ការសិក្សាបង្ហាញថា Galaxy S7 មានអ្នកប្រើប្រាស់ច្រើនដាច់គេលើពិភពលោក
លោកអ្នកពិតជាដឹងហើយថា Samsung Galaxy S7 បានបង្ហាញវត្តមានជាមួយនូវភាពលេចធ្លោ និងពោរពេញដោយការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ដោយឡែក យើងមិនទាន់ដឹងថាវិសាលភាពនៃការប្រើប្រាស់ស្មាតហ្វូនមួយនេះធំប៉ុណ្ណានោះទេ។ បើយោងតាម របាយការណ៍ត្រួតពិនិត្យស្មាតហ្វូនរបស់ភ្នាក់ងារផ្សព្ធផ្សាយ ScientiaMobile នៅក្នុងត្រីមាសទី ១ សម្រាប់ឆ្នាំ ២០១៧ នេះ រកឃើញថា Galaxy S7 ត្រូវបានភ្ជាប់ការប្រើប្រាស់ទៅកាន់បណ្តាញអ៊ិនធើណែតច្រើនជាងគេ…