Samsung កំពុងអភិវឌ្ឍអេក្រង់ទូរសព្ទខ្នាត 4k មានកម្រិតភាពច្បាស់កប់ដល់ 800ppi

ក្រុមហ៊ុន Samsung Display ដែលជាអ្នកទទួលរ៉ាប់រងផលិតបន្ទះអេក្រង់ OLED សម្រាប់បំពាក់លើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung Electronics កំពុងធ្វើការអភិវឌ្ឍអេក្រង់ OLED ជំនាន់ទី ៧ ជាច្រើនប្រភេទ រាប់បញ្ចូលទាំងអេក្រង់ខ្នាត 4k ដែលមានកម្រិតភាពច្បាស់រហូតដល់ 800ppi (ភិចសែល/អីុញ)។ នេះបើយោងតាមកំពូលអ្នកវិភាគម្នាក់លើកឡើងនៅថ្ងៃទី ១៩…

ចង់កែ iPhone ឡើង iOS 10.3.1? ត្រូវដឹងផលវិបាក ៤ ចំណុចនេះសិន

ក្រុមហ៊ុន Apple តែងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS របស់ទូរសព្ទ iPhone និង iPad ជាបន្តបន្ទាប់ បំណងដើម្បីកែបញ្ហាដែលកើតមានលើជំនាន់ចាស់ ឬបន្ថែមមុខងារថ្មីៗចូល។ ទន្ទឹមនឹងនោះ កំណែថ្មីមួយចំនួនមិនមែនសុទ្ធតែល្អទាំងអស់នោះ​​ទេ ជូនកាលជំងឺចាស់ជា ស្រាប់តែជំងឺថ្មីចូលក៏មាន ឬបន្ថែមមុខងារថ្មី ស្រាប់​តែបញ្ហាថ្មីក៏កើតឡើងមកជាមួយ ជាដើម។ សម្រាប់ iOS 10.3.1…

Apple សំងំអភិវឌ្ឍបច្ចេកវិទ្យាអេក្រង់ថ្មី ល្អជាងអេក្រង់ OLED របស់ Samsung និង LG

ខណៈក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញទូរសព្ទ iPhone បំពាក់អេក្រង់ OLED នៅឆ្នាំនេះ ដើម្បីអបអរខួបកម្រប ១០ ឆ្នាំនៃការបង្កើត iPhone របាយការណ៍ថ្មីមួយពីប្រទេសកូរ៉េ អះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក កំពុងធ្វើការលើបច្ចេកវិទ្យាអេក្រង់ថ្មីមួយ ដែលមានលក្ខណៈសម្បត្តិល្អជាងអេក្រង់ OLED របស់ Samsung…

ឡានហោះដើរដោយថាមពលអគ្គិសនី ១០០% ដាក់សាកល្បងលើកដំបូងបង្អស់ នៅអាល្លឺម៉ង់

ក្រុមហ៊ុន Lilium Aviation បានប្រកាសដាក់សាកល្បងឡានហោះកៅអីពីរ ដើរដោយថាមពលអគ្គិសនីទាំង​ស្រុងរបស់ខ្លួន ​ជាលើកដំបូងបង្អស់ នៅថ្ងៃមិ្សលមិញ លើលំហរអាកាសនៃប្រទេសអាល្លឺម៉ង់។ ឡានហោះគំរូសម្រាប់ប្រើជាមធ្យោបាយធ្វើដំណើរសម្រាប់ថ្ងៃអនាគតនេះ មានសមត្ថភាពអាចហោះឡើង និងចុះត្រង់ ដូចឧទ្ធម្ភាគចក្រ តាមរយៈស្លាបក្រោយ និងស្លាបមុខ ដែលមានបំពាក់ជាមួយកង្ហាជាជួរៗ និងអាចបត់ចុះឡើងបាន។ អំឡុងពេលសាកល្បង ឡាននេះត្រូវបានបញ្ជាការហោះហើរពីចម្ងាយ ហើយវាត្រូវបានក្រុមហ៊ុនអះអាងថា ស៊ីថាមពលអគ្គិសនីតិចជាងឡានហោះប្រភេទដ្រូនរហូតដល់…

ក្រុមហ៊ុន Apple ចង់លក់ iPhone ស៊េរីថ្មីឲ្យបាន ២៣០ លានគ្រឿង ពិតជាអាចទៅរួច

សារព័ត៌មាន DigiTimes បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple ចង់លក់ iPhone ស៊េរីថ្មីឲ្យបានចំនួនរហូតដល់ ២៣០ លានគ្រឿង។ បើតាមរបាយការណ៍ពីមុនអះអាងថា ក្រុមហ៊ុន Apple បានធ្វើការបញ្ជាទិញអេក្រង់ OLED ចំនួន ៩៥ លានបន្ទះពីក្រុមហ៊ុនអេឡិចត្រូនិក Samsung ប៉ុន្តែនៅពុំទាន់ច្បាស់ថា…

Mr. Trash Wheel: មានវានៅស្រុកខ្មែរមិនដឹងជាវិសេសវិសាលយ៉ាងណាទេ!

Mr. Trash Wheel គឺជាឈ្មោះនៃរហាត់ទឹកដ៏អស្ចារ្យមួយដែលមានសមត្ថភាពអាចសម្អាតបរិស្ថាននៅក្នុងទឹកទន្លេ បឹងបួរបានយ៉ាងអស្ចារ្យ។ វាត្រូវបានប្រើសម្រាប់ស៊ីកាកសំណល់សម្រាមអណ្តែតលើផ្ទៃទឹកដែលបន្សល់ឡើងដោយមនុស្ស នៅតាមកំពុងផែ Baltimore Harbor ចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ។ បច្ចុប្បន្ន ពិភពលោកកំពុងចាប់អារម្មណ៍លើឧបករណ៍ប្រមូលសម្រាមដែលបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតនេះជាខ្លាំង ដោយសារតែវាអាចប្រមូលកាកសំណល់ផ្សេងៗបានយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយស្វ័យប្រវត្តិ។ ម្យ៉ាងទៀត Mr. Trash Wheel នេះ…

ក្រុមហ៊ុន Sony បញ្ចេញម៉ាស៊ីនថតទំនើបបំផុតមិនធ្លាប់មានសម្រាប់អ្នកថតរូបអាជីព

ក្រុមហ៊ុន Sony ទើបបានប្រកាសចេញនូវម៉ាស៊ីនថតប្រភេទ Full-frame ដែលទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនសម្រាប់អ្នកថតរូបអាជីពមានឈ្មោះថា A9។ កាមេរ៉ាអាជីព Sony A9 ម៉ូឌែលថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុន Nikon និង Canon ជាមួយការបំពាក់អង្គញាណកាមេរ៉ា CMOS ប្រភេទ Full-frame ទំហំ ២៤.២…

ក្រុមហ៊ុន Xiaomi បញ្ចេញពិជ្ឈឃាត iPhone 7: តម្លៃទាបកប់!

ក្រុមហ៊ុនស្មាតហ្វូន Xiaomi របស់ប្រទេសចិន នៅថ្ងៃមិ្សលមិញនេះ បានប្រកាសចេញនូវកំពូលទូរសព្ទដៃទំនើបជំនាន់ថ្មី Mi 6 នៅក្នុងព្រឹត្តិការណ៍មួយ នាទីក្រុងប៉េកាំង ដោយវាបានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិឡូយកប់ មិនចាញ់ iPhone ស៊េរី 7 តែតម្លៃគឺទាបជាងពាក់កណ្តាល។ Xiaomi Mi 6 ត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ ៥.៥…

មិនចាំបាច់ទិញកាមេរ៉ាសន្តិសុខអីទេ មានតែ iPhone ក៏​បាន​! គ្រាន់តែធ្វើតាមវិធីនេះ

លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា ទូរសព្ទដៃប្រភេទស្មាតហ្វូនដូចជា iPhone ជាដើម អាចប្រែក្លាយជាកាមេរ៉ាសន្តិសុខបំពាក់តាមផ្ទះ តាម​ហាង ឬការិយាល័យធ្វើការ ដើម្បីឃ្លាំមើលសកម្មភាពផ្សេងៗពីចម្ងាយ ឬទោះនៅទីណាក៏ដោយបាន តាមទូរសព្ទ iPhone ដូចគ្នាមួយផ្សេងទៀត ឬតាមកុំព្យូទ័រ។ បើលោកអ្នកទើបប្តូរប្រើ iPhone ស៊េរីថ្មី ហើយមិនដឹងត្រូវយក iPhone ស៊េរីចាស់ទៅធ្វើអ្វីបាន លោកអ្នកអាចផ្លាស់ប្តូរវាឱ្យទៅជាកាមេរ៉ាសន្តិសុខ…

Windows 10 ឆាប់ៗនេះនឹងចេញមុខងារសន្សំសំចៃថាមពលថ្ម

ក្រុមហ៊ុន Microsoft កំពុងធ្វើតេស្តមុខងារសន្សំសំចៃថាមពលថ្ម ហៅថា Power Throttling ដែលនឹងធ្វើការបិទដំណើរការកម្មវិធីបើកចោលតែមិនកំពុងប្រើប្រាស់បណ្តោះអាសន្ត ធ្វើឲ្យថាមពលថ្មប្រើបានយូរជាងមុន ១១ ភាគរយ នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10​ កំណែ 16176 ។ ចំពោះអ្នកប្រើ Windows 10 ជំនាន់សាកល្បង…