Update: លិចទូកទេសចរណ៍នៅកំពត អ្នកស្លាប់កើនឡើង២នាក់ បាត់ខ្លួន២នាក់

កំពតៈ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥នេះថា ករណីលិចទូកទេសចរណ៍នៅខេត្តកំពតកាលពីយប់មិញ គិតរហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនឡើងចំនួន២នាក់ និងបាត់ខ្លួន២នាក់ ហើយអ្នកដែលបាត់ខ្លួននោះ សមត្ថកិច្ចកំពុងរុករកបន្ត។ ពាក់ព័ន្ធនឹងករណីលិចទូកនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត។ សូមបញ្ជាក់ផងដែរថា ទូកដឹកអ្នកទេសចរ១គ្រឿងដែលដឹកអ្នកទេសចរចំនួន ៣១នាក់ ទៅមើលថ្ងៃលិច និងអំពិលអំពែកពេលយប់ បានជួបគ្រោះអកុសលលិចនៅព្រែកកំពតចំណុចក្បែរស្ពានឥន្ធនូ កាលពីម៉ោងជិត១០យប់ថ្ងៃទី១៤ ខែវិច្ឆិកា…

ជនជាតិកូរ៉េខាងត្បូងខុសច្បាប់ ១៦០.០០០នាក់ នៅអាម៉េរិក ប្រឈមមុខនឹងការនិរទេសមកស្រុកវិញ

បរទេសៈ ជនជាតិកូរ៉េខាងត្បូងប្រហែល ១៦០.០០០នាក់ ដែលកំពុងស្នាក់នៅសហរដ្ឋអាម៉េរិក ដោយខុសច្បាប់នោះ កំពុងប្រឈមមុខនឹងការនិរទេសមកស្រុកវិញ ជាមួយនឹងពាក្យសន្យារបស់ប្រធានាធិបតីថ្មីអាម៉េរិក គឺលោក ដូណាល់ ត្រាំ ដែលបានប្តេជ្ញាថា នឹងលោកអនុវត្តសន្យារបស់ខ្លួន ដើម្បីបង្ក្រាបទៅលើជនអន្តោប្រវេសន៍ណាដែលមិនមានឯកសារត្រឹមត្រូវ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ការបង្ក្រាបនេះ គឺហាក់ផ្តោតតែទៅលើជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេស…

ចាប់ឡានសាំយ៉ុង ដឹកឈើប្រណីតលោតឆ័ត្រ និងឃាត់ខ្លួនតៃកុងម្នាក់

ស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកឈើប្រណីតលោតឆ័ត្រមួយគ្រឿង ត្រូវបានអាវុធហត្ថខេត្តចាប់បានព្រមទាំងឃាត់ខ្លួនតៃកុងម្នាក់កាលពីវេលាម៉ោង៨:០៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យ អាវុធជាតិផ្ទុះទល់មុខផ្ទះតា អាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ការចាប់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះអាវុធហត្ថបានប្រាប់ថា រថយន្តនេះគឺជាមុខសញ្ញាដែលអាវុធហត្ថតាមប្រម៉ាញ់និងតាមស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ទើបតែថ្ងៃនេះ យប់នេះទើបអាវុធហត្ថអាចចាប់បាន។ រថយន្តខាងលើគឺជាប្រភេទរថយន្តសាំយ៉ុង ពណ៌ខៀវ ក្នុងរថយន្តមានផ្ទុកឈើប្រណីតពេញក្នុងរថយន្ត។…

អភិបាលក្រុង សេអ៊ូល៖ លោកស្រីប្រធានាធិបតី ផាក គឿនហេ ត្រូវតែចុះចេញពីតំណែងជាបន្ទាន់

សេអ៊ូលៈ អភិបាលក្រុង សេអ៊ូល លោក Park Won-soon នៅថ្ងៃចន្ទនេះ បានជំរុញឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ ត្រូវចុះចេញពីតំណែងជាបន្ទាន់ ដើម្បីឲ្យប្រទេសអាចមានឱកាសបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបាន។ យោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Korea…

ប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកលេងបុណ្យអុំទូកយ៉ាងរីករាយ ខណៈសមត្ថកិច្ចចម្រុះការពារសុវត្ថិភាពមិនខ្លាចនឿយហត់

ភ្នំពេញៈ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃមកហើយ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានចូលរួមដើរលេងកំសាន្តនិងទស្សនាការប្រណាំងទូក បណ្តែតប្រទីបយ៉ាងសប្បាយរីករាយ។ ក្នុងនោះដែរកម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ថ្វីត្បិតតែមិនបានជួបជុំសាច់ញាតិដើរលេងកំសាន្តដូចគេឯង ប៉ុន្តែក៏មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការចូលរួមសហការណ៍ជាមួយសមត្ថកិច្ចចម្រុះជាច្រើន ការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនដែលមកលេងកំសាន្តទាំងយប់ទាំងថ្ងៃបានយ៉ាងរលូន ដោយបានទប់ស្កាត់បទល្មើស ជួយដល់កុមារវង្វេងឪពុកម្តាយបានជាច្រើន៕

កូរ៉េខាងត្បូងនៅតែរក្សាជំហរដាក់ទណ្ឌកម្មកូរ៉េខាងជើង បន្ទាប់ពីដូណាល់ ត្រាំ ជាប់ឆ្នោត

សេអ៊ូលៈ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួននឹងរក្សាជំហររបស់ខ្លួននៅដដែលពាក់ព័ន្ធនឹងនយោបាយទៅលើប្រទេសកូរ៉េខាងជើង ដោយផ្តោតលើការដាក់សម្ពាធ និងទណ្ឌកម្ម បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចាប់ផ្តើមធ្វើការនៅឆ្នាំក្រោយនេះ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងរបាយការណ៍ដែលបានដាក់ជូនសមាជិសភា ក្រសួងទទួលបន្ទុកកិច្ចការអន្តរទ្វីបកូរ៉េមួយនេះបានឲ្យដឹងថា ខ្លួននឹងខិតខំដើម្បីកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និត…

លោកតាអាយុ ៨៣ឆ្នាំ សម្រេចចិត្តចង ក សម្លាប់ខ្លួន ដោយសារជំងឺប្រចាំកាយ

ត្បូងឃ្មុំៈ លោកតាម្នាក់អាយុ ៨៣ឆ្នាំទៅហើយ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន នៅលើដើមស្វាយកម្ពស់ ៤ម៉ែត្រ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទន្លេបិទ ឃុំទន្លេបិទ។ ជនរងគ្រោះឈ្មោះ អ៉ិន យ៉ិន ភេទប្រុស…

ពិធីបណ្តែតប្រទីបនៅថៃ ធ្វើឡើងយ៉ាងស្ងប់ស្ងាត់ ក្នុងពេលប្រទេសជាតិកំពុងកាន់ទុក្ខអតីតព្រះមហាក្សត្រ

បាងកកៈ ពិធីបណ្តែតប្រទីប ឬលយក្រាថង នៅក្នុងប្រទេសថៃ ត្រូវបានប្រជាជនធ្វើឡើងយ៉ាងស្ងប់ស្ងាត់ នៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសជាតិកំពុងកាន់ទុក្ខអតីតព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ពិធីនេះថៃគឺធ្វើឡើងជាធម្មតា នៅក្នុងពេលវេលាមួយ ដែលប្រជាជនថៃរាប់លាននាក់…

ក្មេងស្រី ០២នាក់ នាំគ្នាលេងទឹកស្រះនាគក្នុងវត្ត លង់ស្លាប់ទាំងពីរ

ត្បូងឃ្មុំៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣ និង៣០នាទីរសៀល នៅវត្តទួលទ្រាជើង ភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ មានកុមារី ០២នាក់ បានលេងទឹក នៅក្នុងស្រះនាគ ដែលមានរាងមូល ទំហំមុខកាត់ ៥,៥០ម៉ែត្រ ជម្រៅ១ម៉ែត្រកន្លះ ក្នុងបរិវេណវត្តបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់។ ជនរងគ្រោះទី១ឈ្មោះ…

ប៉ះគ្នាបន្តិចបន្តួច អាងខ្សែរៀងខ្លួន ដល់ចុងក្រោយបញ្ចប់ត្រឹមសំណង១០០ដុល្លារ

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលបើករថយន្ត និងម៉ូតូ ប៉ះគ្នាបន្តិចបន្តួចអាងខ្សែរៀងៗខ្លួនទីបំផុត បញ្ចប់ត្រឹមប្រាក់១០០ដុល្លារ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចជាប់ប្រៃសនីយ៍ ផ្លូវ២០៦ កែង១០៥ ស្ថិតក្នុងភូមិតាខ្មៅ ០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា…