ទទួទានអាហារមួយប្រភេទនេះរាល់ថ្ងៃ សរសៃឈាមនឹងលាងស្អាតល្អ គ្មានខ្លាញ់ឡើយ
ខ្លាញ់ក្នុងសរសៃឈាម គឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះ ការទទួលទានអាហារដើម្បីបង្ការខ្លាញ់ក្នុងសរសៃឈាម គឺជាអ្វីដែលអ្នកគួរធ្វើជាចាំបាច់។ បើយោងតាមអ្នកជំនាញប្រទេសចិន បានបង្ហាញថា អ្នកដែលមានខ្លាញ់ក្នុងខ្លួនច្រើន ឬអ្នកដែលមានសុខភាពល្អ ដែលចង់ការពារខ្លាញ់ក្នុងសរសៃឈាម ក្រៅពីធ្វើលំហាត់ប្រាណ គួរតែយកចិត្តទុកដាក់ពិសេសចំពោះរបបអាហារប្រចាំថ្ងៃ។ ក្នុងចំណោមអាហារជាច្រើន សណ្តែកដី ត្រូវបានគេចាត់ទុកជាឱថស ដ៏ល្អបំផុតក្នុងការលើកកម្ពស់សុខភាព…