ករណីជំងឺឆ្លង COVID-19៖ ចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើង ខណៈប្រទេសចិន ថយចុះ

អាមេរិកៈ ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអាមេរិក បានកើនឡើងដល់ ៦ នាក់ហើយ កាលពីថ្ងៃច័ន្ទ ដោយសារការចម្លងរោគ បានរាលដាល នៅប៉ែកពាយព្យតំបន់ប៉ាស៊ីហ្វិករបស់ប្រទេស ហើយនឹងបន្តដល់ទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។ យោងតាមទីភ្នាក់ងារសុខភាព…

អង្គការសុខភាពពិភពលោក ជំរុញឲ្យបណ្ដាប្រទេសទាំងអស់ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា តាមរយៈការបង្កើនប្រសិទ្ធភាពខ្យល់អុកស៊ីសែន ដែលស្តុកទុកក្នុងបំពង់

ហ្សឺណែល: អង្គការសុខភាពពិភពលោក កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យប្រទេសទាំងអស់ ត្រៀមសម្រាប់ការថែទាំអ្នកជំងឺ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារវីរុសឆ្លងកូរ៉ូណា ឬ COVID-19 អាចឈានទៅរកការស្លាប់ ដោយសារចរន្តអុកស៊ីសែន ដែលស្តុកទុកក្នុងបំពង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារសុខាភិបាល…

តួកគី បាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរី ២ គ្រឿង ដែលហោះលើខេត្តអ៊ីដលីប

តួកគីៈ យោធាក្រុងអង់ការ៉ា បានបាញ់ទម្លាក់យន្ដហោះចម្បាំង របស់រដ្ឋាភិបាលស៊ីរីចំនួន ២ គ្រឿង នៅភាគពាយព្យខេត្តអ៊ីដលីប ប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់តួកគី ១គ្រឿង ដែលហោះហើរទៅលើតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។…

អូស្រ្តាលី បញ្ជាក់ពីការកែលម្អសមត្ថភាពយោធា ដើម្បីកិច្ចគាំទ្រក្នុងតំបន់ សម្រាប់កងកម្លាំងខ្លួន និងទ័ពអាមេរិក

អូស្រ្តាលីៈ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានប្រកាសកាលពីថ្ងៃសុក្រថា មូលដ្ឋានទ័ពអាកាសអូស្រ្តាលី (RAAF) នៅតំបន់ Tindal នឹងទទួលបានការកែលម្អដ៏សំខាន់ រយៈពេលជាច្រើនឆ្នាំខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវការគាំទ្រ ក្នុងតំបន់សម្រាប់ទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។…

ការប្រយុទ្ធគ្នាផ្ទុះឡើង នៅភាគពាយព្យប្រទេសស៊ីរី ដោយ កងទ័ពតួកគី ២នាក់ត្រូវបានសម្លាប់

ស៊ីរីៈ ទាហានតួកគីចំនួន ២ នាក់ ត្រូវបានសម្លាប់ និង ៥ នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ស្ថិតនៅជិតតំបន់ភាគពាយព្យនៃខេត្តអ៊ីដលីប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ ទាក់ទងនឹងករណីនេះ ក្រសួងការពារជាតិតួកគី បាននិយាយថា…

ខេត្តហ៊ូប៉ីរបស់ប្រទេសចិន មានអ្នកស្លាប់ថ្មី ដោយសារវីរុសកូរ៉ូណាចំនួន ១១៥ នាក់ ខណៈតួលេខអ្នកឆ្លង ចាប់ផ្ដើមហក់ទ្បើងមកវិញ

ចិនៈ គណៈកម្មាធិការសុខាភិបាលខេត្ត បាននិយាយនៅថ្ងៃសុក្រនេះថា ខេត្តហ៊ូប៉ី មានករណីអ្នកស្លាប់ថ្មីចំនួន ១១៥ នាក់ ដោយសារការឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសចិន សរុបយ៉ាងហោចណាស់ ពេលនេះ មានចំនួន ២,២៣៣ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ…

ជំងឺឆ្លង COVID-19 នៅចិន មនុស្សស្លាប់បន្ថែម ​១០៨​នាក់ទៀត​ តែ​តួលេខ​អ្នក​ឆ្លង ​ធ្លាក់ចុះ​ជាងមុន

ចិនៈ ខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាល នៃការផ្ទុះទ្បើងនៃវីរុសកូរ៉ូណា ឬOVID-19 របស់ប្រទេសចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់ មានអ្នកស្លាប់ថ្មីចំនួន ១០៨ នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបយ៉ាងតិច ២,១១២ នាក់នៅទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ…

បាញ់ប្រហារនៅអាល្លឺម៉ង់ បណ្ដាលឲ្យស្លាប់មនុស្ស ៨នាក់​

អាល្លឺម៉ង់ៈ អ្នកនាំពាក្យប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ ត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុបាញ់ប្រហារចំនួន ២ លើក កាលពីល្ងាចថ្ងៃពុធ ក្បែរទីក្រុងហ្វ្រែងហ្វើត នៃប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។…

ករណីជំងឺឆ្លង COVID-19 នៅចិន មនុស្សស្លាប់កើនឡើងដល់ជាង ២០០០ នាក់ហើយ

ចិនៈ គណៈកម្មាធិការសុខភាពជាតិ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសថ្មីកូរ៉ូណា ឬ COVID-19 នៅប្រទេសចិន បានកើនឡើងដល់ជាង ២០០០ នាក់ នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីថ្មី នៃមនុស្សស្លាប់បន្ថែមទៀតចំនួន ១៣៦ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩…

កងទ័ពស៊ីរីពង្រឹងការក្ដោបក្ដាប់ទីក្រុងអាឡិបប៉ូ មុនកិច្ចចរចារ រវាងរុស្ស៊ី និងតួកគី

ស៊ីរីៈ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានជំរុញពង្រឹងកម្លាំងយោធារបស់ខ្លួន ដើម្បីប្រឆាំងនឹងមូលដ្ឋានទ័ពឧទ្ទាមចុងក្រោយ នៅភាគពាយព្យរបស់ប្រទេស ជាមួយនឹងការវាយលុកដ៏ខ្លាំងក្លា ដែលបានបង្ខំមនុស្សរាប់សែននាក់ ចាកចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ទូរទស្សន៍រដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងដែលគាំទ្រដោយរុស្ស៊ី «បានរំដោះភូមិទាំងអស់ និងទីប្រជុំជនតូចៗ នៅភាគខាងលិចនៃទីក្រុងអាឡិបប៉ូ»។ ខណៈការគាំទ្រវាយលុកតាមអាកាស ពីសំណាក់កងទ័ពរុស្ស៊ី…