ជក់បារីពេលតាំងគភ៌ អាចបណ្តោលឲ្យកូនកើតជំងឺហឺតមួយជីវិត

ស្ត្រីដែលមានទម្លាប់ជក់បារី អំឡុងពេលតាំងគភ៌ អាចរួមចំណែកដល់ការកើតជំងឺហឺត ធ្ងន់ធ្ងរ ចំពោះកុមារ នេះបើយោងតាមការសិក្សាមួយបានបង្ហាញ។ ការសិក្សាដែលបានចេញផ្សាយនៅក្នុងកាសែត CHEST បានឲ្យដឹងថា ការប៉ះពាល់ជាមួយនឹងផ្សែងបារី ក្នុងពេលតាំងភគ៌ អាចប៉ះពាល់យ៉ាងខ្លាំងទៅលើមុខងារនៃសួត ហើយធ្វើឲ្យកុមារកើតជំងឺហឺត។ អ្នកស្រាវជ្រាវមកពីសាសាវេជ្ជសាស្ត្រនៃទីក្រុងញូវយ៉ក បាននិយាយថា ការជក់បារីអំឡុងពេលតាំងគភ៌ អាចធ្វើឲ្យកុមារកើតជំងឺហឺត ដោយសារតែមុខងារនៃសួតរបស់ពួកគេចុះទន់ខ្សោយ ហើយការសិក្សាដទៃទៀតក៏បានបង្ហាញផងដែរថា ផលប៉ះពាល់នេះអាចមានឥទ្ធិពលទៅលើកុមារពេញមួយជីវិត។…

សញ្ញាព្រមាន៦ចំណុច ដែលសុភាពនារីតែងតែមិនអើពើ

ស្ត្រីភាគច្រើន តែងតែមានភាពអៀនខ្មាស់ច្រើន បើឈឺល្មមៗមិនសូវហ៊ានពិភាក្សាជាមួយគ្រូពេទ្យឡើយ លុះត្រាតែមានអាការធ្ងន់ធ្ងរ។ នេះហើយជាមូលហេតុមួយ ដែលធ្វើឲ្យជំងឺ វិវត្តកាន់តែខ្លាំងទៅៗ ពិបាកក្នុងការព្យាបាល ឬយឺតពេលក្នុងការព្យាបាលក៏មានដែរ។ ដូច្នេះ ប្រសិនបើអ្នក សង្កេតឃើញរោគសញ្ញាមួយចំនួន ដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ១.នោមញឹក អ្នកត្រូវដឹងថា ប្រេងកង់នៃការនោមជារៀងរាល់ថ្ងៃ មានកម្រិតប្រហែលជា ៤ទៅ ១០ដងប៉ុណ្ណោះ…

ទទួលទានអាហារហើយភ្លាម ហាមធ្វើរឿង៣យ៉ាងនេះ!

ក្នុងចំណោមអាហារទាំង៣ពេល សុទ្ធសឹងតែមានសារៈសំខាន់ដូចគ្នា គ្រាន់តែអាហារពេលល្ងាចអ្នកអាចកាត់បន្ថយឲ្យនៅតិចបាន ព្រោះរាងកាយមិនបញ្ចេញសកម្មភាពច្រើនដូចពេលថ្ងៃឡើយ។ ក៏ប៉ុន្តែ អ្នកដឹងទេថា បន្ទាប់ពីទទួលទានអាហារទាំង៣ពេល តើគួរតែជៀសវាងធ្វើអ្វីខ្លះ? តាមពិត ដើម្បីទទួលបានសុខភាពល្អ ក្រៅពីទទួលទានអាហារទាំង៣ពេលឲ្យបានទៀងទាត់ហើយ នៅមានទង្វើមួយចំនួនទៀត ដែលអ្នកគួរតែជៀសវាង ក្រោយពេលញ៉ាំអាហាររួច។ ១.ទទួលទានតែ មនុស្សវ័យកណ្តោល និងមនុស្សចាស់ ភាគច្រើន ចូលចិត្តទទួលទានតែខ្លាំងណាស់ បន្ទាប់ពីទទួលទានបាយរួចភ្លាម។…

ទម្លាប់មានគ្រោះថ្នាក់ ៥ចំណុចដែលមនុស្សរាប់លាននាក់តែងតែធ្វើនៅពេលព្រឹក សូមកុំយកតម្រាប់តាម!

ដឹងទេ ទម្លាប់នៅពេលព្រឹកដែលអ្នកគ្រប់គ្នាធ្វើរាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាព? តាមពិតដោយសារតែភាពខ្ជិលច្រអូស បានធ្វើឲ្យមនុស្សជាច្រើនតែងតែមើលរំលង ឬប្រព្រឹត្តទង្វើមួយចំនួន ទាំងមិនដឹងថាអាចបង្កគ្រោះដល់ខ្លួនឡើយ។ តើទម្លាប់ ឬទង្វើអ្វីខ្លះ ដែលអ្នកមិនគួរធ្វើនៅពេលព្រឹក? បើចង់ដឹងច្បាស់ សូមស្វែងយល់ជាមួយនឹងអត្ថបទដូចខាងក្រោម៖ ១.ខ្ជិលងូតទឹកនៅពេលព្រឹក មនុស្សមួយចំនួន តែងតែខ្ជិលងូតទឹក នៅពេលព្រឹកព្រលឹម ជាពិសេសនារដូវរងា ដោយគ្រាន់តែយកទឹកលុបលាងមុខ ហើយក៏ទៅធ្វើការតែម្តង។ ទម្លាប់បែបនេះមិនល្អនោះទេ…

ដាច់ខាតត្រូវតែប្តូរទម្លាប់៤ចំណុចនេះមុនអាយុ ៤០ឆ្នាំ បើមិនចង់កើតជំងឺបេះដូង

ភាគច្រើន មនុស្សដែលឈានដល់វ័យ៤០ឆ្នាំឡើងទៅ ប្រព័ន្ធការពាររាងកាយចាប់ផ្តើមចុះខ្សោយ ដែលធ្វើឲ្យពួកគេងាយជួបនឹងបញ្ហាសុខភាពផ្សេងៗ ជាពិសេសជំងឺដែលទាក់ទងនឹងសរសៃឈាមបេះដូងតែម្តង។ អ្នកនាញនៅសាកលវិទ្យាល័យ Harvard University បាននិយាយថា កត្តាហានិភ័យមួយចំនួនដែលធ្វើឲ្យមនុស្សនៅវ័យនេះ កើតមានជំងឺបេះដូង គឺទម្លាប់របស់នៅប្រចាំថ្ងៃកាលនៅពីក្មេង ហើយបើមិនព្រមប្តូរឥរិយាបទចេញទេ នៅពេលវ័យកាន់តែចាស់បន្តិច។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួន ដែលអ្នកគួរតែផ្លាស់ប្តូរ មុនពេលអ្វីៗត្រូវយឺតពេល៖ ១.បណ្តោលឲ្យខ្លួនលើសទម្ងន់ នៅពេលដែលអ្នកឈានដល់វ័យ…

លេបថ្នាំផ្តាសាយក្នុងពេលមានផ្ទៃពោះ គ្រោះថ្នាក់ដល់ទារកឬទេ?

ដំណាក់កាលមានផ្ទៃពោះស្ត្រីអាចងាយប្រឈមនឹងជំងឺផ្សេងៗ ដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូនធ្វើឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយចុះទន់ខ្សោយ។ ជាពិសេសជំងឺគ្រុនផ្តាសាយ ត្រូវាបានគេចាត់ទុកជាជំងឺដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះប្រសិនបើប្រើថ្នាំផ្តេសផ្តាសអាចមានគ្រោះថ្នាក់ដល់ទារក។ ជំងឺនេះអាចឆ្លងតាមរយៈម្ហូបអាហារ ទឹក ខ្យល់ ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងកើតមានរោគសញ្ញាមួយចំនួន។ តើការលេបថ្នាំព្យាបាលជំងឺគ្រុនផ្តាសាយ ក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែរទេ? អ្នកស្រាវជ្រាវបានធ្វើការស្ទាបស្ទង់ទៅលើស្ត្រីមានផ្ទៃពោះជាង ៦,០០០នាក់ ដែលឆ្លងជំងឺគ្រុនផ្តាសាយ និងផ្តល់ថ្នាំកម្រិតស្រាលដល់ពួកគេដើម្បីកាត់បន្ថយរោគសញ្ញា។ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើថ្នាំត្រឹមត្រូវក្នុងកម្រិតស្រាល មិនមានហានិភ័យចំពោះស្ត្រីមានផ្ទៃពោះ និងទារកដែលមិនទាន់កើតនោះទេ។…

អត្ថប្រយោជន៍រាប់ភ្លេច នៃការទទួលទានទឹក១កែវ ពេលភ្ញាក់ពីគេងភ្លាម

មនុស្សជាច្រើន មិនសូវយកចិត្តទុកដាក់ចំពោះការទទួលទានទឹក នោះទេ លុះត្រាតែស្រេកខ្លាំងទើបរត់រក។ ប៉ុន្តែ អ្នកដឹងទេថា តើការទទួលទានទឹកនៅពេលណាទើបមានអត្ថប្រយោជន៍សម្រាប់សុខភាព? តាមពិតការទទួលទានទឹកពេលណាក៏ល្អដែរ តែការទទួលទានទឹក ដែលផ្តល់ប្រយោជន៍ខ្លាំងបំផុត គឺនៅពេលព្រឹកព្រលឹម បន្ទាប់ពីភ្ញាក់ពីគេង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានទឹកមួយកែវ នៅពេលភ្ញាក់ពីគេង៖ ជួយលាងសម្អាតសរីរាង្គខាងក្នុង ការផឹកទឹកមួយកែវនៅពេលភ្ញាក់ពីគេង អាចជួយលាងសម្អាតជាតិពុល និងកាកសំណល់អាហារនៅក្នុងក្រពះ…

មិនបាច់ដើររកទៀតទេ ៣រូបមន្តនេះ ខ្លាញ់លើស្បែកនឹងកម្ចាត់គ្មានសល់

តើអ្នកកំពុងតែជួបបញ្ហាខ្លាញ់លើស្បែកក្បាល ដោះស្រាយមិនចេញមែនទេ? ខ្លាញ់នៅលើស្បែកក្បាលមិនត្រឹមតែប៉ះពាល់ដល់ការបញ្ចេញប្រេងធម្មជាតិនោះទេ វាថែមទាំងធ្វើឲ្យជ្រុះសក់ថែមទៀត។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន មិនចាំបាច់ព្រួបារម្ភឡើយ គ្រាន់តែប្រើវិធីណាមួយក្នុងចំណោមវិធីទាំង៣នេះ ស្បែកក្បាលរបស់អ្នកនឹងអស់ជាតិខ្លាញ់ ហើយមានសុខភាពល្អឡើងវិញ។ ក្រូចឆ្មារ វត្តមានអាស៊ីតស៊ីទ្រិច (citric) នៅក្នុងទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាព PH នៃស្បែកក្បាលឲ្យត្រលប់មកធម្មតាវិញ។ លើសពីនេះ វាក៏ធ្វើឲ្យមានតុល្យភាពនៃការផលិតខ្លាញ់នៅលើស្បែកក្បែលផងដែរ។ របៀបអនុវត្ត៖…

៣វិធីងាយៗ សាកហើយ អាការឈឺក នឹងបាត់ដូចបំណង

តើអ្នកតែងតែកើតមានបញ្ហាឈឺក ជារឿយៗមែនទេ? ការឈឺក អាចបណ្តោលមកពីត្រូវរបួស ការអង្គុយធ្វើការយូរពេក ឬឥរិយាបទមិនល្អក្នុងពេលគេងជាដើម។ បើដូច្នោះមែន សូមសាកល្បងវិធីបែបសាមញ្ញទាំង៣យ៉ាងនេះ ការឈឺចាប់នឹងឆាប់បាត់ដូចបំណង។ ទឹកកក ទឹកកក គឺជាផ្នែកមួយនៃឱសថប្រចាំផ្ទះដែលមានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលជំងឺឈឺក ខណៈដែលភាពត្រជាក់របស់វាអាចកាត់បន្ថយការលាក និងកាត់បន្ថយការឈឺចាប់ភ្លាមៗ។ របៀបអនុវត្ត៖ ១.ប្រើកន្សែងរុំទឹកកកមួយដុំឲ្យបានត្រឹមត្រូវ។ ២.យកទឹកកនៅស្អំនៅលើក ហើយទុកឲ្យបាន ១៥នាទី។ ៣.រៀងរាល់…

ប្រើរុក្ខជាតិតែមួយមុខគត់ អស់បញ្ហារឿងឈឺចុងសុដន់ពេលបំបៅដោះកូនទៀតហើយ

ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការចិញ្ចឹមកូន ព្រោះវាជាប្រភពអាហារូបត្ថម្ភគ្រប់បែបយ៉ាង ដែលទារកត្រូវការជាចាំបាច់។ ទន្ទឹមនឹងនេះផងដែរ អ្នកម្តាយថ្មោងថ្មីភាគច្រើនតែងតែជួបឧបសគ្គមួយ គឺឈឺចុងសុដន់។ ប្រសិនបើមានស្ថានភាពនេះកើតឡើង តើគួរធ្វើយ៉ាងណា? ក្នុងអំឡុងពេលបំបៅដោះកូន អ្នកមិនអាចប្រើអ្វីផ្តេសផ្តាសនោះទេ ព្រោះវាអាចប៉ះពាល់ដល់ទារក។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថា ប្រទាលកន្ទុយក្រពើ គឺជាឱសថធម្មជាតិដែលអាចបំបាត់ការឈឺចុងសុដន់ យ៉ាងមានប្រសិទ្ធភាព ហើយមិនបង្កឲ្យមានផលប៉ះពាល់អ្វីឡើយ។…