លោក យុន ឈុន្នី ចុះស្រាវជ្រាវអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ

ព្រៃវែងៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក យុន ឈុន្នី អនុប្រធានក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរបានជួយស្រាវជ្រាវអត្តសញ្ញាណប័ណ្ណស្ទួនរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ ដែលពុំទាន់បានទទួល ដោយប្រជាពលរដ្ឋខ្លះធ្វើរយៈពេល២ឆ្នាំ ប្រជាពលរដ្ឋខ្លះទៀតជាង ១ឆ្នាំ ពុំទាន់បានទទួល។ នៅពេលនេះ លោកបានជួយស្រាវជ្រាវរកឃើញចំនួន ៣១៨សន្លឹក និងបានឲ្យកំលាំងនគរបាលចុះចែកជូននៅល្ងាចថ្ងៃនេះផងដែរ។ ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណ…

រញ្ជួយដីយ៉ាងកក្រើកកម្រិត ៧.៤រ៉ិកទ័រ វាយប្រហារកោះ South របស់ នូវែលសេឡង់

ប៊ីប៊ីស៊ីៈ ក្រុមអង្កេតភូមិសាស្រ្តសហរដ្ឋអាម៉េរិក បានឲ្យដឹងថា រញ្ជួយដីយ៉ាងកក្រើកកម្រិត ៧.៤រ៉ិកទ័រ កើតឡើងនៅថ្ងៃអាទិត្យនេះ បានប្រហារកោះ South នៅភាគខាងត្បូង ប្រទេស នូវែលសេឡង់ ដែលមានចម្ងាយ ៥៩ម៉ាយ ពីតំបន់មរតកប្រវត្តិសាស្រ្ត Christchurch។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា…

ចំនួនជនជាតិកូរ៉េខាងជើងដែលរត់ចោលស្រុកមកកូរ៉េខាងត្បូង កើនឡើងដល់ ៣០.០០០នាក់

សេអ៊ូលៈ បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនជនជាតិកូរ៉េខាងជើងដែលរត់ចោលស្រុក ចូលមកប្រទេស កូរ៉េខាងត្បូងនៅពេលនេះគឺបានកើនឡើងដល់ ៣០.០០០នាក់ហើយ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងថា ប្រជាជនកូរ៉េខាងជើង បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង តាមប្រទេសទីបី គិតត្រឹមថ្ងៃសុក្រគឺបានកើនឡើងដល់ ៣០.០០៥នាក់។ ចំនួនជនជាតិកូរ៉េខាងជើងដែលរត់ចោលស្រុកទាំងនោះគឺមានលើសពី ១០.០០០នាក់…

ព្រះរាជអាជ្ញា ប្តេជ្ញាថានឹងសាកសួរប្រធានាធិបតី ផាក គឿនហេ នៅដើមសប្តាហ៍ក្រោយនេះ

សេអ៊ូលៈ ព្រះរាជអាជ្ញាបាននិយាយនៅថ្ងៃអាទិត្យនេះថា ពួកនឹងបានប្តេជ្ញាថា នឹងសាកសួរដោយផ្ទាល់ចំពោះលោកស្រីប្រធានាធិបតី ផាក គឿនហេ នៅដើមសប្តាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតតួនាទីលោកស្រី ក្នុងរឿងរ៉ាវអាស្រូវអំពើដែលជាប់ទាក់ទងនឹងមិត្តភក្តិយូរអង្វែងរបស់លោកស្រី គឺលោកស្រី ឆយ សុនស៊ីល។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមស៊ើបអង្កេតពិសេសនៃព្រះរាជអាជ្ញា ទាក់ទងនឹងរឿងពុករលួយដ៏មានឥទ្ធិពលលើលោកស្រី…

ប្រធានណាតូ ព្រមានដូណាល់ ត្រាំក្រោយបានលើកឡើងថា នឹងលែងប្រើប្រាស់ណាតូ

ប៊ីប៊ីស៊ីៈ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលទើបឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីថ្មីអាម៉េរិកថា គម្រោងដំណើរការតែឯង គឺមិនមែនជាជំរើសសម្រាប់សហភាពអឺរ៉ុប ឬសហរដ្ឋអាម៉េរិកឡើយ។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jens Stoltenbergថា…

ឆ្មាំសមុទ្រកូរ៉េខាងត្បូង ប្រើកាំភ្លើងយន្តបាញ់អស់ ៩៥គ្រាប់ បង្ក្រាបទូកនេសាទចិនខុសច្បាប់

សេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូង បានប្រើប្រាស់កាំភ្លើងយន្ត នៅក្នុងការបង្ក្រាបទៅលើទូកនេសាទខុសច្បាប់របស់ប្រទេសចិន ដែលចូលក្នុងដែនទឹករបស់ខ្លួនស្ថិតនៅឈូងសមុទ្រភាគខាងលិចប្រទេស នៅថ្ងៃសៅរ៍ទី១២វិច្ឆិកា ប៉ុន្តែការបាញ់ប្រហារមិនបានបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួស ឬខូចខាតអ្វីនោះទេ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយផ្អែកតាមការលើកឡើងពីខាងក្រសួងសន្តិសុខ និងសុវត្ថិភាពសាធារណៈ និងពីខាងមន្រ្តីឆ្មាំសមុទ្រកូរ៉េខាងត្បូងថា ក្រុមទូកល្បាតកូរ៉េខាងត្បូង កាលពីវេលាម៉ោង ១១ និង១៦នាទីព្រឹក…

ប្រជាជនរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅទីក្រុង សេអ៊ូល ទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក ចុះចេញពីតំណែងទៀតហើយ

សេអ៊ូលៈ ប្រជាជនរាប់ម៉ឺននាក់ បាននាំគ្នាសម្រុកទៅកាន់ដងផ្លូវនានាក្នុងទីក្រុង សេអ៊ូល នៅថ្ងៃសៅរ៍ ដែលនេះជាការប្រមូលផ្តុំយ៉ាងធំជាថ្មីទៀត ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ ចុះចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយដែលកាន់តែរីករាលដាល ពាក់ព័ន្ធនឹងមនុស្សជំនិតរបស់លោកស្រី គឺលោកស្រី ឆយ។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមអ្នករៀបចំបាតុកម្មថា…

បាតុកម្មប្រឆាំង ដូណាល់ត្រាំ រាលដាលពេញសហរដ្ឋអាម៉េរិក ខណៈប៉ូលិសចាប់បាតុករបានរាប់ភ្លេច

CNN៖ ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាសម្រុកទៅកាន់ដងផ្លូវនៅតាមទីក្រុង ទូទាំងសហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ខណៈដែលការតវ៉ាប្រឆាំងលោក ដូណាល់ត្រាំនេះគឺ ផ្លូវសំខាន់ត្រូវបានបិទ និងបាតុករជាច្រើនរយនាក់ ត្រូវចាប់ខ្លួន ព្រមទាំងមានការបាញ់ប្រហារនៅរដ្ឋទីក្រុង Portland និងទីក្រុង Oregonផងដែរ។ យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦…

រដ្ឋបាលព្រៃឈើឆ្លូងសហការជាមួយអាវុធហត្ថ ចាប់រថយន្តមួយគ្រឿងដឹកឈើប្រណីតពេញ

ក្រចេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង សង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-9124 ដឹកជញ្ជូនឈើអារប្រភេទប្រណិត (ធ្នង់) ចំនួន ១១២សន្លឹក ស្មើនឹង ៤,៦៨៥ម៉ែត្រត្រីគុណ…