ភេសជ្ជៈ៤ប្រភេទ គួរជៀសឲ្យឆ្ងាយអំឡុងពេលតាំងគភ៌
ការទទួលទានទឹក បានគ្រប់គ្រាន់ គឺជារឿងដ៏ចាំបាច់ខ្លាំងបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ព្រោះវាអាចជួយបង្កើនភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។ ទោះជាយ៉ាងណា ក្រៅពីទឹក មានភេសជ្ជៈមួយចំនួនស្ត្រីមានផ្ទៃពោះគួរតែជៀសវាង ដើម្បីរក្សាសុវត្ថិភាពទាំងម្តាយ និងកូនឲ្យមានសុខភាពល្អ។ ខាងក្រោមនេះ គឺជាដំបូលន្មានមួយចំនួន ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំឲ្យស្ត្រីមានផ្ទៃពោះជៀសចេញឲ្យឆ្ងាយ៖ ទឹកដោះគោមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ ស្ត្រីមានផ្ទៃពោះ ទាំងឡាយមិនគួរផឹកទឹកដោះគោ ដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវនោះទេ ព្រោះវាមានផ្ទុកបាក់តេរីជាច្រើន ដែលអាចធ្វើឲ្យអ្នកមានជំងឺ ឬឆ្លងជំងឺផ្សេងៗ។ ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន…