នារីរូបស្រស់វ័យក្មេងម្នាក់ បើករថយន្ត Mazda លឿនជាន់ហ្រ្វាំងមិនស៊ី បុកម៉ូតូផ្ទប់នឹងកង់បីឥណ្ឌា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញៈ វេលាម៉ោងជិត៩យប់ថ្ងៃអាទិត្យទី២៨ ខែកក្កដា ២០១៩ នារីរូបស្រស់វ័យក្មេងម្នាក់ បើករថយន្ត Mazda ក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកម៉ូតូ ហុងដាឌ្រីម មួយគ្រឿង បោកផ្ទប់កង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់និងស្រាល ហើយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត នៅមុខក្រុមហ៊ុនលក់រថយន្ត Mercedez ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ…

រថយន្តកាមរីហាប្រីតពន្លះរបាំងថ្មបាក់កង់រថយន្ត រួចរេចង្កូតទៅបុកដើមឈើគៀបជាប់ទៅមុខលែងរួច

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែង និងផ្លួវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ បុរស ២នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់កង់រថយន្ត មិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើផ្ទប់គៀបជាប់ ទៅមុខលែងរួចតែសំណាងមិនមានអ្នករបួស។…

ក្មេងទំនើង២ក្រុមជិះម៉ូតូ២គ្រឿង ដេញវាយគ្នាពេញផ្លូវរួចក៏ជ្រុលបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ ៣នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញយុវជនម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលពួកគេជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ។ ជនរងគ្រោះឈ្មោះ ផល ប៉ូលី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ…

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿង ដួលកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាដួលកណ្ដាលផ្លូវ ត្រូវរថយន្តកុងតឺន័រមកពីក្រោយ កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្លឹបសេះមាស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូរងគ្រោះម៉ាក ស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤…

រថយន្តយីឌុបបើកបុកម៉ូតូហ្សូមើពីក្រោយបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង១៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខមួយកន្លែង នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលមនុស្សរងរបួសធ្ងន់។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទយីឌុប ព​ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9567…

រថយន្តបីគ្រឿងបុកតកន្ទុយគ្នារងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ជនជាតិចិនមានគ្នា៣នាក់ បើករថយន្តហាយឡែនឌ័រស្រវឹងស្រាជោគជាំ បោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តកាមរីបាឡែន និងរថយន្តប្រាដូរកំពុងឈប់រងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័កែង និងផ្លូវហាន់ណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

រន្ទះបាញ់បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់និង៤នាក់របួសខណៈពេលកំពុងជ្រកភ្លៀង

សៀមរាបៈ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី មានគ្រោះថ្នាក់ធម្មជាតិ( រន្ទះបាញ់) បានកើតឡើងនៅចំណុច ពងគ្រាល ខាងជើងភូមិចំងាយ២០០០ម៉ែត្រពីភូមិ គោកស្រុក ឃុំវ៉ារិនស្រុកវ៉ារិន ខេត្តសៀមរាប។ ដែកបណ្តាលឲ្យជនរងគ្រោះទី១-ឈ្មោះ សឿ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ(ស្លាប់) មានឪពុកឈ្មោះ…

បុរសម្នាក់ចង.ក សម្លាប់ខ្លួននៅលើដើមស្រកែផ្អើលនៅស្រុកទ្រាំង

តាកែវៈ មានករណីបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅលើដើមស្រកែ នៅវាលស្រែខាងជើងផ្ទះ បង្កការភ្ញាក់ផ្អើលចន្លោះពីម៉ោង៤និង៣០នាទីទៅម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះសន រឹម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ ជនរងគរោះបានយកខ្សែនីឡុងពណ៌ខ្មៅពីផ្ទះទៅចង.ក សម្លាប់ខ្លួននៅលើដើមស្រកែ នៅវាលស្រែខាងជើងផ្ទះ។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ក្រុងបានលុង

រតនគិរីៈ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីបើកការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ លើករណីឃាតកម្មនៅក្រុងបានលុង ខេត្តរតនគិរីរួចមក កម្លាំងអាវុធ ហត្ថក្រុងបានលុង សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តរតនគិរី យុវជនម្នាក់ខាងលើមានឈ្មោះ ស ម៉ាកូ អាយុ១៨ឆ្នាំ ស្ថិតនៅភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។ ករណីហិង្សានេះកើតឡើងនៅយប់ថ្ងៃទី២៣ ខែកក្កដា…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តធន់ធំផ្អើលនៅឃុំផ្សារដែក

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៩និង៤៥ នាទី លើផ្លូវជាតិលេខ០៥ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ ៤១-៤២ ស្ថិតក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានកើតករណី គ្រោះថ្នាក់ចរាចរណ៍ដោយ ម៉ូតូ…