RoofBot ជាហ្គេមលេខ ១ ប្រចាំសប្តាហ៍នៅ AppStore បើមិនបានលេងប្រាកដជាស្តាយ

កាលពីថ្ងៃព្រហស្បត្តិម្សិលមិញក្រុមហ៊ុន Apple បានប្រកាសកម្មវិធីហ្គេមល្អលេងជាងគេមួយប្រចាំសប្តាហ៍នៅលើហាងកម្មវិធី AppStore មានឈ្មោះថា Roofbot។ Roofbot ជាហ្គេមមួយដែលមានការតុបតែងរចនាបែប 2D ស្អាតគួរឲ្យចង់មើល និងចង់លេង ហើយឥឡូវនេះវាកំពុងតែដាក់ឲ្យដោនឡូដឥតគិតថ្លៃទាំងចំពោះទូរស័ព្ទដៃ និងថេប្លេតគាំទ្រលើប្រព័ន្ធ iOS និង Android។ ការលេងហ្គេមមួយនេះ ប្រិយមិត្តនឹងទទួលបានភារ:កិច្ចមួយដែលកម្មវិធីហ្គេមតម្រូវឲ្យ ជ្រើសរើសច្រកផ្លូវណាមួយដើម្បីដើរទៅលើកយកគ្រាប់ពណ៌ថាមពល​ ទៅដាក់ក្នុងប្រហោងប្រអប់មួយ…

ក្រុមហ៊ុន Sony ធ្លាក់ចុះបរិមាណលក់ស្មាតហ្វូនទ្វេដងក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៦

ថ្ងៃនេះក្រុមហ៊ុន Sony​ បានប្រកាសរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន​សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៦ (ខែ តុលា ដល់ខែ ធ្នូ)។ លទ្ធផលនៃរបាយការណ៍បង្ហាញថា ក្រុមហ៊ុនផ្នែក Sony Mobile Communications ទទួលបានប្រាក់ចំណេញដុលចំនួន ១៨៧ លានដុល្លារ និងរបាយការណ៍ចំណូលពីការលក់សរុបចំនួន ២.២…

របៀបផ្សាយផ្ទាល់វីដេអូនៅលើកម្មវិធី Instagram

Facebook អាចផ្សាយផ្ទាល់វីដេអូបាន Instagram ក៏អាចធ្វើបានដូចគ្នា។ ថ្មីៗនេះកម្មវិធី ​Instagram បានដាក់ចេញមុខងារថ្មីមួយឈ្មោះ Live Stories ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកការផ្សាយផ្ទាល់វីដេអូនៅលើកម្មវិធី Instagram Stories បានដោយក្តីរីករាយ។ មិត្តភក្តិរបស់ប្រិយមិត្តនៅលើ Instagram នឹងអាចមើលឃើញការផ្សាយផ្ទាល់របស់លោកអ្នក ហើយអាចបញ្ចេញយោបល់ រួមទាំងអាចចុច Like វីដេអូដែលកំពុងផ្សាយនោះផងដែរ។…

ដើម្បីស្គាល់លេខកូដសេវាទូរស័ព្ទដៃគ្រប់បណ្តាញក្នុងប្រទេសកម្ពុជា សូមសាកកម្មវិធីនេះ

ធ្លាប់ដែរទេ រឿងហៅទូរសព្ទទៅកាន់ក្រុមហ៊ុនសេវាទូរស័ព្ទដៃសួរលេខកូដភ្ជាប់សេវាកម្មផ្សេងៗដែលខ្លួនមិនដឹង សូម្បីលេខកូដឆែក ឬបញ្ចូលទឹកប្រាក់? ចុះបើមិនស្គាល់ទាំងលេខក្រុមហ៊ុនទៀតត្រូវធ្វើយ៉ាងម៉េច? តាមរយៈកម្មវិធី LekCode ឬ “លេខកូដ” ដែលគាំទ្រទាំងលើឧបករណ៍ដើរដោយប្រព័ន្ធ iOS និង Android ប្រិយមិត្តច្បាស់ជាលែងឈឺក្បាលចំពោះបញ្ហាទាំងនោះទៀតហើយ។ កម្មវិធី LekCode នេះ នឹងបង្ហាញជូនប្រិយមិត្តនូវលេខកូដសម្រាប់ភ្ជាប់សេវាកម្ម ឬគម្រោងផ្សេងៗ ផ្តល់ជូនដោយគ្រប់ក្រុមហ៊ុនទូរស័ព្ទចល័តដែលមានវត្តមានក្នុងប្រទេសកម្ពុជាយើង…

អស់បញ្ហាជាមួយការស្វែងរកទូដកលុយ ATM ដែលនៅក្បែរបំផុត

ត្រូវការដកលុយបន្ទាន់ តែមិនដឹងថាមានទូ ATM ស្ថិតនៅក្បែរៗខ្លួន ឬក៏អត់? ឈប់បារម្ភទៀតទៅ ពេលនេះ Mr. ATM នឹងអាចជួយលោកអ្នកបាន ក្នុងការស្វែងរកទូ ATM ដែលនៅជិតលោកអ្នកបំផុត នឹងបង្ហាញជាតម្រាយផ្លូវតាមរយៈផែនទីចង្អុលប្រាប់លោកអ្នកថែមទៀត។ ចំណុចពិសេស៖ បង្ហាញគ្រប់ទូ ATM ដែលនៅក្បែរលោកអ្នក បង្ហាញទូ ATM ទៅតាមឈ្មោះធនាគារណាមួយ…

ក្រុមហ៊ុន​ Samsung បានផ្ញើលិខិតអញ្ចើញការចូលរួមពិព័រណ៌ MWC របស់ខ្លួន ដោយភ្ជាប់ជាមួយរូបភាពពញ្ញាក់អារម្មណ៍

របាយការណ៍ទើបចេញមកថ្មីបំផុតពីប្រទេសកូរ៉េខាងត្បូង​ បានអះអាងថា​ Galaxy Tab S3 នឹងក្លាយខ្លួនជាតួអង្គពិសេសនៅឯពិព័រណ៌ទូរស័ព្ទដៃពិភពលោក សម្រាប់ក្រុមហ៊ុន ​Samsung។ មិនបានប៉ុន្មានផងក្រុមហ៊ុនអេឡិចត្រូនិចយក្សនេះស្រាប់តែបានទទួលស្គាល់ថាជាការពិត។ ក្រុមហ៊ុននេះដែរក៏បានផ្ញើសារអេឡិចត្រូនិចទៅកាន់ប្រព័ន្ធផ្សព្ធផ្សាយ សម្រាប់ការបើកព្រឹត្តិការណ៍របស់ខ្លួន នៅឯពិព័រណ៌ទូរស័ព្ទដៃពិភពលោក ចុងខែនេះ។ ព្រឹតិ្តការណ៍មួយនេះនឹងប្រព្រឹត្តិទៅនៅក្នុង ទី ២៧ ខែ កុម្ភ: វេលាម៉ោង ១…

របាយការណ៍ថ្មីមួយចង្អុលបង្ហាញថាទូរស័ព្ទ Galaxy S8 និង​ S8 Plus នឹងមានថាមពលថ្មធំជាង S7 ដល់ទៅ . . .

ក្រុមហ៊ុន Samsung SDI នឹងត្រូវផ្គត់ផ្គង់ថាមពលថ្មសម្រាប់ទូរស័ព្ទដៃ Galaxy S8 ហើយរបាយការណ៍ថ្មីមួយចង្អុលបង្ហាញថាទូរស័ព្ទ​ Galaxy S8 និង​ S8 Plus នឹងមានថាមពលថ្មធំជាងទូរស័ព្ទ​ S7 ទៅទៀត។ ដោយ​ Galaxy S8 នឹងមានថាមពលថ្ម 3,250mAh…

សម្បកការពារទូរស័ព្ទមួយនេះ​​ ភ្ជាប់មកស្រេចជាមួយដ្រូនសម្រាប់ទុកថតរូបសែលហ្វី

ប្រសិនបើអ្នកគិតថា ការថតរូបសែលហ្វីមានការលំបាក​ ដោយរាល់ពេលដែលថតម្តងៗ​តែងតែឃើញមានជាប់ដៃ​ ឬជាប់ដងថតសែលហ្វីមកជាមួយ​ ហើយប្រសិនបើអ្នកចង់ថតរូបបានស្អាតហើយងាយនោះ​ អ្នកប្រាកដជាត្រូវការ​ Airselfie នេះជាមិនខាន។ Airselfie ​គឺជាដ្រូនដែលបង្កប់ខ្លួននៅពីក្នុងស្រោមការពារទូរស័ព្ទ​ វាអាចផ្តល់ជូនលោកអ្នកនូវការថតរូបសែលហ្វីបានយ៉ាងពេញចិត្ត​ ក្នុងរយៈចម្ងាយឆ្ងាយពីដៃ​​ ដែលយើងមិនអាចថតបាន។ អ្នកអាចធ្វើការបញ្ជាវា ដោយប្រើប្រាស់កម្មវិធី Airselfie នៅលើទូរស័ព្ទ​ដៃបាន។​ កម្មវិធី​ Airselfie នោះផ្តល់ជូនការបញ្ជាហោះហើរចំនួនបីប្រភេទ…

អ្នកជំនាញឌីហ្សាញម្នាក់បានប្រាប់ថា iPhone 8 គួររចនាបែបនេះទើបលក់ដាច់

ទូរស័ព្ទដៃ iPhone 7 ទើបតែចេញបានប្រហែល ២ ទៅ ៣ ខែប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងទូរស័ព្ទដៃជំនាន់ទី ១០ គឺ iPhone 8 ដែលត្រៀមក្លាយខ្លួនជាស្មាតហ្វូនជំនាន់បន្ទាប់នៃក្រុមហ៊ុន Apple ទៅទៀត ដោយសារវាបានលេចចេញរូបរាងមួយចំនួនដែលគួរទទួលយកទៅហើយក៏ដោយ ក៏ពុំសូវទទួលបានការចាប់អាម្មណ៍ក្រាស់ក្រែលពីសំណាក់អ្នកគាំទ្រឡើយ នេះបើយោងតាមគំនិតរបស់លោក Iskander…

Samsung គ្រោងបញ្ចេញកាសឥតខ្សែឆ្លាតវៃមួយចេញមកព្រមគ្នានិង Galaxy S8 បូករួមបច្ចេកវិទ្យាដ៏ភ្ញាក់ផ្អើលមួយ

កន្លងមកក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងមិនបញ្ចេញទូរស័ព្ទដៃ Galaxy S8 នៅឯពិព័រណ៌ទូរស័ព្ទដៃលំដាប់ពិភពលោកទេ ប៉ុន្តែពួកគេនឹងបញ្ចេញវានៅចុងខែមីនានេះ។ លើសពីនេះ មិនមែនត្រឹមតែទូរស័ព្ទដៃ Galaxy S8 មួយទេ ដែលនឹងត្រូវបញ្ចេញ ប៉ុន្តែ ក្នុងនោះក៏អាចនឹងមានវត្តមានកាសស្តាប់ត្រចៀកឥតខ្សែវៃឆ្លាតមួយទៀតផងដែរ។ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ប្រទេសកូរ៉េមួយនេះបានសន្យាថា នឹងកាត់បន្ថយសម្លេងរំខានដែលនៅជុំវិញកាសបានទៅដល់កម្រិត 20db សម្រាប់ជាបទពិសោធថ្មីក្នុងការស្តាប់ឲ្យបានកាន់តែយូរ ពិសេសជានេះវាថែមទាំងបានបំពាក់ដោយបច្ចេកវិទ្យាថ្មីមួយហៅថា “Talk-In…