ករណីជំងឺ COVID-19 នៅអ៊ីតាលី តួលេខមនុស្សស្លាប់ថ្មី ចំនួន ៣៤៩ នាក់ ដែលសរុបមកទល់ពេលនេះ កើនទ្បើងជាង ២,០០០នាក់ហើយ

អ៊ីតាលីៈ តាមរបាយការណ៍ កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា នៅក្នុងប្រទេសអ៊ីតាលី មានអ្នកស្លាប់ថ្មីចំនួន ៣៤៩ នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ចាប់តាំងពីខែមុន រហូតដល់ពេលនេះ គឺមានចំនួន ២,១៥៨ នាក់ហើយ ដោយវាជាតួលេខច្រើនបំផុត បន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News…

លោក ប្រកាសអាសន្នថ្នាក់ជាតិ ស្ដីពីវីរុសឆ្លងកូរ៉ូណា

អាមេរិកៈ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសអាសន្នថ្នាក់ជាតិ កាលពីថ្ងៃសុក្រ ជាអ្វីដែលក្រុមអ្នករិះគន់និយាយថា ការអូសបន្លាយពេលយូរ នៃវិបត្តិកូរ៉ូណាវីរុស នឹងបង្កភាពធ្ងន់ធ្ងរ ដល់សហរដ្ឋអាមេរិក។ នេះបើយោងតា​មសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន…

អត្រាឆ្លងវីរុសកូរ៉ូណាប្រជាជនអាមេរិក អាចកើនទ្បើងដល់ទៅ ១៥០ លាននាក់

អាមេរិកៈ យោងតាមការព្យាករណ៍ ដោយសមាជិកសភាអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានប្រជាជនជាច្រើនលាននាក់ នៅក្នុងសហរដ្ឋអាមេរិក អាចនឹងឆ្លងវីរុសកូរ៉ូណា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ ដោយសមាជិកសភាលោកស្រី Rashida Tlaib បានធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលបើកសវនាការរបស់តំណាងរាស្រ្ត ជាមួយសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំង…

ទាហានអាមេរិក និងអង់គ្លេស ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនៅអ៊ីរ៉ាក់

អាមេរិកៈ មន្ត្រីជាន់ខ្ពស់មួយរូប មកពីខាងរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា រ៉ុក្កែតជាច្រើនគ្រាប់ បានវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាមេរិក និងកងទ័ពចម្រុះ ដែលមានទីតាំងនៅអ៊ីរ៉ាក់ កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២០។ ដោយសារព័ត៌មានអាមេរិក ដែលដកស្រង់ប្រភពផ្លូវការ បានឲ្យដឹងថា…

នាយករដ្ឋមន្ត្រីអ៊ីតាលី ចាត់វិធានការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅទូទាំងប្រទេសតែម្ដង

អ៊ីតាលីៈ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte កាលពីថ្ងៃច័ន្ទ បានពង្រីកវិធានការណ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសកូរ៉ូណា នៅពាសពេញប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ ដោយលោក បានប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ និងហាមឃាត់ការប្រមូលផ្តុំ ឬជួបជុំគ្នាតាមទីសាធារណៈ បន្ទាប់ពីពលរដ្ឋ…

តួលេខមនុស្សស្លាប់ ដោយវីរុសឆ្លងកូរ៉ូណា នៅអ៊ីតាលីទ្បើងដល់ចំនួន ៣៦៦ នាក់ ខណៈសាលារៀនរបស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបិទទ្វារ

អ៊ីតាលីៈ យ៉ាងហោចណាស់មនុស្សចំនួន ១៣៣ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ២៤ ម៉ោង ដោយសារការឆ្លងនៃវីរុសកូរ៉ូណា នៅអ៊ីតាលី ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ចំនួន ៣៦៦នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ រដ្ឋាភិបាលអ៊ីតាលី…

កូរ៉េខាងជើង បាញ់បង្ហោះមីស៊ីលយ៉ាងហោចណាស់ចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុន

កូរ៉េៈ នេះជាលើកទី ២ ហើយដែលកូរ៉េខាងជើង បានបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ ចូលសមុទ្រជប៉ុន កាលពីថ្ងៃទី ២ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ…

មេដឹកនាំតួកគី និងរុស្ស៊ី ប្រកាសអំពីបទឈប់បាញ់គ្នា នៅខេត្ត Idlib បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងមូស្គូ

តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់គ្នា នៅខេត្ត Idlib បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងមូស្គូ ដែលមានរយៈពេល ៦ ម៉ោង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។…

​Update៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លង COVID-19 នៅចិនកើនទ្បើនលើសពី ៣,០០០ នាក់ហើយ

ចិនៈ តាមរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មានមនុស្សស្លាប់ថ្មីចំនួន ៣១ នាក់បន្ថែមទៀត ដោយសារជំងឺឆ្លង COVID-19 ដែលនាំឲ្យតួលេខអ្នកស្លាប់សរុប លើសពី ៣,០០០ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ ដោយខេត្តហ៊ូប៉ី…

អាមេរិក ផ្គត់ផ្គង់គ្រាប់រំសេវដល់សកម្មភាពកងកម្លាំងតួកគី នៅស៊ីរី ស្ដែងឲ្យឃើញពីចេតនាគាំទ្រ

អាមេរិកៈ កាលពីថ្ងៃច័ន្ទរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Mark Esper បាននិយាយថា អាមេរិក នឹងមិនផ្តល់ការគាំទ្រតាមអាកាសដល់ប្រទេសតួកគី សម្រាប់ការវាយដណ្ដើម តំបន់សេសសល់ក្នុងខេត្តរបស់ប្រទេសស៊ីរីនោះទេ។ នេះបើយោងតាមសារណ័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។ ប៉ុន្តែអ្នកតំណាងពិសេសរបស់អាមេរិក ប្រចាំនៅស៊ីរី លោក James Jeffrey…