Mourinho ឱ្យ Rojo ហូបចេក ដើម្បីប៉ូវកម្លាំងយកឈ្នះ Rostov យប់មិញ

ក្រុម Manchester United បានយកឈ្នះក្រុម Rostov ក្នុងលទ្ធផល ១-០ (សរុបទាំងពីរជើង ២-១) កាលពីយប់មិញនេះ ដើម្បីមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League ។ ជ័យជម្នះនេះដែរ គឺជាការធ្វើបានសម្រេចពី Mata ក្រោយពីក្រុមបិសាចក្រហមព្យាយាមសម្រុកតាំងពីដើមតង់មក។ ខណៈដែលកីឡាករម្នាក់ទៀតជាអ្នកជួយក្រុមដែរនោះគឺ អ្នកចាំទី…

Nasri ​ថា Vardy ​បន្លំ​ដើម្បី​ជ័យជម្នះ ​មិន​សម​ជា​កូន​ប្រុស​ទេ

Samir Nasri ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Sevilla ​ថា​រូបគេ​មិន​បាន​បង្ក​កំហុស​ដាក់ Jamie Vardy ​​នោះ​ទេ ព្រោះ​មិន​បាន​ប៉ះ​គ្នា​ឡើយ ​ដោយ​ខ្សែ​ប្រយុទ្ធ​ Leicester City ​រូប​នេះ​បន្លំ​ធ្វើ​ជា​ដួល​ខ្លួន​ឯង។ Sevilla ​បាន​ធ្លាក់​ចេញ​ពី UEFA Champions League ​ក្រោយ​ចាញ់​ក្រុម Leicester…

Pep Guardiola ​ប្រាប់​ហេតុផល​ពិត​ប្រាកដ ​ដែល​ចាញ់ Monaco

Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​ក្រុម​នៅ​មាន​បទ​ពិសោធន៍​លេង​នៅ​ពាន​ធំ​ UEFA Champions League ​តិច​ពេក ​ទើប​បណ្ដាល​ឱ្យ​ពួកគេ​គ្រប់គ្រង​ឱកាស​មិន​បាន​ល្អ។ Monaco ​បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល​ទៀត​ហើយ ​ដោយ​អាច​វាយ​បក​ក្រុម Man City ​នៅ​ជើង​ទី​២ ​ក្នុង​លទ្ធផល ៣-១ (សរុប​៦-៦) ​ឡើង​ទៅ​វគ្គ​បន្ដ​បាន។…

Monaco ​វាយ​បក Man City ​ឡើង​វគ្គ​បន្ដ ​ក្រោយ​យក​ឈ្នះ Away Goal

មិន​ខុស​អី​ពី FC Barcelona ​នោះ​ទេ ​ក្រុម Monaco ​អាច​វាយ​បក​យក​ឈ្នះ​ក្រុម Manchester City ​ឡើង​វគ្គ​ងបន្ដ​បាន ​បើ​ទោះ​ជា​ចាញ់​ក្រុម​មួយ​នេះ​ក្នុង​លទ្ធផល ៥-៣ ​កាល​ពី​ជើង​ទី​១​ក៏​ដោយ។ ការ​ប្រកួត​ជើង​ទី​២​យប់មិញ​នេះ ​ក្រុម Monaco ​អាច​វាយ​បក​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​ខណៈ​ដែល​ជើង​ទី​១ ​ពួកគេ​បាន​ចាញ់​នៅ​ទឹក​ដី…

អ្នក​ចាំ​ទី Chelsea ​ថា Mourinho ​កំពុង​ធ្វើ​ឱ្យ Man Utd ​ក្លាយ​ជា​ក្រុម​អាក្រក់​មួយ

Thibaut Courtois ​អ្នក​ចាំ​ទី​ក្រុម Chelsea ​ថា​លោក Jose Mourinho ​កំពុង​តែ​ដឹក​នាំ​ក្រុម Manchester United ​ដើរ​ទៅ​តាម​គន្លង​ខុស​ទៅ​ៗ ​ហើយ​អាច​នឹង​ក្លាយ​ជា​ក្លឹប​អាក្រក់​មួយ​នៅ​អង់គ្លេស​ទៀត​ផង។ Ander Herrera ​ខ្សែ​បម្រើ​របស់ Man Utd ​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ ​ក្រោយ​ពី​បង្ក​កំហុស​២​ដង ​នៅ​ពេល​ដែល​ប្រកួត​ជាមួយ…

មិន​គួរ​ឱ្យ​ជឿ Messi ​និង Suarez ​ចូល​ចិត្ត​នោម​អង្គុយ​ដូច​គ្នា​

រឿង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សើច​ខ្លាំង​មែនទែន​នោះ គឺ Lionel Messi ​ជា​មនុស្ស​ចូល​ចិត្ត​បត់​ជើង​តូច​អង្គុយ ​ដូច​ទៅ​និង​មិត្ត​រួម​ក្រុម Luis Suarez ​ដែរ។ ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ Messi ​និង Suarez ​បាន​បង្ហាញ​រឿង​ដែល​ពួកគេ​ធ្វើ​ជា​ប្រចាំ​ដូច​គ្នា ​ទាំង​ការ​ញ៉ាំ ចំណង់​ចំណូល​ចិត្ត ​និង​ការ​ស្លៀកពាក់​ជា​ដើម។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ ​អតីត​កីឡាករ​ក្រុម Liverpool…

Vardy ​ប្រើ​មួយ​ក្បាច់ ​ធ្វើ​ឱ្យ Nasri ​ទទួល​កាត​ក្រហម ​និង Sevilla ​ធ្លាក់​ចេញ​បាត់

ក្រុម Leicester City ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ជើង​ទី​២ ដើម្បី​យក​ឈ្នះ​ជា​រួម​ ៣-២ ។ អ្វី​ដែល​គេ​មើល​ឃើញ​ក្នុង​ប្រកួត​នេះ គឺ​ Leicester City…

សមាជិកជម្រើសជាតិថា ទម្រង់ថ្មីរបស់គ្រូប្រេហ្សីលប្លែកជាងមុនស្រឡះ

ក្រោយការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូងកាលពីម្សិលមិញនៅសាលាបាល់ទាត់ជាតិបាទី សមាជិកជម្រើសជាតិភាគច្រើនបានលើកឡើងថា ទម្រង់លេងថ្មីក្រោមការដឹកនាំរបស់លោក Leonardo ពិតជាខុសប្លែកជាងពេលដែលលោក Lee Taehoon ដឹកនាំស្រឡះតែម្តង។ កីឡាករដែលភាគច្រើន ជាជម្រើស១១នាក់ដំបូងកាលពីមុនបានបង្ហើបថា គ្រូប្រេហ្ស៊ីលព្យាយាមអោយកីឡាករហាត់ប្រើកម្លាំងទាល់តែអស់តែម្តង ហើយសាច់បាល់ទៀតសោតប្តូរមកលេងបាល់ខ្លី និងបាល់ក្រោម មិនលេងបាល់លើឡើយ។ ចំណែកអ្នកចាំទីវិញ គ្រូព្យាយាមអោយហក់ផ្លុងបាល់នៅចុងដៃច្រើនមែនទែន ធ្វើអោយកីឡាករម្នាក់ៗដកដង្ហើមស្ទើរមិនទាន់។ ប៉ុន្តែយ៉ាងណាក្តីពួកគេនៅតែបង្ហាញស្នាមញញឹមនៅពេលហាត់ចប់ ហើយថានេះជាពេលដែលត្រូវកែប្រែ និងសម្របខ្លួនតាមការបង្ហាញរបស់គ្រូ…

Neymar នឹងវ៉ាដាច់កំណត់ត្រារបស់ Pele នៅប្រេស៊ីល

បើតាមសមត្ថភាពរបស់ Neymar នៅពេលបច្ចុប្បន្ននេះ គឺរូបគេអាចនឹងវ៉ាដាច់កំណត់ត្រារកគ្រាប់បាល់របស់ Pele នៅក្នុងជម្រើសជាតិប្រេស៊ីលក្នុងពេលខ្លីខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ Cafu វីរបុរសរបស់ប្រេស៊ីលម្នាក់។ ខ្សែប្រយុទ្ធរបស់ក្រុម FC Barcelona រូបនេះ រកបាន៥០គ្រាប់ហើយក្នុងការបង្ហាញឱ្យក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលមានតែ Pele , Ronaldo និង Romario…

Klopp ​ថា Liverpool ​អាច​នឹង​គ្មាន​ឈ្មោះ​លេង Champions League ​ទៀត​រដូវកាល​ក្រោយ

លោក Jurgen Klopp ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​អាច​នឹង​ប្រឈម​ការ​មិន​បាន​ចូល​លេង​ពាន UEFA Champions League ​ទៀត​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​ការ​ប្រជែង​ Top4 ​កំពុង​តែ​ក្ដៅ​គគុក​នៅ​អង់គ្លេស។ Liverpool ​បាន​បាត់បង់​តំណែង​ប្រជែង​ពាន​រង្វាន់ Premier League ​ហើយ ក្រោយ​ពី​យក​ឈ្នះ​បាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ប៉ុន្តែ​ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្សោយ​បែរ​ជា​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទៅ​វិញ។ ទន្ទឹម​គ្នា​នឹង​នេះ​ដែរ លោក…