អតីតប្រធានអង្គណាតូ ០២រូប អំពាវនាវឲ្យមានកិច្ចប្រជុំវិសាមញ្ញ ជាមួយដូណាល់ ត្រាំ ឲ្យបានឆាប់

បរទេសៈ អតីតប្រធានអង្គការណាតូ ០២រូប បានអំពាវនាវឲ្យមានកិច្ចប្រជុំវិសាមញ្ញឆាប់ៗ ក្រោយពីលោក ដូណាល់ត្រាំ ចូលកាន់តំណែង ដើម្បីបញ្ជាក់ទៅសម្ព័ន្ធមិត្តថា សហរដ្ឋអាម៉េរិក នៅតែត្រូវការការពាររបស់ពួកគេ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អតីតប្រធានអង្គការណាតូ គឺលោក Anders…

គោរពច្បាប់ចរាចរណ៍ បុរសម្នាក់ស្រវឹងខ្លាំង ឈប់រថយន្តកណ្តាលផ្លូវដេកសិន ដើម្បីកុំឲ្យមានគ្រោះថ្នាក់

ភ្នំពេញៈ ដើម្បីគោរពច្បាប់ចរាចរណ៍ស្រវឹងកុំបើកបរ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយយថាហេតុណាមួយនោះ បុរសម្នាក់ដែលស្រវឹងស្រាធ្លាក់ភ្នែកខ្លាំង បើករថយន្តទៅមុខលែងរួច ក៏ឈប់រថយន្តដេកនៅកណ្តាលផ្លូវតែម្តង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្លូវលេខ ១៨២ កែងនិងផ្លូវលេខ ២៧១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក…

លោកស្រីយីងឡាក់ នឹងជួយទិញអង្ករពីពលរដ្ឋតម្លៃ ២០ បាត ក្នុងមួយគីទ្បូក្រាម

ថៃៈ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ បាននិយាយថា លោកស្រីនឹងទិញអង្ករពីកសិករ នៅខេត្តភាគឦសាន ក្នុងតម្លៃ ២០បាត សម្រាប់អង្ករ ១គីឡូក្រាម ដែលជាតម្លៃមួយអាចជួយផ្តល់ប្រាក់ចំណេញដល់កសិករ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការទិញអង្កររបស់លោកស្រី ក្នុងតម្លៃ២០បាតនេះ នឹងត្រូវលក់ចេញទៅវិញក្នុងតម្លៃដូចគ្នា…

ផ្ទុះការវាយប្រហារដែនអាកាសដ៏ខ្លាំង នៅទីក្រុងអាឡេប៉ូ បន្ទាប់ពីផ្អាកមួយសប្តាហ៍

ស៊ីរីៈ ប្រតិបត្តិការវាយប្រហារដែនអាកាសដ៏ខ្លាំង បានចាប់ផ្ដើមទ្បើង កាលពីថ្ងៃអង្គារ នៅក្នុងស្រុកមួយ ជាកន្លែងកាន់កាប់ដោយពួកឧទ្ទាម នៅភាគខាងកើតទីក្រុងអាឡេប៉ូ បន្ទាប់ពីបានផ្អាករយៈពេលមួយសប្តាហ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទូរទស្សន៍រដ្ឋស៊ីរី បានឲ្យដឹងថា រដ្ឋាភិបាលក្រុង Damascus បានប្រើប្រាស់ទ័ពអាកាស…

លោកស្រី ផាក ប្តេជ្ញាប្រយុទ្ធដើម្បីបន្តកាន់អំណាច ហើយពាក្យចុះចេញពីតំណែងគ្មានក្នុងវេចនានុក្រមលោកស្រីឡើយ

សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី ផាក គឿនហេ បានប្តេជ្ញាចិត្តចំពោះវេទិកាសង្គ្រាមរយៈពេលយូរ ដើម្បីបន្តកាន់អំណាច និងដើម្បីជំនះទៅនឹងសាធារណៈដែលអំពាវនាវឲ្យលោកស្រី ចុះចេញពីតំណែង ឬផ្ទេរអំណាច។ យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ជំហររបស់លោកស្រីនៅពេលនេះ ប្រហែលជានឹងអាចធ្វើឲ្យប្រទេសកូរ៉េខាងត្បូងកាន់តែចលាចលថែមទៀត ក្នុងពេលដែលបណ្តាគណបក្សប្រឆាំង…

មេធាវីលោកស្រី ផាក អំពាវនាវឲ្យទុកពេលបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ការសាកសួរទៅលើលោកស្រីប្រធានាធិបតី

សេអ៊ូលៈ មេធាវីរបស់លោកស្រីប្រធានាធិបតី ផាក គឿនហេ នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យទុកពេលវេលាបន្ថែមទៀត ដើម្បីត្រៀមចំពោះការសាកសួរដែលមិនធ្លាប់មានពីមុនមកទៅលើប្រធានាធិបតីដែលជាប្រមុខរដ្ឋ ដែលចោទប្រកាន់ទៅលើលោកស្រីថាបានពាក់ព័ន្ធនឹងរឿងពុករលួយ ពាក់ព័ន្ធមនុស្សជំនិតលោកស្រី។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក Yoo Yeong-ha ដែលទើបតែត្រូវបានតែងតាំងជាតំណាងផ្នែកច្បាប់របស់លោកស្រី ផាក…

រថយន្តមិនស្គាល់ម៉ាកគៀរម៉ូតូ ខ្ទាតចូលរថយន្ត០១គ្រឿងទៀតរងរបួសធ្ងន់ស្រាល២នាក់នៅស្រុកកៀនស្វាយ

កណ្តាល: យ៉ាងហោចណាស់មានជនរងគ្រោះរងរបួសធ្ងន់ស្រាល០២នាក់ដោយសារមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកបានកៀរម៉ូតូដួលហើយខ្ទាតចូលរថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១ និង៤៥នាទីរសៀល នៅចន្លោះគីឡូម៉ែត្រលេខ៣២.៣៣ ត្រង់ចំណុចភូមិកណ្តាលក្រោមឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ សាវឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល…

បក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង បង្កើនសម្ពាធឲ្យលោកស្រីប្រធានាធិបតីចុះចេញពីតំណែង

សេអ៊ូលៈ មន្រ្តីមកពីគណបក្សប្រឆាំងធំរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានបង្កើនការដាក់សម្ពាធទៅលើលោកស្រីប្រធានាធិបតី ផាក គឿនហេ ឲ្យចុះចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយដ៏មានឥទ្ធិពលពាក់ព័ន្ធនឹងមនុស្សជំនិតខ្លួនឯង ជាងនេះទៅទៀតមន្រ្តីបក្សប្រឆាំងទាំងនោះ បានប្តេជ្ញាថា នឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេស ដើម្បីទំលាក់លោកស្រី។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក Moon…

ល្បួងសង្សាររួមភេទមួយយប់បាន ០៣ដង ចុងក្រោយជាប់ខ្នោះ ដោយសារនាងមិនទាន់គ្រប់អាយុ

បាត់ដំបងៈ នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹក កំលាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយនិងកំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងត្រួតពិនិត្យ ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ត្រង់ចំណុចផ្ទះស្ថិតក្នុងពហុសិប្បកម្ម ក្នុងក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ លោកវរសេនីយ៍ត្រី ប៉ាង ហៀង…

ប្រធានាធិបតីចិន និងលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទ ជុំវិញទំនាក់ទំនងចិន-អាម៉េរិក

ប៉េកាំងៈ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃចន្ទ ទី១៤ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិក។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ លោក…