Honda CRF450R ស៊េរីឆ្នាំ ២០១៧ គ្រប់យ៉ាងសុទ្ធតែត្រូវបានរចនាថ្មីទាំងអស់

Honda CRF450R ស៊េរីឆ្នាំ ២០១៧ ត្រូវបានរចនាសារជាថ្មីលើគ្រប់ផ្នែកទាំងអស់ ប៉ុន្តែ នៅតែរក្សាបានរូបរាងជាម៉ូតូប្រភេទត្រៃដ៏ពេញនិយមរបស់ក្រុមហ៊ុន Honda ដដែល ព្រមជាមួយការបំពាក់ស៊ីម៉ាំងមួយគូ និងរឺស៊ឺប៊ូមកណ្តាលមួយរបស់ Unicam។ ចាប់ពីម៉ាស៊ីនខាងក្នុង រហូតដល់គ្រឿងជ័រខាងក្រៅ គឺសុទ្ធតែត្រូវបានរចនាម៉ូដថ្មី ឱ្យមើលទៅកាន់តែទំនើប និងទាន់សម័យកាល។ មិនតែប៉ុណ្ណោះ សមាសធាតុមួយចំនួនត្រូវបានផ្លាស់ប្តូរឱ្យកាន់តែរឹងមាំជាងមុន ជាអាទិ៍…

ផ្អើលពេញយន្តហោះ Galaxy S6 ផ្ទុះឆេះពាក់កណ្តាលផ្លូវទៅកាន់តៃប៉ិ

មានសេចក្តីរាយការណ៍ំមួយថា Samsung Galaxy S6 បានឆាបឆេះឡើង បន្ទាប់ពីវាផ្ទុះឡើងនៅលើយន្តហោះ ជើងហោះហើរ CI027 នៅប្រទេសចិន ចេញដំណើរពីទីក្រុង Palau ឆ្ពោះទៅទីក្រុង Taoyuan។ ម្ចាស់ទូរស័ព្ទ Galaxy S6 បានរងរបួស រលាកដៃបន្តិចបន្តួច។ ក្រុមនាវិកលើយន្តហោះ បានប្រញាប់ប្រញាល់ពន្ធត់ការឆាបឆេះនេះដោយប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ…

របាយការណ៍ថ្មី៖ Galaxy S8 គ្មានរន្ធកាស គ្មានប៊ូតុងចុច!

របាយការណ៍ថ្មីជាសេរីមួយចេញផ្សាយនៅថ្ងៃនេះ នៅលើប្លុក SamMobile ដែលតែងផ្តល់ព័ត៌មានលំអិតពិតប្រាកដទាក់ទងទៅនឹងបណ្តាផលិតផល Samsung ដែលមានមិនទាន់បានបញ្ចេញ អះអាងថា ក្រុមហ៊ុនបច្ចេកវិជ្ជាកូរ៉េខាងត្បូង គ្រោងដករន្ធដោតកាសប្រភេទ 3.5 មីល្លីម៉ែត្រ និងប៊ូតុង Home ចេញពីកំពូលស្មាតហ្វូនរបស់ខ្លួនដែលនឹងចេញឆាប់ៗនេះ។ របាយការណ៍ទាំងនោះ ក៏យល់ស្របទៅនឹងព័ត៌មានថ្មីៗស្តីអំពីអេក្រង់ និងលក្ខណៈសម្បត្តិដទៃផ្សេងៗរបស់ស្មាតហ្វូនជំនាន់បន្ទាប់នោះផងដែរ។ ចំពោះការដករន្ធកាសចេញនេះ Samsung នឹងត្រូវគេកត់ចំណាំថា…

ភ្លេច Password ទូរស័ព្ទ iPhone? សូមសាកគន្លឹះទាំង ៥ នេះ!

ក្រុមហ៊ុន Apple បានរចនាប្រព័ន្ធសុវត្ថិភាពយ៉ាងរឹងមាំនៅលើទូរស័ព្ទ iPhone ក៏ដូចជាផលិតផល iOS Devices ផ្សេងៗទៀតដែរ ដើម្បីបញ្ជៀសការលួចយកទិន្នន័យអតិថិជនរបស់ខ្លួនពីសំណាក់ជនខិលខូច ហើយសូម្បីតែ FBI ក៏លំបាកទម្លាយរនាំងសន្តិសុខនេះដែរ គឺរហូតទាមទារឱ្យក្រុមហ៊ុនជួយដោះឱ្យទៀតផង។ រនាំងសន្តិសុខនេះ ក៏អាចនឹងកើតឡើងចំពោះ iPhone របស់លោកអ្នកផងដែរ ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ ឬ Password…

ក្រុមហ៊ុន Amazon កំពុងធ្វើតេស្តហាងទំនិញ គ្របដណ្តប់ទៅដោយបច្ចេកវិជ្ជា

ក្រុមហ៊ុន Amazon កំពុងធ្វើតេស្តហាងលក់អីវ៉ាន់នៅទីក្រុង Seattle បំពាក់បច្ចេកវិជ្ជាថ្មី ដែលអនុញាតឲ្យអតិថិជនដើរចូល ជ្រើសយកឥវ៉ាន់ពីក្នុងហាង រួចហើយដើរចេញមកវិញ ដោយមិនចាំបាច់ឈរតម្រង់ជួរគិតលុយទៀតនោះទេ។ ដោយអតិថិជនគ្រាន់តែចុចលើទូរស័ព្ទដៃរបស់ពួកគេ មុនពេលចូលក្នុងហាង ត្រង់កន្លែងច្រកចូល វានឹងបញ្ចូលគណនី Amazon Prime របស់អ្នកទិញ ភ្ជាប់ទៅកាន់បណ្តាញខាងក្នុងហាង តាមរយៈកម្មវិធីមួយ។ សេវាកម្មមួយនេះ ត្រូវបានឲ្យឈ្មោះថា…

Facebook, Twitter និង YouTube សហការគ្នាប្រឆាំងអំពើភេរវកម្ម

ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សទាំងបី កំពុងរួមកម្លាំងគ្នាទប់ស្កាត់ការកើនឡើងនៃមាតិកាឃោសនាភារវកម្មលើបណ្តាញអ៊ិនធឺណិត។ ក្រុមហ៊ុន Facebook, Twitter and YouTube បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានសហការគ្នាក្នុងការបង្កើតប្រព័ន្ធទិន្នន័យគោលសម្រាប់ផ្ទុក និងចែកចាយទៅឱ្យដៃគូ នូវសញ្ញាសម្គាល់លើមាតិកាព័ត៌មានរបស់ពួកភេវរករដែលត្រូវបានលុបចេញពីសេវាកម្ម និងដែលរំលោភលើគោលនយោបាយសហគមន៍បណ្តាញផ្សព្វផ្សាយសង្គមរបស់ពួកគេ។ ក្រុមហ៊ុនទាំងបីនិយាយថា «ការចែករំលែកព័ត៌មានទាំងនេះទៅកាន់ដៃគូនីមួយៗ ពួកយើងប្រហែលជាត្រូវប្រើប្រាស់ «សញ្ញាសម្គាល់ពិសេស» ដើម្បីជួយកំណត់មាតិការបស់ក្រុមភេរវកម្មដែលមានសក្តានុពល នៅលើទំព័របណ្តាញសង្គមរបស់អ្នកប្រើប្រាស់ដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយណាមួយរបស់ពួកយើង»។ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជាបណ្តាញដ៏ពេញនិយមសម្រាប់ក្រុមភេរវករក្នុងការចែករំលែកមនោគមវិជ្ជា…

ក្រុមហ៊ុនអឺរ៉ុបមួយបោះទុនជាង ១១ លានដុល្លារ ដើម្បីជំរុញការផលិតឡានហោះឱ្យក្លាយជាការពិត

ក្រុមហ៊ុនអាល្លឺម៉ង់មួយឈ្មោះ Atomico បានបោះទុន ១០ លានអឺរ៉ូ ទៅលើអ្នកអភិវឌ្ឍន៍យន្តហោះមួយក្រុមមានឈ្មោះថា Lilium សម្រាប់ការបង្កើតចេញនូវបច្ចេកវិជ្ជាចុះចត/ហោះឡើងត្រង់របស់យន្តហោះ។ គម្រោងវិនិយោគដែលមានទឹកប្រាក់ប្រមាណជាង ១១ លានដុល្លារនេះ ត្រូវបានប្រកាសឡើងនៅក្នុងព្រឹត្តិការណ៍ Disrupt London ថ្ងៃទី ៥-៦ ធ្នូ ក្នុងគោលបំណងជួយដល់ក្រុម Lilium អភិវឌ្ឍខ្លួនឱ្យទៅជាក្រុមហ៊ុនផលិតឡានហោះមួយសម្រាប់ប្រើជាមធ្យោបាយធ្វើដំណើរ…

Lexus GX 460 ស៊េរីឆ្នាំ ២០១៧ ខាងក្រៅស្អាតមធ្យម តែមកងំខាងក្នុង ប្រណិតឥតទាស់!

រថយន្ត Lexus GX 460 ស៊េរីឆ្នាំ ២០១៧ ត្រូវបានរចនាតាមលំនាំសែស្រឡាយ Lexus ប្រភេទកៅអី ៥ (SUV) ជាមួយការបំពាក់តួរថយន្តផលិតពីដែកស្មិតយ៉ាងរឹងមាំបំផុត។ បើយើងពិនិត្យមើលផ្នែកខាងក្រៅ គឺមិនសូវខុសពីស៊េរីមុនៗរបស់វាប៉ុន្មានទេ លើកលែងតែសំណាញ់ម៉ាស៊ីនត្រជាក់ខាងមុខ និងចង្កៀងហ្វាកូដ ដែលត្រូវបានកែលំអរឱ្យកាន់តែទាក់ទាញជាងម៉ូដែលមុនៗ។ ជាមួយម៉ាស៊ីន V-8 ចំណុះ…

គន្លឹះសង្គ្រោះលេខ Contacts ដែលបានបាត់ពី iPhone មកវិញ ទោះមិនបាន Backup ទុកក៏ដោយ

លោកអ្នកប្រហែលជាគិតថា លេខ Contacts ដែលបានបាត់ទៅហើយ គឺមិនអាចសង្គ្រោះមកវិញបានឡើយ បើមិនបាន Backup វាទុកជាមុននោះ។ ការគិតបែបនេះ គឺជាការយល់ច្រឡំទាំងស្រុង ព្រោះមានកម្មវិធីកុំព្យូទ័រថ្មីមួយឈ្មោះ Dr.Fone អាចជួយរុករកលេខទូរស័ព្ទក្នុងកម្មវិធី Contacts លើទូរស័ព្ទ iPhone របស់អ្នកមកវិញបាន បើទោះជាលោកអ្នកមិនបាន Backup វាទុកក្នុងកម្មវិធី…

ក្រុមហ៊ុន SKEYE បញ្ចេញដ្រូនតូចជាងគេបំផុតលើលោក

ដ្រូន រាងតូចល្អិតមួយនេះ មើលទៅហាក់ដូចជាមានតែនៅក្នុងរឿងទេ ប៉ុន្តែ អ្នកពិតជាអាចបញ្ជាវាដោយដៃផ្ទាល់តែម្តង។ ដ្រូន តូចមួយនេះមានឈ្មោះថា Nano Drone 2 ផលិតដោយក្រុមហ៊ុន SKEYE ហើយបច្ចុប្ប្ននេះមានដាក់លក់ហើយ។ ប្រិយមិត្តពិតជាមិនដែលបានឃើញ ដ្រូនមានរាចតូច សំឡេងស្ងាត់បែបនេះទេ។ វាអាចធ្វើការបញ្ចូលថាមពលថ្មតាមរយៈខ្សែ USB និងតភ្ជាប់ជាមួយ iPhone…