របៀបគ្រប់គ្រងកុំឲ្យឡើងទម្ងន់ខ្លាំងពេក អំឡុងពេលមានផ្ទៃពោះ

ជាទៅទូស្ត្រីគ្រប់រូបតែងតែឡើងទម្ងន់ចាប់ពី ១២ទៅ១៦គីឡូក្រាម ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ប៉ុន្តែបើទម្ងន់ឡើងខ្លាំងជាងនេះ អាចបង្កឲ្យមានផលវិបាកផ្សេងៗចំពោះសុខភាពទាំងម្តាយខ្លួនឯង និងកូនផងដែរ។ ដូច្នោះហើយ តើស្ត្រីមានផ្ទៃពោះគួរតែធ្វើយ៉ាងណាទៅទើបអាចគ្រប់គ្រងការឡើងទម្ងន់បាន? ខាងក្រោមនេះ គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះគួរតែស្វែងយល់។ ១.រឿងដ៏សំខាន់ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវធ្វើ គឺការបរិភោគអាហារដែលមានផាសុខភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ រួមមានបន្លែផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ត្រី សាច់គ្មានខ្លាញ់ និងផលិតទឹកដោះគោដែលមានខ្លាញ់ទាប។ អាហារទាំងនេះមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយមិនប៉ះពាល់ដល់ការឡើងទម្ងន់ឡើយ។…

កំពូលអាហារ៥ប្រភេទ អាចជួយកម្ចាត់ជាតិពុលចេញពីសួត

សួត គឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុតក្នុងការបន្សុទ្ធខ្យល់ដែលយើងដកដង្ហើម មុននឹងបញ្ចូនទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ។ ក៏ប៉ុន្តែសួត ក៏ងាយនឹងទទួលរងពីផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ប្រសិនបើអ្នកស្រូបយកខ្យល់ពុលច្រើនពេក។ ដូច្នេះ ដើម្បីកម្ចាត់ជាតិពុលចេញពីសួត ហើយជួយឲ្យសួតមានសុខភាពល្អ អ្នកគួរតែឧស្សាហ៍ទទួលទានអាហារមួយចំនួន។ ១.ការ៉ុត មើមឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីនA វីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Lycopene ដែលអាចជួយបង្កើនសុខភាពសួត និងបន្ថយហានិភ័យនៃជំងឺសួត។ បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការបរិភោគមើមការ៉ុតរាល់ថ្ងៃ…

វិធីដ៏ល្អបំផុតក្នុងការការពារបញ្ហាពុលឡាន ដោយមិនបាច់ប្រើថ្នាំ

តើអ្នកតែងតែជួបបញ្ហាពុលឡាន ពេលធ្វើដំណើរទៅណាមកណាម្តងៗមែនទេ? តើអ្នកធុញទ្រាន់ជាមួយនឹងជំងឺនេះណាស់មែនទេ? ការពុលឡានអាចធ្វើឲ្យអ្នកមានអារម្មណ៍វិលមុខ ហើយអាចនាំឲ្យមានអាការក្អួតចង្អោរថែមទៀត។ ដូច្នេះ ដើម្បីការពារកុំឲ្យមានបញ្ហាពុលឡាន ថ្ងៃនេះ post health សូមធ្វើការបង្ហាញពីវិធីងាយៗមួយចំនួនដូចខាងក្រោម៖ ១.តែបៃតង មុនពេលធ្វើដំណើរទៅណាមកដោយ អ្នកគួរទទួលទានតែបៃតង ឬក៏ទំពារស្លឹកតែស្រស់ពីរបីសន្លឹកនៅពេលអង្គុយក្នុងឡាន។ តែបៃតង ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពប្រឆាំងនឹងអាការក្អួតចង្អោរយ៉ាងមានប្រសិទ្ធភាព។ ២.តែខ្ញី ខ្ញី…

ទទួលទានទឹកក្តៅឧណ្ឌៗលាយអំបិលរាល់ថ្ងៃ ទទួលបានអត្ថប្រយោជន៍អស្ចារ្យ៤យ៉ាង

ការទទួលទានទឹកក្តៅឧណ្ឌៗ លាយអំបិលមួយចឹប ជារៀងរាល់ព្រឹក គឺជាទម្លាប់ដ៏ល្អបំផុត ព្រោះវាអាចជួយដោះស្រាយបញ្ហាសុខភាពមួយចំនួន។ ជាទូទៅ ការទទួលទានភេសជ្ជៈមួយនេះ អាចជួយកម្ចាត់បញ្ហាឈឺបំពង់ក ដែលបង្កឡើងដោយសារតែជំងឺផ្តាសាយ ប៉ុន្តែបើអ្នកទទួលទានទៀងទាត់ អាចដោះស្រាយបញ្ហា៤យ៉ាងទៀត។ ១.សម្អាតពោះវៀន និងសម្លាប់បាក់តេរី ការទទួលទាទឹកក្តៅឧណ្ឌៗលាយអំបិល បន្ទាប់ពីភ្ញាក់ពីគេងអាចជួយសម្អាតកាកសំណល់ និងជាតិពុលចេញពីពោះវៀន។ បន្ទាប់ពីអាហារពេលល្ងាច កាកសំណល់ និងបាក់តេរីត្រូវប្រមូលផ្តុំនៅក្នុងពោះវៀន ប្រសិនបើមិនបញ្ចេញចោលរយៈយូរច្បាស់ជាបង្កទៅជាបញ្ហាសុខភាពផ្សេងៗដូចជា…

វិធានការ៤ចំណុច ជួយឲ្យអ្នករួចផុតពីជំងឺមហារីកពោះវៀនធំ

ជំងឺមហារីកពោះវៀនធំ ឬរន្ធគូថ ត្រូវបានគេចាត់ទុកជាជំងឺមហារីកមួយប្រភេទដែលអាចសម្លាប់មនុស្សច្រើនបំផុត ហើយបច្ចុប្បន្ននេះក៏កំពុងតែមានការកើនឡើងយយ៉ាងខ្លាំងដែរ។ ទោះជាយ៉ាងណា ជំងឺមហារីកពោះវៀនធំនេះ អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធានការខាងក្រោមនេះបានជាប់លាប់។ ១.ទទួលទានអាហារដែលសម្បូរសារធាតុរ៉ែ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុសេលេញ៉ូម គឺជាចំណាត់ការដ៏សំខាន់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ លើសពីនេះ សារធាតុរ៉ៃផ្សេងៗទៀតដូចជា ប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី ទង់ដែង កាល់ស្យូម…

រកឃើញហើយ! សណ្តែកខៀវជាថ្នាំកាត់បន្ថយកូលេស្តរ៉ុលក្នុងសរសៃឈាម

បញ្ហាកូលេស្តេរ៉ុលឡើងខ្ពស់ កំពុងតែក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជននៅទូទាំងពិភពលោក ជាពិសេសអ្នកដែលធាត់លើសម្ងន់។ កូលេស្តេរ៉ុល ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត នៅក្នុងចំណោមជំងឺ៣ប្រភេទ រួមទាំងទឹកនោមផ្អែម និងសម្ពាធឈាម ដែលរុញច្រានឲ្យមានការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ហើយត្រូវប្រឈមនឹងក្តីស្លាប់។ ប៉ុន្តែ ប្រសិនបើអ្នកដឹងពីរបៀបទទួលទានប្រចាំថ្ងៃបានត្រឹមត្រូវ បញ្ហាកូលេស្តេរ៉ុលក្នុងសរសៃឈាមអាចការពារបាន និងរំលាយឲ្យនៅទាបបំផុត។ តើអាហារអ្វីទៅ ដែលមានប្រសិទ្ធភាពអាចជួយកាត់បន្ថយបញ្ហាកូលេស្តេរ៉ុលក្នុងសរសៃឈាមបាន? សណ្តែកខៀវ គឺជាអាហារធម្មជាតិមួយប្រភេទ ដែលអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ គាំទ្រដល់បញ្ហាការព្យាបាលបញ្ហារលាកដោយសារពន្លឺព្រះអាទិត្យ…

អ្នកណាក៏ចូលចិត្តទឹកត្រជាក់ៗដែរ តែបើដឹងការពិតច្បាស់ជាលែងចង់ទៀតហើយ

រាងកាយរបស់មនុស្សពេញវ័យត្រូវការជាតិទឹកប្រហែលជា ៥០ទៅ ៦០ភាគរយ ដើម្បីបំពេញតម្រូវការរាងកាយទាំងមូល និងជួយឲ្យរាងកាយមានសុខភាពល្អ។ ប៉ុន្តែ ទឹកត្រជាក់ជាជម្រើសដ៏ល្អសម្រាប់សុខភាពដែរឬទេ? មនុស្សភាគច្រើនតែងតែជ្រើសរើសទឹកត្រជាក់ ជាពិសេសនារដូវក្តៅ ពីព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ត្រជាក់ភ្លាមៗ និងទទួលបានភាពស្រស់ស្រាយ។ តាមពិតការទទួលទានទឹកដែលមានសីតុណ្ហភាពត្រឹម ៧.២ ទៅ ២១ អង្សាសេ ជាជម្រើសដ៏ល្អសម្រាប់រដូវក្តៅ។ ប៉ុន្តែនៅពេលដែលអ្នកផឹកទឹកត្រជាក់ខ្លាំង ឬទឹកក មិនមែនជារឿងល្អនោះឡើយ…

គួរឲ្យបារម្ភណាស់! ទឹកនោមផ្អែមជាឃាតករលាក់មុខ កំពុងតែកើនឡើងយ៉ាងខ្លាំង

ជំងឺទឹកនោមផ្អែម កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស នៅទូទាំងពិភពលោក ជាពិសេសនៅតាមបណ្តោលប្រទេសកំពុងតែអភិវឌ្ឍន៍។ បើយោងតាមអង្គការពិភពលោក WHO បានបង្ហាញថា ជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកបានកើនឡើង ៥៤ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០១៥ មានមនុស្សពេញវ័យ ៤១៥លាននាក់នៅទូទាំងពិភពលោកបានកើតជំងឺទឹកនោមផ្អែម ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦៤២លាននាក់ នៅត្រឹមឆ្នាំ ២០៤០។…

អាហារដែលអ្នកជំងឺខ្លាញ់ក្នុងថ្លើមគួរជៀសវាង កុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ

ជំងឺខ្លាញ់ក្នុងថ្លើម កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារតែការទទួលទានអាហារគ្មានផាសុខភាព។ ការទទួលទានអាហារមិនត្រឹមត្រូវ មិនត្រឹមតែបង្កើនបន្ទុកលើរាងកាយប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ផងដែរ។ ដូច្នេះ ដើម្បីបង្ការកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំនាញបានណែនាំឲ្យជៀសវាងរបបអាហារទាំប៉ុន្មានមុខនេះ។ កាត់បន្ថយ ឬឈប់ផឹកគ្រឿងស្រវឹង ទោះបីជាមានការផ្សព្វផ្សាយមួយចំនួនថា ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែជាតិអាល់កុលអាចស្រូបចូលទៅក្នុងរាងកាយអាចបង្កគ្រោះថ្នាក់ដល់ថ្លើម ជាពិសេសអ្នកមានជំងឺថ្លើម។ ដូច្នេះអ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម ត្រូវទទួលទានតិច ឬមិនផឹកតែម្តង ដើម្បីកុំឲ្យស្ថានភាពថ្លើមកាន់តែអាក្រក់។ កំណត់អាហារចៀន…

ញ៉ាំសាច់ក្រហមច្រើនពេក ធ្វើឲ្យស្ត្រីកើតជំងឺមហារីកសុដន់

សាច់ក្រហម គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមានរស់ជាតិឆ្ងាញ់ ហើយហើយសម្បូរប្រូតេអ៊ីនសម្រាប់ជំរុញដល់ការអភិវឌ្ឍរាកាយ ជាពិសេសអ្នកដែលមានភាពស្លេកស្លាំង។ តែទោះជាយ៉ាងណា ការទទួលទានសាច់ក្រហមច្រើនពេក មិនល្អសម្រាប់សុខភាពនោះឡើយចំពោះស្ត្រី។ ការស្រាវជ្រាវដ៏ធំមួយដោយសាកលវិទ្យាល័យ Harvard University បានបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនជាង ២ដងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យជំងឺមហារីកសុដន់រហូតដល់ទៅ ៥៦ភាគរយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកជំនួសសាច់ក្រហម ដោយប្រើសាច់មាន់ ត្រី…