុនប៉ងវាយប្រហារជាច្រើន ហើយការប្រើប្រាស់នូវកម្មវិធី Password Managers បានក្លាយទៅជាជម្រើសមួយដែលអ្នកជំនាញសុវត្ថិភាពជាច្រើនបានណែនាំ។ Password Managers គឺជាកម្មវិធី បង្កើតនូវលេខកូដសម្ងាត់ដែលស្មុគស្មាញ ក្នុងការរក្សាទុកពាក្យសម្ងាត់ និងការរៀបចំនូវពាក្យសម្ងាត់សម្រាប់កុំព្យូទ័រ គេហទំព័រ កម្មវិធី និងបណ្តាញណែតវើកថែមទៀតផង។ ប៉ុន្តែកម្មវិធី Password…

Android ជិតវ៉ាដាច់ Windows ដណ្តើមតំណែងជាប្រព័ន្ធប្រតិបត្តិការពេញនិយមជាងគេលើលោកហើយ

Windows ដែលជាប្រព័ន្ធប្រតិបត្តិការឈានមុខគេលើពិភពលោក កំពុងប្រឈមមុខជាមួយគូប្រជែងដ៏ខ្លាំងក្លាមួយគឺប្រព័ន្ធ Android។ ក្រុម​ហ៊ុន​វិភាគវេបសាយឈ្មោះ StatCounter បានរកឃើញថា តម្លៃហ៊ុននៃប្រព័ន្ធ​ប្រតិបត្តិការចល័តរបស់ក្រុមហ៊ុន Google មួយនេះ បានកើនឡើងសឹងតែស្មើរគ្នាជាមួយប្រព័ន្ធ Windows ទៅហើយ កាលពីខែមុន។ បើគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៧ ប្រព័ន្ធប្រតិបត្តិដែលត្រូវបានបំពាក់លើស្មាតហ្វូន និងថេប្លេតនេះ កំពុងត្រូវបានប្រើប្រាស់ដោយមនុស្សទូទាំងពិភពលោកដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណែត…

ទីបំផុតស្ថាបនិក Facebook នឹងទទួលសញ្ញាបត្រពី Harvard ក្រោយបោះបង់ការសិក្សាអស់ ១២ ​ឆ្នាំ

លោក​ Mark Zuckerberg ដែលជានិស្សិតបោះបង់ចោលការសិក្សា ពីសាកលវិទ្យាល័យល្បីឈ្មោះលើពិភពលោកមួយឈ្មោះ Harvard ត្រូវបានអញ្ជើញឲ្យទៅទទួលសញ្ញាបត្រ។ នោះមិនមែនមានន័យថា លោក Zuckerberg មហាសេដ្ឋីវ័យ ៣២ ឆ្នាំរូបនេះ វិលត្រឡប់ទៅសិក្សាវិញនោះទេ។ តាមពិតទៅ គឺគាត់ត្រូវបានអញ្ជើញឲ្យឡើងថ្លែងសុន្ទរកថាផ្តល់អនុសាសន៍ទៅដល់ក្រុមនិស្សិតឆ្នាំសិក្សាថ្មី ២០១៧ ទន្ទឹមនឹងនោះ គាត់ក៏នឹងទទួលបានសញ្ញាបត្រកិត្តិយសមួយពីសាកលវិទ្យាល័យផងដែរ។ សាកលវិទ្យាធិការ…