ធ្លាយលក្ខណៈសម្បត្តិ Google Pixel 2 ទ្រង់ទ្រាយធំ ល្មមឱ្យ Apple ញាក់សាច់!

ប្រិយមិត្តប្រហែលជានៅចាំបានហើយថា ស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនអិុនធើណែតយក្ស Google ដែលជាមេប្រព័ន្ធ Android គឺត្រកូល Pixel ដំបូងបង្អស់ បានធ្វើឱ្យរំជើបរំជួលពិភពស្មាតហ្វូនម្តងរួមមកហើយក្នុងឆ្នាំ ២០១៦​ ដោយសារតែសមត្ថភាព Hardware និង Software ពិសេសកាមេរ៉ាវាតែម្តង ដែលអាចផ្តិតយកនូវវីដេអូគុណភាពកម្រិតខ្ពស់ ច្បាស់ជាង iPhone 7 Plus។…

ធ្លាប់ឆ្ងល់អត់ ម៉េច iPhone មានរន្ធតូចមួយក្បែរកាមេរ៉ាក្រោយ?

តើប្រិយមិត្តណាខ្លះចាប់អារម្មណ៍ថា ទូរសព្ទ iPhone មានរន្ធតូចមួយឋិតនៅខាងស្តាំកាមេរ៉ាក្រោយ? ហើយមានឆ្ងល់ទេថា នោះគឺជារន្ធអ្វី? ជារន្ធស្រូបពន្លឺចូលកាមេរ៉ា! ឬជារន្ធសម្រាប់ចុច Reset កម្មវិធី! តាមពិតទៅ នោះគឺជារន្ធសម្រាប់ស្រូបសំឡេង ឬគេច្រើននិយមហៅថារន្ធ Mix ទីបី ដែលក្រុមហ៊ុន Apple បានដាក់បន្ថែមនៅលើទូរសព្ទដៃ iPhone ចាប់ពីម៉ូឌែល…

R.I.P. Windows Phone: ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដ៏ល្បីកាលពី ១០ ឆ្នាំមុន!

Windows Phone គឺជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដ៏ពេញនិយម និងឈានមុខគេបំផុតកាលពី ១០ ឆ្នាំមុន តាមរយៈការដាក់ឱ្យដំណើរការនៅលើទូរសព្ទដៃម៉ាក O2 និង Windows Phone។ តែជាអកុសល វាត្រូវបានបញ្ចប់ជីវិតហើយនៅពេលនេះ គឺបន្ទាប់ពីមានការស្រុតចុះនៃប្រជាប្រិយភាពជាបន្តបន្ទាប់ នៅចំពោះមុខការរីកចម្រើនជាលំដាប់នៃប្រព័ន្ធ Android និង​ iOS។ ត្រូវបានបញ្ចប់ជីវិត គឺដោយសារតែ…

LG V30 ចេញថ្ងៃប្រកាសផ្លូវការហើយ មើលទៅមិនធម្មតាទេ!

ក្រុមហ៊ុន LG ទើបប្រកាសឱ្យដឹងជាផ្លូវការនូវថ្ងៃបរិច្ឆេទបើកបង្ហាញកំពូលទូរសព្ទត្រកូល V របស់ខ្លួន ថានឹងធ្វើឡើងនៅថ្ងៃទី ៣១ សីហា នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ជាមួយការប្រកាសនេះដែរ ក្រុមហ៊ុនអេឡិច ត្រូនិចយក្សរបស់ប្រទេសកូរ៉េខាងត្បូងក៏បានបង្ហើបឱ្យឃើញពីរូបរាងទូរសព្ទដ៏ចម្លែកមួយ ពណ៌ខ្មៅក្រិប និងមើលទៅប្រណិតមិនធម្មតានោះទេ។ តាមរយៈរូបភាពពញ្ញាក់អារម្មណ៍មួយសន្លឹកដែលបានបង្ហាញនេះ ក្រុមហ៊ុនមិនបានផ្តល់តម្រុយអ្វីច្រើននោះទេ​ ប៉ុន្តែ គេអាចកត់សម្គាល់បានថា វានឹងបំពាក់អេក្រង់គ្មានគែមសងខាង…

ដឹងអត់ បទ “See You Again” ដែលទើបបំបែកឯកត្តកម្មចំនួនអ្នកមើលច្រើនបំផុត រកលុយបានប៉ុន្មានពី YouTube?

ទីបំផុតទៅ បទចម្រៀងវីដេអូរបស់តារាចម្រៀងប៉បកូរ៉េខាងត្បូង Psy ដ៏កក្រើកមានចំណងជើងថា Gangnam Sytple ត្រូវបានធ្លាក់ចេញពីតារាងកំពូលនៃបញ្ជីរាយឈ្មោះបទចម្រៀងវីដេអូដែលមានអ្នកចុចចូលមើលច្រើនបំផុតនៅលើបណ្តាញសង្គមវីដេអូ YouTube ហើយ។ បទចម្រៀងវីដេអូដែលចូលមកជំនួយបទនេះនោះគឺ បទ “See You Again” ច្រៀងដោយ Wiz Khalifa និងមានការរ៉េបអមជាមួយបទក្នុងរឿង Fast &…

Samsung ជ្រើសតាំងប្រមុខដឹកនាំជាន់ខ្ពស់ថ្មីប្រចាំអាមេរិក-អឺរ៉ុប ក្រោយលោក Gregory Lee ចាកចេញទៅកាន់ Nokia

យោងតាមរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung បានសម្រេចតែងតាំងនាយកគ្រប់គ្រងថ្មីប្រចាំតំបន់អាមេរិកខាងជើង និងអឺរ៉ុប បន្ទាប់ពីអតីតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនប្រ​ចាំតំបន់អាមេរិកខាងជើង គឺលោក Gregory Lee បានចាកចេញទៅកាន់មុខតំណែងជាប្រធាននៃក្រុមហ៊ុន Nokia Technologies ថ្មីៗនេះ។ មុនពេលប្តូរទៅកាន់ការថ្មីនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Nokia លោក Lee បានបម្រើការងារនៅក្រុមហ៊ុន Samsung…

ទីបំផុត! កុំព្យូទ័រយួរដៃកូនកាត់ Dell បំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែដំបូងបង្អស់របស់ពិភពលោក ចេញលក់ថ្ងៃនេះហើយ!

ក្រោយពីតាំងបង្ហាញនៅឯពិព័រណ៍ CES កាលពីដើមឆ្នាំ នៅទីបំផុតទៅ កុំព្យូទ័រយួរដៃប្រភេទកូនកាត់ថេប្លេត ដែលបំពាក់បច្ចេកវិទ្យាសាកថ្មដោយមិនចាំបាច់ដោតខ្សែចូលទៅក្នុងតួម៉ាស៊ីនដំបូងបង្អស់របស់ពិភពលោករបស់ក្រុមហ៊ុន Dell ឈ្មោះ Latitude 7285 ត្រូវបានប្រកាសចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃនេះតទៅហើយ។ កុំព្យូទ័រស៊េរីថ្មីដ៏ទំនើបនេះ បំពាក់មកជាមួយអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ១២.៣ អីុញ មានខ្នាតបញ្ចាំងរូបភាព ២៨៨០x១៩២០ ភិចសែល និងអមដោយកាមេរ៉ាមុខមួយសម្រាប់ប្រើជាមួយមុខងារថតសម្គាល់ផ្ទៃមុខ Windows…

ឧបករណ៍ពាក់ជាប់ខ្លួននេះ អាចឱ្យយើងមើលឃើញខាងក្នុងខួរក្បាលមនុស្សម្នាក់ផ្សេងបាន!

ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងមួយឈ្មោះថា Openwater បានប្រកាសពីគោលបំណងប្រកបដោយមហិច្ឆតាក្នុងការបង្កើតឧបករណ៍បំពាក់ជាប់ខ្លួនមួយដែលអនុញ្ញាតឱ្យយើងមើលឃើញដំណើរការខាងក្នុងរាងកាយ និងខួរក្បាលរបស់មនុស្សម្នាក់ផ្សេងទៀតបាន។ តាមធម្មតា បើនិយាយអំពីសមត្ថភាពអានចិត្តមនុស្សខាងក្នុងរាងកាយរបស់ពួកគេ គឺគេតែងសម្តៅទៅលើមនុស្សដែលចេះវិជ្ជាទូរវេទន៍ (Telepathy) ដែលគេច្រើនឃើញមានតែនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តប៉ុណ្ណោះ។ ប៉ុន្តែ អតីតថ្នាក់ដឹកនាំក្រុមហ៊ុន Facebook ម្នាក់និយាយថា យើងទាំងអស់គ្នាសុទ្ធតែអាចយ៉ាង​យោចណាស់មើលឃើញខាងក្នុងចិត្តមនុស្សណាម្នាក់បាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបំពាក់ជាប់ខ្លួនដែលត្រឹមត្រូវ។ លោកស្រី Mary Lou Jepsen ធ្លាប់មានតួនាទីជានាយកផ្នែកបច្ចេកវិទ្យាអេក្រង់នៅក្រុមហ៊ុន…

ផ្លូវការហើយ! LG Q6 ចេញ ៣ ម៉ូឌែល អេក្រង់គែមស្តើងដូចគ្នា

ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមកាលពីសប្តាហ៍មុនមក ក្រុមហ៊ុន LG នៅថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការនូវវត្តមានទូរសព្ទលំដាប់ថ្នាក់កណ្តាលស៊េរី Q6 ចំនួន ៣ ម៉ូឌែល ដែលវាត្រូវគេស្គាល់ថាជា G6 ខ្នាតកណ្តាល។ យោងតាមក្រុមហ៊ុនអេឡិចត្រូនិច LG នេះគឺជាផ្តល់ជូនជាលើកដំបូងហើយរបស់ក្រុមហ៊ុន នូវជម្រើសទូរសព្ទដៃលំដាប់ថ្នាក់កណ្តាលថ្មី ដែលបំពាក់មកជាមួយលក្ខណៈសម្បត្តិកម្រិតខ្ពស់ និងមានតម្លៃប្រកួតប្រជែងដ៏ល្អប្រសើរមួយ។ សែស្រឡាយ Q6 ក៏មិនខុសពី…

Apple ជិតអស់ពេលរចនា Touch ID លើអេក្រង់ iPhone 8 ហើយវានឹងមានតម្លៃចាប់ពី ១,២០០ ដុល្លារឡើង

យោងតាមអ្នកវិភាគបីរូបមកពីក្រុមហ៊ុន Keybanc Capital Markets គឺលោក Andy Hargreaves, Jonh Vinh និង Josh Beck បានឱ្យដឹងនៅថ្ងៃម្សិលមិញថា ក្រុមហ៊ុន Apple ជិតអស់ពេលក្នុងការច្របាច់បញ្ចូលបន្ទះ​ស្កេនក្រយៅដៃ Touch ID នៅពីក្រោមស្រទាប់អេក្រង់របស់ទូរសព្ទ iPhone…