ចម្ងល់ពលរដ្ឋ៖ តើមន្ត្រីអ្នកធំរូបណា ហ៊ានចេញមុខធានាដោះលែង អ្នកនាង ថៃ ស្រីនាង ឲ្យនៅក្រៅឃុំ

ភ្នំពេញៈ​ ចម្ងល់ពលរដ្ឋ កំពុងរង់ចាំមើលថាតើ មានមន្ត្រីអ្នកធំរូបណា ហ៊ានចេញមុខធានាអ្នកនាង ថៃ ស្រីនាង ឲ្យនៅក្រៅឃុំ បន្ទាប់ពីអ្នកនាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០។ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ:…

មន្រ្តីជំនាញកាំកុងត្រូលរកឃើញនំបាញ់ឌុកមានសារធាតុគីមីប៊ូរ៉ាក់ នៅផ្សារសំរោងយ៉ោង

តាកែវៈ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ រួមនឹងគ្រឿងកំប៉ុងជាច្រើនមុខនៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងស្រុកបាទី នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើតេស្ត បឋមរកឃើញសារធាតុគីមីប៊ូរ៉ាក់ នៅនំបាញ់ឌុក ។ លោក ប៉ោ លាងគង់ ប្រធានសាខា ដែលបានដឹកនាំមន្រ្តីជំនាញកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសន្តិសុខផ្សារ…

៣នាក់ព្រួតម្នាក់ ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨ និង ១០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សា។ ជនរងគ្រោះឈ្មោះ ផល សុភា រស់នៅភូមិក្បាល២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១/ឈ្មោះ…

Update៖ អ៊ំស្រីវ័យចំណាស់ម្នាក់ ខំប្រឹងតស៊ូរកស៊ី ដើម្បីចិញ្ចឹមជីវភាព ស្រាប់តែត្រឡប់មកដល់ផ្ទះ អគ្គិភ័យឆេះផ្ទះ និងរថយន្ត បន្សល់តែផេះ អារម្មណ៍ទាំងតក់ស្លុត

សៀមរាបៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល រលត់ទៅវិញនៅវេលាម៉ោង ២និង៣០នាទីរសៀល មានករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនុចខាងក្រោយវត្តកេសសរ៉ារាម ហៅវត្តធម្មយុត្តិ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ ចាម ណាស៊ី ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរលក់ដូរក្នុងសាលារៀនកេសរ៉ារ៉ាម…

លាន់ដូចរន្ទះ! រថយន្តហាយឡែនឌឺផ្ទុះកង់ ធ្លាក់ផ្លូវបង្កជាអណ្ដាលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ

រតនគិរីៈ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ត ត្រង់ចំណុចមុខឃ្លាំង ចាន់ វណ្ណា ស្ថិតភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿងបើកបរពីមណ្ឌលគិរី ទិសដៅពីត្បូងទៅជើង…

ចម្ងល់ពលរដ្ឋ៖ លោក ស ថេត មានចំណាត់ការយ៉ាងណាហើយ រឿងលោកអធិការ និងមេប៉ុស្តិ៍ចោមចៅ១ ធ្វេសប្រហែសឲ្យជនសង្ស័យ រត់គេចខ្លួនបាត់

ភ្នំពេញ: ចម្ងល់ពលរដ្ឋតាមតុកាហ្វេ ពួកគាត់ចង់ឃើញលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការទៅលើលោកអធិការខណ្ឌពោធិ៍សែនជ័យ និងលោកមេប៉ុស្តិ៍ចោមចៅទី១ ជុំវិញករណីពលរដ្ឋឃាត់ខ្លួនជនសង្ស័យ យកទៅប្រគល់ជូនសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋចោមចៅ១ បែរជាសមត្ថកិច្ចប្រហែស បណ្ដោយឲ្យជនសង្ស័យរត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះទៅវិញ ហាក់បីដូចជាគ្មានជំនាញ ច្បាស់លាស់ទាល់តែសោះ។ ខណៈមតិផ្សេងទៀត លើកទ្បើងថា សង្ស័យជាចេតនារបស់លោកមេប៉ុស្តិ៍ ឲ្យលោកចោរគេចខ្លួនទៅយ៉ាងស្រួល…

Update៖ ថៃ ស្រីនាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការហើយ ដូចបំណងមែន…

ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាងថៃ ស្រីនាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។ គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកមកធ្វើការអប់រំ ណែនាំ…

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យនារីសិស្សសាលា រងរបួសធ្ងន់ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៧និង០២នាទីព្រឹក ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២០ មានករណីគ្រោះចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ចំណុចមុខផ្ទះប្រជាពលរដ្ឋ ភូមិអូឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ១-ជនរងគ្រោះឈ្មោះ យ៉ុង វាន់ ភេទប្រុស អាយុ…

សមត្ថកិច្ចឃាត់ខ្លួននិស្សិតនិងនារីខារ៉ាអូខេចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅផ្ទះសំណាក់ បែសថាន្នី ក្រុងតាខ្មៅ

កណ្ដាលៈ នៅវេលាម៉ោង ១ និង ០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ បែសថាន្នី ស្ថិតភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៣នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។ ជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១/ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ…