នៅប៉ូឡូញមនុស្សរាប់ម៉ឺននាក់ កំពុងនាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល

ប៉ូឡូញៈ ក្រុមអ្នកតវ៉ាជនជាតិប៉ូឡូញរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធពិធី ៣៥ ឆ្នាំហើយ ចាប់តាំងពីការបង្រ្កាបដោយច្បាប់អាជ្ញាសឹកសម័យកុម្មុយនិស្ត ខណៈដែលពួកគេ កំពុងចោទប្រកាន់ បក្សខាងស្ដាំនិយមរបស់រដ្ឋាភិបាលសព្វថ្ងៃថា បានធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។…

នៅចិនយន្តហោះពីរគ្រឿង រអិលធ្លាក់ចេញពីគន្លងផ្លូវ អំទ្បុងពេលហោះហើរ

ចិនៈ មន្រ្តីព្រលានយន្តហោះ នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះដឹកអ្នកដំណើរពីរគ្រឿង បានរអិលធ្លាក់ចុះពីគន្លងផ្លូវ ខណៈដែលធ្វើដំណើរហោះចេញពីព្រលានយន្តហោះទីក្រុង Urumqi ភាគពាយព្យប្រទេសចិន តែជាសំណាងល្អគ្មានអ្នកដំណើរណាម្នាក់ រងរបួសក្នុងគ្រោះថ្នាក់នេះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Shanghai បានរអិលធ្លាក់ចេញពីផ្លូវ វេលាម៉ោង…

ក្នុងពិភពលោកតែមួយ តែខ្សែជីវិតផ្សេងគ្នា!

យេម៉ែនៈ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វប្រចាំប្រទេសយេម៉ែន បានឲ្យដឹងថា កុមារ យ៉ាងហោចណាស់ ៤៦២.០០០នាក់ កំពុងទទួលរងបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ និង ២,២លាននាក់ផ្សេងទៀត កំពុងត្រូវការការថែទាំងបន្ថែម។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ នៅក្នុងរបាយការណ៍អង្គការយូនីសេហ្វ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា រាល់១០នាទីម្ដង…

ត្រីផ្សោតទន្លេមេគង្គ បង្កើតកូនបាន៨ក្បាល ខណៈត្រីផ្សោត៦ក្បាល ត្រូវប្រទះឃើញងាប់

ភ្នំពេញៈ ជារឿងគួរឲ្យត្រេកអរ និងសាទរចំពោះប្រភេទសត្វត្រីផ្សោតទន្លេងមេគង្គ ដែលជាប្រភេទសត្វដ៏កម្រ និងជិតផុតពូជនៅលើភពផែនដី បានបង្កើតកូនថ្មី៨ក្បាល ក្នុងរយៈពេល១ឆ្នាំ។ នេះបើតាមអង្គការអភិរក្ស WWF។ អង្គការ WWF ដែលធ្វើការលើការងារអភិរក្សសត្វ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញថា «មានកូនត្រីផ្សោតសរុបចំនួន៨ក្បាល បានកើតចាប់ពីខែមករា ឆ្នាំ២០១៦ រហូតមកដល់ខែធ្នូ ឆ្នាំ២០១៦នេះ។ យើងសង្ឃឹមថា…

ជើងហោះហើររដ្ឋតិចសាស់ ទៅកាន់អាល្លឺម៉ង់ ត្រូវបង្វែរគោលដៅហោះ ក្រោយរងការគំរាមគំហែងបំផ្ទុះគ្រាប់បែក

អាមេរិកៈ ទីភ្នាក់ងារ ABC កាលពីយប់ថ្ងៃចន្ទ បានរាយការណ៍ថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ទៅកាន់ប្រទេសអាល្លឺម៉ង់ បានបង្វែរព្រលានយន្តហោះរបស់ខ្លួនពីរដ្ឋតិចសាស់ ទៅកាន់ទីក្រុងញូវយ៉កវិញ បន្ទាប់ពីទទួលរងសញ្ញាគំរាមកំហែងបំផ្ទុះគ្រាប់បែកមួយ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៣ ខែធ្នូ…

រដ្ឋាភិបាល​ក្រុងប៉េកាំង​ក្តៅស្លឹកត្រចៀក ក្រោយសំដីមួយម៉ាត់របស់លោកTrump

ចិនៈ រដ្ឋាភិបាល​ក្រុងប៉េកាំង ​កាលពីថ្ងៃ​ចន្ទ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ក្រោយ​​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិកលោក Donald Trump បានលើកទ្បើងថា ​អាមេរិក​គ្រាំទ្រគោល​នយោបាយ​​ចិន​តែ​មួយ ដរាប​ណា​រដ្ឋាភិបាល​ចិន​ផ្ដល់​សម្បទាន​ពាណិជ្ជកម្ម និងលក្ខខណ្ឌផ្សេងទៀត ជាមួយក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា…

Trump កំពុងធ្វើឲ្យល្អក់កករទំនាក់ទំនងជាមួយចិន ខណៈដែលព្យាយាមងាកទៅរករុស្ស៊ី

អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយគំរាមទៅចិនឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយរុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ អាមេរិក និងចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំពីរ ក្នុងពិភពលោក និងក៏ជាគូប្រជែងសម្រាប់តួនាទី ជាអ្នកដឹកនាំក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាញឹកញាប់មានវិស័យពាណិជ្ជកម្មនាំមុខគេ រួមទាំងការគោរពសិទ្ធិមនុស្ស…

អ្នកទោសថៃ ១០ ម៉ឺននាក់ ត្រូវបានលើកលែង និងបន្ធូបន្ថយទោស ក្នុងរាជការស្ដេចថ្មី

ថៃៈ ក្នុងចំណោមអ្នកទោសប្រមាណជា ១០ ម៉ឺននាក់ នៅក្នុងប្រទេសថៃ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា គោរពច្បាប់ក្នុងពន្ធនាគារបានល្អជាដើម នឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដែលក្នុ្ងងនោះ មានអ្នកទោសចំនួន ៣០.០០០នាក់ ត្រូវបានលើកលែងទោសឲ្យមានស៊េរីភាព និង ៧០.០០០នាក់ផ្សេងទៀត និងត្រូវកាត់បន្ថយទោស ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post…

ជើងហោះហើរទាំងអស់នៅស្រីលង្កា ត្រូវលុបចោល ដោយសារតែព្យុះស៊ីក្លូន

ស្រីលង្កាៈ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ស្រីលង្កា នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានលុបចោលជើងហោះហើរទាំងអស់ ទៅកាន់ Chennai ជាទីក្រុងនៅភាគខាងត្បូងប្រទេសឥណ្ឌា ដោយសារតែព្យុះស៊ីក្លូន កំពុងវាយប្រហារនៅឆ្នេរសមុទ្រ Tami Nadu ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា លោក…

ប៉ូលិសតួកគី ចាប់ឃុំខ្លួនមន្ត្រីគណបក្សរាប់សិបនាក់ ដែលគ្រាំទ្រពួកឃើដ

តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប៉ូលិសតួកគី បានចាប់ឃុំខ្លួនមន្ត្រីមកពី គណបក្សប្រជាធិបតេយ្យ (HDP) រាប់សិបនាក់ នៅទូទាំង ៤៥ ខេត្តក្នុងប្រទេសតួកគី ដែលជាអ្នកគាំទ្រពួកឃើដ ដោយចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធឃើដ PKK។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News…