វៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្យុះមីរីណេ

វៀតណាមៈប្រទេសវៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ខ្យល់ព្យុះ មីរីណេ (Mirinae)ដែលត្រូវបានព្យាករថានឹងធ្វើឱ្យបាក់ដីនៅក្នុងតំបន់ភាគឦសាននៃប្រទេសនៅយប់ថ្ងៃពុធនេះ ហើយវាជាព្យុះដំបូងដែលនឹងវាយប្រហារប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៦នេះ។នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។ អាជ្ញាធរនៃតំបន់ឆ្នេរវៀតណាមតំបន់ភាគជើងខេត្ត Quang Ninh ទៅ ភាគខាងត្បូង ខេត្ត Phu Yen បានណែនាំភ្នាក់ងារពាក់ព័ន្ធ ដើម្បីពិនិត្យមើលប្រតិបត្តិការនៃទូក នៅក្នុងតំបន់ដែលត្រូវបានព្យាករណ៍ថាអាចនឹងត្រូវបានរងផលប៉ះពាល់ ដោយខ្យល់ព្យុះមួយនេះ និងជំរុញឱ្យពួកគេត្រឡប់ទៅទីជំរកវិញ។ គណៈកម្មាធិការជាតិស្តីពីការបង្ការនិងការត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិបានឱ្យដឹង…

LG G5Se Friends ជាស្មាតហ្វូនជំនាន់ថ្មី រចនាឡើងយ៉ាងពិសេស សម្រាប់លោកអ្នក

ភ្នំពេញៈ LG G5se គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុន LG Electronics រចនាឡើងយ៉ាង ពិសេសជាទីបំផុត ដើម្បីជាការឆ្លើយតបទៅនឹងតំរូវការ របស់អ្នកប្រើប្រាស់ជាច្រើន ដែលចូលចិត្តផលិតផល ថ្មី ប្លែកៗ ទំនើប និងមានលក្ខណះកាន់តែទាន់សម័យ។ ស្មាតហ្វូនជំនាន់ទី ៥ របស់ក្រុមហ៊ុន LG…

ប្រាក់ចំណូល និងចំណេញ Apple នៅត្រីមាសចុងក្រោយនេះ ធ្លាក់ចុះ ខណៈការលក់ iPad កើនឡើង

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ដោយ​ប្រាក់ចំណូលបានធ្លាក់ចុះ ខណៈ iPhone លក់មិនដល់គោលដៅដែលបានកំណត់។ យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ចន្លោះពេលពីខែមេសា ដល់​មិថុនា ក្រុមហ៊ុន Apple ទទួលបាន​ចំណេញសុទ្ធ ៧,៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ​ ២៧ភាគរយ បើធៀបនឹង​ត្រីមាសដើមឆ្នាំ ១០,៦ពាន់លានដុល្លារអាមេរិក។…

ដឹងអត់ Samsung Galaxy Note មានការវិវត្តដ៏អស្ចារ្យដូចម្ត៉េចខ្លះ?

ទូរស័ព្ទ សាមសុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែក ដែលក្រុមហ៊ុនសាមសុង បានលក់ចេញលើសពី៥០លានគ្រឿង ក្នុងចន្លោះឆ្នាំ២០១១ និង២០១៣ ហើយពីមួយជំនាន់ទៅមួយជំនាន់ទូរស័ព្ទសាមសុង Galaxy Note កាន់តែមានសន្ទុះក្នុងការវិវត្តន៍ដ៏អស្ចារ្យ។ ការវិវត្តន៍នេះ បានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ២០១១ ដោយក្រុមហ៊ុនសាមសុងបានចេញលក់ទូរស័ព្ទ សាមសុង…

នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ធំលំដាប់ពិភពលោក លាលែងពីតំណែងភ្លាមៗ ដោយមិនដឹងពីមូលហេតុ

(ស៊ុយអែដ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទូរគមនាគមន៍ស៊ុយអែដ បានចុះចេញពី​​តំណែងភ្លាមៗ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ហើយខាងក្រុមហ៊ុនក៏មិនបាន​បញ្ជាក់អ្វី​ទាក់​ទង​នឹងការលាឈប់នេះដែរ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ericsson បានឲ្យដឹងថា លោក Hans Vestberg ជានាយកប្រតិបត្តិ បានសម្រេចចិត្តលាឈប់ពីតំណែង ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសលោក Jan Frykhammar បច្ចុប្បន្នមានតំណែងជា​ប្រធានហិរញ្ញវត្ថុ ឲ្យឡើងកាន់តំណែងជំនួសលោក…

Oppo ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី១ នៅចិន ដោយបានទម្លាក់ Samsung និង Huawei

ចិន៖ បើនិយាយពីចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន Samsung, Apple និង Huawei បាននាំ​មុខ​ ប៉ុន្តែ​នៅពេលនេះ ត្រូវបាន​ធ្លាក់ទៅលើ​ក្រុមហ៊ុន​ផ្សេង ដែលទើបនឹងលេចមុខទៅវិញ។ តើក្រុមហ៊ុនណាមួយ ដែល​មានសមត្ថភាព​ដណ្ដើមបានតំណែង Samsung និង Apple? យោងតាមរបាយការណ៍ស្រាវជ្រាវ និងចុះផ្សាយដោយសារព័ត៌មាន​ GSMArena បានឲ្យដឹងថា នៅក្នុងខែ​មិថុនា​កន្លងទៅនេះ…

៦ខែដំបូងឆ្នាំនេះ Huawei រកចំណូលពីការលក់បានជិត ៣៧ពាន់លានដុល្លារ

ចិន៖ Huawei Technologies Co Ltd ជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទូរគមនាគមន៍ធំជាងគេបំផុត បាន​ឲ្យ​ដឹងនៅថ្ងៃនេះថា ប្រាក់ចំណូលពីការលក់នៅពាក់កណ្ដាលឆ្នាំនេះ កើនឡើង៤០ ភាគរយ។ នេះ​បើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា។ យោងតាមសេចក្ដីប្រកាសរបស់ Huawei បានឲ្យដឹងថា ប្រាក់ចំណូលពីការលក់នៅក្នុងរយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០១៦នេះ…

Yahoo លក់ក្រុមហ៊ុនទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិក Verizon ទិញក្នុងតម្លៃ ៤,៨ពាន់លានដុល្លារ

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Verizon នឹង​ប្រកាសឲ្យដឹងនៅថ្ងៃនេះ ទៅលើគម្រោងទិញក្រុមហ៊ុន Yahoo! ក្នុងតម្លៃ ៤,៨ពាន់លានដុល្លារអាមេរិក។ សារព័ត៌មាន Bloomberg បានចេញផ្សាយថា Verizon គ្រោងចំណាយលុយខ្នងពាន់លានដុល្លារនេះ ដើម្បី​ទិញ​ទ្រព្យសកម្មស្នូលរបស់ Yahoo! ប៉ុន្តែក្នុងនោះមិនរាប់បញ្ចូល​ Yahoo-Alibaba…

Samsung ប្ដឹងបក Huawei វិញ ទាក់ទិននឹងករណីរំលោភប៉ាតង់ និងទារសំណង ២១លានដុល្លារ

សេអ៊ូល៖ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានប្ដឹងបកទៅកាន់ក្រុមហ៊ុន Huawei ទៅលើពាក្យ​បណ្ដឹងថ្មីមួយ ដោយបានចោទថា ក្រុមហ៊ុនចិនមួយនេះ បានរំលោភលើ​ប៉ាតង់របស់ខ្លួន​ចំនួន ៦ និងទាមទារសំណងជាង ២១លានដុល្លារអាមេរិក។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានរំលោភទៅលើប៉ាតង់​របស់ខ្លួនចំនួន ៦…

ព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ថ្ងៃទី២៤កក្កដានេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ៖ ទី១. កូនប្រុសអតីតមេគុកស្រុកខ្មែរ ស្ថិតក្នុងកណ្ដាប់ដៃតុលាការ ខណៈយករថយន្តពាក់ស្លាកលេខនគរបាល ទៅបញ្ចាំ និងឆបោកលុយពលរដ្ឋ ទី២. សម្តេច ហ៊ុន សែន ៖…