ចេញពីមាត់ Samsung ផ្ទាល់! Note 8 នឹងចេញចុងខែសីហា

ការកំណត់ថ្ងៃបរិច្ឆេទបើកបង្ហាញផលិតផលជំនាន់ថ្មីៗនៅក្នុងឆមាសទីពីររបស់ក្រុមហ៊ុន Samsung តែងត្រូវបានធ្វើឡើងដោយឆ្លងកាត់ការពិចារណាយ៉ាងល្អិតល្អន់បំផុត និងប្រកបដោយយុទ្ធសាស្រ្តទីផ្សារខ្ពស់។ កាលណាខ្លួន​ប្រកាសចេញលឿនពេក គេនឹងអាចផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅចាំផ្តោតលើវត្តមាន iPhone 8 របស់ក្រុមហ៊ុន Apple។ តែប្រើធ្វើវាយូរពេក គូប្រជែងរបស់ខ្លួននឹងមានឱកាសច្បាមយកអតិថិជនពីខ្លួនបានមួយជំហានមុនជាមិន​ខាន។ ម្លោះហើយ ក្រុមហ៊ុនអេឡិចត្រូនិករបស់កូរ៉េខាងត្បូង តែលាក់ទុកថ្ងៃបរិច្ឆេទជាក់លាក់អំពីការប្រកាសជាផ្លូវការនៃកំពូលទូរសព្ទស៊េរីបន្ទាប់របស់ខ្លួនជានិច្ច ខណៈប្រព័ន្ធផ្សព្វផ្សាយនានាតែងតាមប្រមាញ់ព័ត៌មាននេះដើម្បីយកទៅផ្សព្វផ្សាយជូនទៅដល់មហាជនស្ទើរមិនលោះថ្ងៃ។ យ៉ាងណាក៏ដោយ ខណៈថ្ងៃបរិច្ឆេទចេញកាន់តែខិតជិតចូលមកដល់ លោក DJ…

ធ្លាយរូបគំរូ Nokia 8 ចុងក្រោយ មានបំពាក់បន្ទះស្កេនក្រយៅដៃលើផ្ទៃអេក្រង់

កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានពី WinFuture ក្រុមហ៊ុន HMD Global នឹងប្រកាសចេញនូវទូរសព្ទដៃ Nokia លំដាប់កំពូលជាលើកដំបូងបង្អស់របស់ខ្លួន ដែលគេជឿថាជា Nokia 8 នាចុងខែកក្កដានេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាមួយតម្លៃក្រោម ៦០០ ដុល្លារ។ ខណៈព័ត៌មានចចាមអារ៉ាមនេះ នៅមិនទាន់រសាត់បាត់ឆ្ងាយប៉ុន្មានផង ស្រាប់តែរូបរាងគំរូថ្មីបំផុតមួយរបស់…

ក្រុមហ៊ុន Porsche ដំឡើងស្ថានីយ៍សាកអាគុយឡានល្បឿនលឿនដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុន Porsche បានដំឡើងស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ចំនួនពីរកន្លែង នៅទីក្រុងប៊ែកឡាំង ដែលមាន​កម្លាំង​ផ្ទេរបន្ទុកថាមពល ៨០០ វ៉ុល និងកំពុងសាងសង់ស្ថានីយ៍មួយផ្សេង​ទៀត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងរដ្ឋអាតាឡង់តា សហរដ្ឋអាមេរិក។ ស្ថានីយថ្មីទាំងពីរ មិនត្រឹមតែអាចសាកអាគុយរថយន្តអគ្គិសនីកំពុងមាននាពេលបច្ចុប្បន្នក្នុងល្បឿន ១៥០ គីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចសាករថយន្តអគ្គិសនីថ្ងៃអនាគតក្នុងល្បឿន ៣៥០ គីឡូវ៉ាត់ម៉ោង…

ក្រុមហ៊ុន Huawei បើកថ្នាក់បណ្តុះបណ្តាលបង្រៀនថតរូបស្អាតដល់អតិថិជនរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានលំដាប់ពិភពលោក Huawei បានបើកកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei នៅហាងលក់នំបុ័ង Tous les Jours កាលពីរសៀលថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៧។ កម្មវិធី វគ្គបណ្តុះបណ្តាល គន្លឹះថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei…

Nokia នឹងបញ្ចេញអាវុធកំពូលលើកដំបូងឆាប់ៗនេះ ឯតម្លៃអាចក្រោម ៦០០ ដុល្លារ!

ចាប់តាំងពីបានប្រកាសប្តេជ្ញាថានឹងស្តារមុខមាត់ទូរសព្ទដៃម៉ាក Nokia ឡើងវិញ នាចុងឆ្នាំ ២០១៦ មក ក្រុមហ៊ុន HMD Global ដែលបានទិញយកសិទ្ធិអាជីវកម្មលើម៉ាកសញ្ញាទូរសព្ទនៃប្រទេសហ្វាំងឡង់ពីក្រុមហ៊ុន Microsoft មិនទាន់បានបញ្ចេញទូរសព្ទស្មាតហ្វូនដើរដោយប្រព័ន្ធ Android លំដាប់កំពូលនៅឡើយទេ។ រហូតមកទល់ពេលនេះម៉ោងនេះ ក្រុមហ៊ុនទើបតែបញ្ចេញត្រឹម Nokia 3, 5, និង…

កាន់តែពិសេស! WhatsApp បើកឱ្យលោកអ្នកចែកចាយឯកសារប្រភេទអ្វីក៏បាន

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ WhatsApp ហើយវាក៏ជាព័ត៌មានថ្មីមួយ ដែលអាចទាក់ទាញឱ្យមានការប្រើប្រាស់កម្មវិធីហៅទូរសព្ទ និងផ្ញើសារឆ្លងឆ្លើយតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន Facebook មួយនេះកាន់តែច្រើនឡើងផងដែរ។ តាមរយៈមុខងារទើបបន្ថែមថ្មី លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់កម្មវិធី WhatsApp ទាំងនៅលើទូរសព្ទ​ដៃប្រភេទ Android, iOS, ឬ Windows Phone និងលើប្រព័ន្ធកុំព្យូទ័រ ដើម្បីចែកបន្តឯកសារប្រភេទណាក៏បាន ដោយសេរី ជាមួយទំហំអតិបរមា…

Galaxy Note 8! បើរាងប៉ុណ្ណឹង ហើយខ្លាំងចឹង ម៉េចដែរ Apple?

ក្រោយពីបានឆ្លងកាត់វិបត្តិដ៏ធ្ងន់ធ្ងរកើតចេញពីការផ្ទុះឆេះទូរសព្ទដៃកំពូល Galaxy Note 7 ជាច្រើនករណី ដែលនាំឱ្យខ្លួនបង្ខំចិត្តបញ្ចប់ជីវិតរបស់វារួចមក ក្រុមហ៊ុន Samsung ត្រូវគេមើលឃើញថា មិនត្រឹមតែមិនបោះបង់សែស្រឡាយស្មាតហ្វូនប្រភេទអេក្រង់ធំរបស់ខ្លួននេះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអភិវឌ្ឍវាឱ្យកាន់តែប្រណិត ទំនើប និងខ្លាំងថែមទៀតផង។ នេះបើសិនព័ត៌មានបែកធ្លាយជាបន្តបន្ទាប់កន្លងមកគឺជាការពិតនោះ។ នៅលើទំព័រ Twitter ផ្លូវការមួយរបស់ក្រុមហ៊ុន​ Samsung ដែលមានគណនីឈ្មោះ…

តើមានស្មាតហ្វូនឯណាថតរូបបានស្រស់ស្អាតយ៉ាងនេះទៀត?

គ្រប់គ្នាប្រហែលជាធ្លាប់បានឮ និងល្បីល្បាញពីកិត្តិនាម និងសមត្ថភាពដ៏អស្ចារ្យរបស់កំពូលអធិរាជស្មាតហ្វូន ស៊េរីមុន របស់ក្រុមហ៊ុន Huawei គឺ Huawei P9 & P9 Plus ថាពិតជាកំពូលស្មាតហ្វូនដែលអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាតដូចជាកាមេរ៉ាអាជីពបេះបិទ រហូតធ្វើឲ្យស្មាតហ្វូនស៊េរីនេះ ទទួលបានពាន់រង្វាន់ European Consumer Smartphone 2016-2017 ពី…

Huawei គ្រោងបើកបង្ហាញអង្គប្រតិបត្តិថ្មី 3-in-1 ប្រជែងជាមួយ Google និង Apple

ក្រុមហ៊ុន Huawei នឹងធ្វើការបើកបង្ហាញបន្ទះឈីបអង្គប្រតិបត្តិការជំនាន់ថ្មីមួយ ដែលត្រូវបានរចនាឡើងដោយការច្របាច់បញ្ចូលរួមគ្នាដោយបន្ទះឈីប CPU, GPU និង AI នៅឆមាសទីពីរ ខាងមុខ។ នេះបើយោងតាមលោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei ផ្នែក Customer Business Group ថ្លែងប្រាប់ទស្សនិជននៅឯវេទិកា…

វ៉ែនតា Facebook VR ឆ្នាំ ២០១៨ គ្រោងបញ្ចុះថ្លៃ ៥០% មកនៅត្រឹម…

ក្រុមហ៊ុន Oculus របស់ក្រុមហ៊ុន Facebook គ្រោងនឹងបន្ទាបតម្លៃផលិតផលវ៉ែនតា VR ជំនាន់ថ្មីរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៨ ឱ្យមកនៅត្រឹម ២០០ ដុល្លារ ក្នុងមួយគ្រឿង។ នេះបើយោងតាមរបាការណ៍ថ្មីមួយពីគេហទំព័រ Bloomberg។ របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា វ៉ែនតាជំនាន់ថ្មីនោះ នឹងមិនចាំបាច់ប្រើភ្ជាប់ជាមួយកុំព្យូទ័រដើម្បីដំណើរការមុខងាររបស់វាទៀតនោះទេ ដែលនេះគឺខុសពីវ៉ែនតា Ouclus…