ទម្លាប់៣ចំណុចនាំឲ្យខូចតម្រងនោម តែបុរសភាគច្រើនធ្វើវារាល់ថ្ងៃ

តម្រងនោម គឺជាផ្នែកមួយសរីរាង្គដ៏សំខាន់បំផុតរបស់រាងកាយ ព្រោះវាមានតួនាទីក្នុងការច្រោះឈាម និងកាកសំណល់ពុលផ្សេងៗបញ្ចេញចោលតាមរយៈតម្រងនោម។ ក៏ប៉ុន្តែ មានទម្លាប់មួយចំនួនដែលបុរសៗធ្វើរាល់ថ្ងៃ អាចគ្រោះថ្នាក់ដោយតម្រងនោមដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកជំនាញបានព្រមានថា មនុស្សគ្រប់រូបគួរតែប្រុងប្រយ័ត្នចំពោះទម្លាប់អាក្រក់ទាំង ៣យ៉ាងនេះ។ ញ៉ាំអំបិល និងអាហារសម្បូរប្រតេអ៊ីនច្រើនពេក ការទទួលទានអំបិល និងប្រូតេអ៊ីន លើសកម្រិត មិនល្អសម្រាប់សុខភាពទូទៅនោះទេ សូម្បីតែតម្រងនោម ក៏ត្រូវទទួលរងនូវផលប៉ះពាល់ដូចគ្នា។ កាន់តែគ្រោះថ្នាក់…

កុំចេះតែហ៊ាន! សម្រកទម្ងន់គ្មានបច្ចេកទេសត្រឹមត្រូវ អាចប្រឈមនឹងបញ្ហាមួយចំនួន

ដើម្បីទទួបាលរាងស្អាត មនុស្សស្រីភាគច្រើនតែងតែជ្រើសរើសយកវិធីសម្រករាង ដោយបង្អត់អាហារខ្លួនឯង។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ការសម្រកទម្ងន់លឿនពេក មិនត្រឹមតែខូចរាងនោះទេ វាក៏អាចបង្កឲ្យមានបញ្ហាសុខភាពមួយចំនួនផងដែរ។ ច្រាលទឹកអាស៊ីតក្នុងក្រពះពោះវៀន ក្រពះរបស់អ្នកនៅតែផលិតបរិមាណអាស៊ីតជានិច្ច ទោះបីជាអ្នកញ៉ាំ ឬមិនញ៉ាំអាហារក៏ដោយ។ នៅពេលដែលជាតិអាស៊ីត ផលិតលើសដែនកំណត់ នឹងបណ្តោលឲ្យស្រទាប់នៃក្រពះទទួលរងនូវការខូចខាត ដែលនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជា ដំបៅក្រពះ ឈឺក្រពះ ពិបាករំលាយអាហារ… ហេតុនេះទម្លាប់នៃការបង្អត់អាហារ…

ដឹងទេ! ហេតុអ្វីអ្នកគួរបត់ជើងធំបន្ទាប់ពីក្រោកពីគេងភ្លាម ៣០នាទី?

បើយោងតាមវេជ្ជបណ្ឌិត Kenneth Koch នៅមជ្ឈមណ្ឌល់វេជ្ជសាស្ត្រ Wake Forest Baptist បាននិយាយថា ពេលវេលាដ៏ល្អបំផុតដែលមនុស្សគ្រប់រូប ត្រូវបត់ជើងធំ គឺនៅពេលព្រឹក។ នៅពេលគេងលក់ពោះវៀនធំ និងពោះវៀនតូច រវល់គ្រប់គ្រងអាហារដែលយើងបានញ៉ាំពីពេលថ្ងៃ ហើយកាកសំណល់នៃអាហារទាំងនោះត្រូវការបញ្ចេញពីរាងកាយនៅពេលចាប់ផ្តើមថ្ងៃថ្មី ជាពិសេសបន្ទាប់ពីក្រោកពីគេង ៣០នាទី។ លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកមិនទម្លាប់បត់ជើងធំនៅពេលព្រឹក…

ញ៉ាំស្ទើររាល់ថ្ងៃ តែអត់ដឹងថាស៊ុត អាចបន្ថយហានិភ័យជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ការសិក្សាចុងក្រោយបំផុត ដោយអ្នកវិទ្យាសាស្ត្រអង់គ្លេស និងចិន បានរកឃើញថា ការទទួលទានស៊ុត ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការសិក្សានេះបានធ្វើឡើងទៅលើមនុស្សពេញវ័យជាង ៤០០,០០០នាក់ នៅក្នុងប្រទេសចិន បង្ហាញថា អ្នកអ្នកទទួលទានស៊ុត អាចកាត់បន្ថយហានភ័យនៃជំងឺសរសៃឈាមបេះដូង ច្រើនជាងអ្នកមិនទទួលទាន រហូតដល់ទៅ ១៨ភាគរយ។ ជំងឺសរសៃឈាមរួមមាន ខ្សោយបេះដូង ចង្វាក់បេះដូងលោតខុសប្រក្រតី…

មិនគួរឲ្យជឿ! អាហារ៣ប្រភេទនេះ មានសមត្ថភាពអាចកាត់បន្ថយជំងឺសួត

សួត ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់មួយ ដែលមានមុខងារច្រោះយកជាតិពុលចេញពីខ្យល់ដែលយើងដកង្ហើម មុននឹងបញ្ចូលទៅកាន់សរសៃឈាមផ្សេងៗ។ ក៏ប៉ុន្តែ បើសួតមានបញ្ហា ឬខូចមុខងារវិញនោះ ផ្លូវដង្ហើមនឹងជួបទុក្ខធ្ងន់ ដែលអាចប្រឈមនឹងហានិភ័យដល់ជីវិត។ ទោះជាយ៉ាងណាក្តី បើយោងតាមគេហទំព័រ soha បានបង្ហាញថា ជំងឺសួត អាចការពារបាន ប្រសិនបើអ្នកទទួលទានអាហារទាំង៣ប្រភេទនេះជាប្រចាំ។ គ្រាប់ធញ្ញជាតិ ពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រប់ល្ង…

ប្រយ័ត្ន! ធាត់ដុះក្បាលពោះខ្លាំងពេក អាចប្រឈមមុខនឹងជំងឺមហារីក១២ប្រភេទ

ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ការធាត់ដុះក្បាលពោះខ្លាំងពេក អាចប្រឈមនឹងជំងឺមហារីក ១២ប្រភេទផ្សេងៗគ្នា។ នេះបណ្តោលមកពីទម្លាប់ខ្ជិលធ្វើលំហាត់ប្រាណ និងការទទួលទានអាហារគ្មានផាសុខភាព ដូចជាអាហារសម្បូរខ្លាញ់ជាដើម។ ជាតិខ្លាញ់នៅក្នុងរាងកាយច្រើនពេក អាចប៉ះពាល់អវិជ្ជមានដល់សុខភាពដូចជា បង្កើនអ័រម៉ូន និងសកម្មភាពកោសិកា។ មិនតែប៉ុណ្ណោះ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើនទៀត ជាពិសេស មហារីកស្បូន មហារីកថង់ប្រមាត់ មហារីកតម្រងនោម មហារីកថ្លើម មហារីករន្ធគូថ មហារីកបំពង់អាហារ…

មនុស្សវ័យជំទង់ដែលមានការប្រែប្រួលក្រចកដៃ អាចប្រឈមនឹងជំងឺ៤យ៉ាង

ជាទូទៅយើងគ្រប់គ្នាតែងតែផ្តោតសំខាន់ទៅលើស្បែកមុខ ឬក៏សក់ ព្រោះវាឆាប់មើលឃើញពីបញ្ហាជាងគេង។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនសូវអើពើជាមួយនឹងបញ្ហាដែលបង្ហាញនៅលើក្រចកឡើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា បញ្ហាដែលកើតមាននៅលើក្រចកដៃ ជាសញ្ញាព្រមាននៃកង្វះអាហារូបត្ថម្ភនៅក្នុងរាងកាយ និងជំងឺមួយចំនួន។ រាងកាយខ្វះជាតិដែក ជាតិដែកអាចជួយបង្កើនអេម៉ូក្លូប៊ីន ដែលជាកោសិកាឈាមក្រហម សម្រាប់បញ្ចូនទៅកាន់ជាតិលិកាក្រចកថ្មី។ ប៉ុន្តែប្រសិនបើរាងកាយមិនបានទទួលជាតិដែក គ្រប់គ្រាន់ទេ ក្រចករបស់អ្នកមិនសូវលូតលាស់ មានសភាពស្ងួត ហើយពណ៌សស្លេក។…

ទម្លាប់៥ចំណុចបន្ទាប់ពីភ្ញាក់ពីគេង ធ្វើឲ្យអ្នកមានអាយុវែង

អាថ៌កំបាំងនៃការរស់នៅបានយូរអង្វែង មិនមែនជារឿងពិបាកធ្វើនោះទេ ព្រោះវាជាទម្លាប់តូចតាចប៉ុណ្ណោះនៅពេលព្រឹក។ តែបញ្ហានៅត្រង់ថា តើអ្នកអាចព្យាយាមបានដែរឬទេ? ទម្លាប់ជាប្រចាំថ្ងៃអាចប៉ះពាល់ដល់គុណភាពជីវិត និងការរស់នៅបានយូរអង្វែង ដូច្នេះអ្នកត្រូវគិតគូរឡើងវិញ។ ប្រសិនបើអ្នកក្រោកពីព្រលឹម គួរតែអនុវត្តទម្លាប់ល្អមួយចំនួន ដើម្បីបង្កើនភាពស្រស់ស្រាយ និងរាងកាយមានសុខភាពល្អ។ បើកទ្វារបង្អួច ហើយដកដង្ហើមឲ្យបានជ្រៅៗ បន្ទាប់ពីគេងពេញមួយយប់ ជាតិពុល និងកាកសំណល់នឹងកកើតនៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះអ្នកគួរតែបើកបង្អួច និងដកដង្ហើមឲ្យបានជ្រៅៗ ដើម្បីស្រូបយកខ្យល់បរិសុទ្ធនៃពេលព្រឹកឲ្យបានច្រើន។…

អត្ថប្រយោជន៍ធ្វើឲ្យគ្រប់គ្នានឹកស្មានពុំដល់នៃទឹកត្រសក់

ត្រសក់ គឺជាផ្លែឈើមួយប្រភេទដែលគេពេញនិយមយកទៅផ្សំធ្វើជាអាហារផ្សេងៗ មិនថា ជ្រក ត្រាំ ឬធ្វើជាអន្លក់ញ៉ាំស្រស់ៗនោះទេ។ ក្រៅពីធ្វើជាអាហារ ត្រសក់ក៏ត្រូវបានគេប្រើសម្រាប់ថែរក្សាសុខភាពផងដែរ ជាពិសេស ការចម្រាញ់ធ្វើជាទឹកត្រសក់ អាចជួយការពារជំងឺបានច្រើនយ៉ាង។ បង្ការជំងឺពុកឆ្អឹង ទឹកត្រសក់ មានផ្ទុកសារធាតុរ៉ែដូចជា ជាតិដែក ស្ពាន់ធ័រ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង និងបង្កើនដង់ស៊ីតេនៃឆ្អឹង។…

មូលហេតុបង្កឲ្យកើតជំងឺមហារីកថ្លើម ដែលគ្រប់គ្នាគួរតែដឹង

យើងដឹងហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីសម្អាតជាតិពុលចេញពីរាងកាយ និងជាឃ្លាំងស្តុកថាមពលប្រើប្រាស់ដ៏សំខាន់។ ក៏ប៉ុន្តែប្រសិនបើថ្លើមមានបញ្ហា រាងកាយទាំងមូលក៏ប្រឈមនឹងគ្រោះថ្នាក់ដូចគ្នាដែរ។ ទោះជាយ៉ាងណា តើអ្នកដឹងទេថា តើមូលហេតុអ្វីដែលបង្កឲ្យកើតជំងឺមហារីកថ្លើម? បើយោងតាមគេហទំព័រ soha បានបង្ហាញថា មានកត្តាធំៗ ៥ចំណុចដែលបណ្តោលឲ្យអ្នកកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួន។ ជំងឺរលាកថ្លើមប្រភេទ Bឬ C រ៉ាំរ៉ៃ ជំងឺរលាកថ្លើមប្រភេទ B(HBV)…