iOS 10.3.3 មានបន្ថែមមុខងារសម្ងាត់ធំមួយដែលអ្នកប្រើ iPhone គួរតែ Update

លោកអ្នកដែលកំពុងប្រើប្រាស់ iPhone ប្រហែលជាមិនធ្លាប់ដឹងទេថា ទូរសព្ទដៃដែលខ្លួនកំពុងកាន់មានបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំមួយ ដែលក្រុមហ៊ុន Apple បានព្យាយាមដោះស្រាយជាយូរមកហើយ។ បញ្ហាមួយនោះគឺ ប្រព័ន្ធ iOS 10 បានបន្សល់ទុកនៅចន្លោះប្រហោងមួយដែលអាចអនុញ្ញាតឱ្យពួក Hacker ឬចោរព័ត៌មានវិទ្យា ចូលទៅគ្រប់គ្រងបញ្ជាបានទាំងស្រុកលើទូរសព្ទ iPhone តាមប្រព័ន្ធ WiFi។ ពួកវាអាចប្រើនូវវិធីមួយដែលមានឈ្មោះថា Broadpwn…

ទីបំផុត! វេទិកាតស៊ូមតិ និងវោហាសព្ទឆ្នើម The Perspectives Cambodia រកឃើញម្ចាស់ជ័យលាភីកំពូលស្មាតហ្វូន Huawei P10 និងទឹកប្រាក់ ១០ លានរៀលហើយ!

ភ្នំពេញ៖ នៅទីបំផុតទៅ “ព្រឹត្តិការណ៍ប្រកួតតស៊ូមតិ និងវោហាសព្ទឆ្នើមថ្នាក់ជាតិ និងធំបំផុតមិនធ្លាប់មានក្នុងប្រទេស​កម្ពុជា ”The Perspectives Cambodia” ដែលប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី ២២ កក្កដា ២០១៧ ពីម៉ោង ៨ ព្រឹក ដល់ ៦ និង ៣០ នាទីល្ងាច​…

Apple ទំនងជាប្រកាសចេញ iPhone 8 នៅថ្ងៃទី ៦ កញ្ញា ឯតម្លៃ នឹងហក់ដល់ជាង ១ ពាន់ដុល្លារ

ខណៈការប្រកាសវត្តមានរបស់ទូរសព្ទដៃ iPhone ស៊េរីឆ្នាំ ២០១៧ ដែលគេជឿថា នឹងចេញមកបីម៉ូឌែល កាន់តែខិតជិតចូលមកដល់ ព័ត៌មានចចាមអារ៉ាមទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់វា ក៏លេចធ្លាយមកកាន់តែច្បាស់ឡើងជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែ អ្វីដែលជាព័ត៌មានដ៏សំខាន់មួយទៀតនោះគឺ ថ្ងៃបរិច្ឆេទចេញជាផ្លូវការរបស់វាតែម្តង។ មែនទែនទៅ ក្រុមហ៊ុន Apple មិនដែលបង្ហើបឱ្យដឹងពីថ្ងៃវេលាដែលខ្លួននឹងធ្វើការបើកបង្ហាញសមិទ្ធិផលទូរសព្ទដៃជំនាន់ថ្មីឱ្យសាធារណៈជនបានដឹងនោះទេ ដរាបណាថ្ងៃនោះខិតជិតចូលមកដល់មុនមួយ ឬពីរសប្តាហ៍។ ទោះយ៉ាងណា បើតាមការប៉ាន់ប្រមាណរបស់គេហទំព័រ…

Asus សំញែងកាមេរ៉ាភ្លោះ ZenFone ថ្មី ស៊េរី 4 មុនថ្ងៃប្រកាសផ្លូវការ ខិតជិតចូលមកដល់

ក្រុមហ៊ុន Asus បានបង្ហាញឱ្យឃើញថា ខ្លួនកំពុងត្រៀមប្រកាសចេញគ្រួសារស្មាតហ្វូនត្រកូល ZenFone 4 ថ្មីរួចជាស្រេចហើយ នៅប៉ុន្មានសប្តាហ៍ខាងមុខ តាមរយៈរូបភាពដែលទើបទម្លាយចេញជាផ្លូវការ បង្ហាញពីសមត្ថភាពកាមេរ៉ាភ្លោះ អាចផ្តិតយករូបភាពបានយ៉ាងច្បាស់អស្ចារ្យ។ ស្មាតហ្វូនស៊េរី ZenFone 4 ត្រូវបានគេរំពឹងថា នឹងមានសមាជិក ៥ ម៉ូឌែល រួមមានៈ ZenFone…

បច្ចេកវិជ្ជា eHealth ដំបូងនៅកម្ពុជា នឹងជួយពលរដ្ឋខ្មែរទទួលព័ត៌មាន និងសេវាសុខភាពកាន់តែងាយស្រួល និងត្រឹមត្រូវ

ស្របពេលដែលបច្ចេកវិទ្យាចល័តមានការរីកចម្រើនឥតឈប់ឈរ ការចេះទាញយកប្រយោជន៍ពីវាដើម្បី​ជួយ សម្រួលដល់ការអភិវឌ្ឍអាជីវកម្ម និងដោះស្រាយបញ្ហាក្នុងសង្គម គឺជារឿងដ៏សំខាន់មិនអាចខ្វះបាន។ ដោយមើលឃើញប្រជាជនកម្ពុជា ដែលជួបប្រទះបញ្ហាសុខភាព ពិបាកក្នុងការស្វែងរកព័ត៌មាន និងសេវាសុខា​ភិបាលដែលប្រកបដោយទំនុកចិត្ត ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយឈ្មោះ Codingate បានសម្រេចផ្តើមបង្កើត​ចេញនូវកម្មវិធីបច្ចេកវិទ្យា eHealth (សុខភាពអេឡិចត្រូនិច) មួយឈ្មោះ SokhaKrom ឬ “សុខក្រម” ដែលបច្ចុប្បន្នកំពុងពេញនិយមនៅឯប្រទេសជឿនលឿន ដើម្បីជួយបង្កើនទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើវិស័យសុខា​ភិបាលក្នុងប្រទេស។…

ស្រ្តីម្នាក់លាក់ iPhone ជាង ១០០ គ្រឿងក្នុងខ្លួនចូលចិន ត្រូវអស់ល័ក

ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗដោយមន្រ្តីគយនៅក្នុងប្រទេសចិន នៅប៉ុន្មានថ្ងៃមុននេះ ខណៈកំពុងព្យាយាមនាំយកទូរសព្ទ iPhone រហូតដល់ទៅ ១០២ គ្រឿង ឆ្លងដែនចូលទៅក្នុងប្រទេស តាមរយៈការលាក់នៅក្នុងរាងកាយ។ នេះបើ​យោងតាមរបាយការណ៍ព័ត៌មានចេញផ្សាយនៅលើគេហទំព័រ 9to5Mac។ ឈ្មួញរត់ពន្ធ iPhone រូបនេះ ដែលត្រូវបានគេផ្តល់រហ័សនាមយថា “Iron Man” ឬប្រែថា​ “មនុស្សដែក” ត្រូវ​មន្រ្តីគយប្រចាំការនៅឯព្រលានយន្តហោះទីក្រុង…

Apple ដាក់ចេញ iOS កំណែ 10.3.3 នៅថ្ងៃនេះហើយ!

ឥឡូវនេះ ប្រិយមិត្តដែលកំពុងប្រើប្រាស់ iOS Devices ដែលរួមមាន iPhone, iPad, និង iPod Touch អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ​ iOS នៅលើឧបករណ៍របស់ខ្លួនឱ្យឡើងដល់ជំនាន់ 10.3.3 បានហើយ។ កំណែចុងក្រោយនេះ ត្រូវបានដាក់ចេញដើម្បីដោះស្រាយនូវកំហុសឆ្គងផ្សេងៗដែលកើតមាននៅលើប្រព័ន្ធចាស់ និងដើម្បីធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធសន្តិសុខសុវត្ថិភាពទិន្នន័យរបស់ឧបករណ៍ ហើយវាក៏អាចជា iOS…

ក្រុមហ៊ុន Meizu ត្រៀមបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មី បំពាក់អេក្រង់ចម្លែកមួយនៅខាងក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Meizu បានប្រកាសចេញស្មាតហ្វូនម៉ូឌែលថ្មី Pro 7 ដោយមានបំពាក់​អេក្រង់​បន្ថែមមួយទៀតនៅសម្បកខាងក្រោយ ដែលគេជឿថា វាត្រូវបានរចនាឡើងជាពិសេស សម្រាប់ការថតរូបបែប Selfie ដ៏ល្អឥតខ្ចោះមួយ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅលើទំព័រ Twitter ផ្លូវការរបស់លោក Ard Boudeling ប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន Muzie ដោយមានអមរូបថតមួយសន្លឹកបង្ហាញរូបរាងទូរសព្ទ Pro 7…

Apple បើកយុទ្ធនាការទាក់ចិត្តប្រជាជនចិនឱ្យប្រើសេវា Apply Pay ប្រជែងជាមួយ Alibaba

ក្រុមហ៊ុន Apple កំពុងបើកយុទ្ធនាការទីផ្សារទ្រង់ទ្រាយធំនៅក្នុងទឹកដីនៃប្រទេសចិន ដោយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនណាដែលជ្រើសរើសប្រើមធ្យោបាយទូទាត់សាច់ប្រាក់តាមរយៈសេវា Apple Pay របស់ខ្លួន ដើម្បីប្រជែងជាមួយ Alibaba និង Tencent Holdings ដែលជាក្រុមហ៊ុនម្ចាស់ស្រុក។ ក្នុងរវាងពីថ្ងៃទី ១៨ ដល់ ២៤ កក្កដា រាល់អតិថិជនដែលប្រើប្រាស់សេវា Apple…

Samsung គ្រោងចម្រាញ់យកលោហៈកម្រ ១៥៧ តោនពី Galaxy Note 7s ជួបបញ្ហាផ្ទុះឆេះនៅឆ្នាំ ២០១៦

ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងធ្វើការរុសយកគ្រឿងគ្រៅទូរសព្ទដៃ Galaxy Note 7s ដែលមានបញ្ហាផ្ទុះឆេះដោយសារថ្មកាលពីឆ្នាំមុន ដើម្បីប្រមូលយកលោហៈធាតុមានតម្លៃ រាប់បញ្ចូលទាំងមាសផងដែរ ដោយបើតាមការប៉ាន់ស្មាន អាចនឹងមានទម្ងន់សរុប ១៥៧ តោន។ នេះបើយោងតាមការថ្លែងឱ្យដឹងពីក្រុមហ៊ុន នៅក្នុងសេចក្តីថ្លែងការមួយនៅលើគេហទំព័រជាភាសាកូរ៉េរបស់ខ្លួន។ គួររំឭកថា ការលក់ Galaxy Note…