ស្ត្រីម្នាក់ ចាញ់បោកគេតាមFacebook អស់ជិត២០ម៉ឺនដុល្លារ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនស្លាប់
ភ្នំពេញៈ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបានសម្រេច តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដោយសារចាញ់បោកគេតាមប្រពន្ធ័ហ្វេសប៊ុក អស់ជិត២០ម៉ឺនដុល្លារ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ត មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។ បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា…