ឈានមកទល់ពេលនេះ ការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅចិន មនុស្សស្លាប់កើនទ្បើងដល់ជិត ១,៨០០នាក់ហើយ ខណៈអ្នកឆ្លងចំនួន ៧០,៥៤៨ នាក់

ចិនៈ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានប្រកាសនៅព្រឹកថ្ងៃច័ន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុស កូរ៉ូណា បានកើនឡើងដល់ ១,៧៧០ នាក់ហើយ គិតមកត្រឹមចុងថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ តួលេខអ្នកស្លាប់ថ្មីយ៉ាងហោចណាស់ចំនួន ១០០ នាក់ ត្រូវបានបញ្ជាក់មកពីខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាល នៃការរាតត្បាតជំងឺឆ្លងមួយនេះ។…

ឧទ្ធម្ភាគចក្រយោធាស៊ីរី ត្រូវបាញ់ទម្លាក់ ចំពេលមានការប្រយុទ្ធ កាន់តែខ្លាំងនៅខេត្តអ៊ីដលីប

ស៊ីរីៈ ឧទ្ធម្ភាគចក្រយោធាស៊ីរីគ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅភាគពាយព្យប្រទេស ដែលជាទីតាំងមានការប្រយុទ្ធគ្នាកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាល ដើម្បីដណ្តើមតំបន់កាន់កាប់ ដោយក្រុមឧទ្ទាមចុងក្រោយ នៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ឧទ្ធម្ភាគចក្រនេះ…

ចំនួនអ្នកស្លាប់នៅចិន ដោយសារវីរុសឆ្លងកូរ៉ូណា កើនទ្បើងដល់ ១,៤៨៣ នាក់ ខណៈអ្នកឆ្លងជិត ៦៥,០០០នាក់

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានអ្នកស្លាប់ថ្មីចំនួន ១១៦ នាក់បន្ថែមទៀត នៅហ៊ូប៉ីជាខេត្ត ស្ថិតនៅចំកណ្តាល នៃការផ្ទុះឡើងនៃជំងឺឆ្លងកូរ៉ូណា ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបនៅទូទាំងប្រទេសយ៉ាងហោចណាស់ចំនួន ១,៤៨៣ នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ទូទាំងខេត្ត និងទីក្រុងវូហាន ដែលជាកន្លែងផ្ទុះទ្បើងនៃ…

អ៊ីរ៉ង់ នឹងវាយប្រហារអាមេរិក និងអ៊ីស្រាអែល ប្រសិនបើពួកគេ ធ្វើឲ្យមានកំហុសណាមួយ..

អ៊ីរ៉ង់ៈ ប្រធានកងកម្លាំងឆ្មាំបដិវត្ត ដែលជាឥស្សរជនអ៊ីរ៉ង់ បាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់ តាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន ដើម្បីវាយប្រហារអាមេរិក និងអ៊ីស្រាអែល ប្រសិនបើពួកគេ ធ្វើឲ្យមានហេតុផលណាមួយ សមស្របដល់អ៊ីរ៉ង់ ដើម្បីធ្វើដូច្នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ…

ចំនួនអ្នកស្លាប់ ដោយវីរុសកូរ៉ូណានៅចិន កើនទ្បើងលើសពី ១,៣០០ នាក់ហើយ

ចិនៈ មន្ត្រីសុខាភិបាលនៅខេត្តហ៊ូប៉ី ដែលជាតំបន់រងគ្រោះខ្លាំងបំផុត បានរាយការណ៍ថា មានករណីថ្មីនៃមនុស្សស្លាប់ចំនួន ២៤២ នាក់ ដោយសារវីរុស COVID-19 កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ តួលេខនេះ គឺខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ…

អង្គការសុខភាពពិភពលោក បញ្ជាក់ថា វីរុសឆ្លងកូរ៉ូណារបស់ចិន គឺសត្រូវសាធារណៈជនធំបំផុត លំដាប់ទី១

ស្វីសៈ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនូវវីរុសឆ្លងកូរ៉ូណារបស់ចិន បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយចាត់ទុកវាថា ជាសត្រូវសាធារណៈជនលំដាប់ទី ១ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ លោក Tedros Adhanom…

របាយការណ៍UN៖ កូរ៉េខាងជើង បានបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល នៅឆ្នាំ ២០១៩ ដោយរំលោភបំពានទណ្ឌកម្ម

អាមេរិកៈ រដ្ឋាភិបាលកូរ៉េខាងជើង បានបន្តលើកកម្ពស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមុន ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ លើសពីនេះទៅទៀត ក្រុងព្យុងយ៉ាង ក៏បាននាំចូលប្រេងចម្រាញ់ខុសច្បាប់ និងនាំចេញធ្យូងថ្មមានតម្លៃ ៣៧០ លានដុល្លារថែមទៀត…

ក្ដុកក្ដួល! ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងកូរ៉ូណានៅចិន កើនទ្បើងលើសពី ១,០០០ នាក់ហើយ

ចិនៈ នៅថ្ងៃអង្គារនេះ តួលេខអ្នកស្លាប់ ដោយសារការឆ្លងរាលដាល នៃវីរុសថ្មី កូរ៉ូណា នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ១,០១៦ នាក់ហើយ បន្ទាប់ពីមានករណីអ្នកស្លាប់ថ្មីចំនួន ១០៨ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។…

ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា នៅចិនកើនទ្បើងដល់ ៩០០ នាក់

ចិនៈ នៅព្រឹកថ្ងៃច័ន្ទនេះ តួលេខអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា នៅប្រទេសចិន បានកើនឡើងដល់ ៩០០ នាក់ហើយ បន្ទាប់ពីខេត្តហ៊ូប៉ី ដែលរងគ្រោះខ្លាំងជាងគេ បានរាយការណ៍ថា មានករណីថ្មីនៃមនុស្សស្លាប់ចំនួន ៩១ នាក់ទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ…

អ៊ីរ៉ង់ បង្ហាញកាំជ្រួចមីស៊ីល សម្រាប់បាញ់បង្ហោះផ្កាយរណប

អ៊ីរ៉ង់ៈ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងថ្មីមួយ សម្រាប់បាញ់បង្ហោះផ្កាយរណប ដែលបានសាងសង់ក្នុងស្រុក ប៉ុន្តែវាមិនទទួលបានជោគជ័យ ក្នុងការហោះទ្បើងទៅដល់គន្លងគោចរនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ការបាញ់បង្ហោះផ្កាយរណបនេះ បានកើតឡើងនៅម៉ោង ៧ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក)…