កាន់លុយដុល្លារក្រដាស១០០ ដើរចាយយ៉ាងហ៊ឺហារផ្អើលក្រុងបាត់ដំបង ស្មានតែអ្នកមាន

បាត់ដំបងៈ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខណៈដែលជននេះ បានកាន់លុយដុល្លារមួយដុំដើរចាយហ៊ឺហារ ស្មានតែអ្នកមានមកពីស្រុកណា ដឹងអីពេលឃាត់ខ្លួនសាកសួរ ទើបដឹងថា លុយដុល្លារក្លែងក្លាយសោះ។ មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ជ័យ សេង ភេទប្រុស អាយុ៤៣ឆ្នាំ…

គេងជាមួយប្តីគេលើគ្រែ ពេលប្រពន្ធគេមកទាន់ លោតរត់តាមបង្អួចទាំងរាងកាយអាក្រាត

រុស្ស៊ីៈស្ត្រីវ័យក្មេងម្នាក់ត្រូវបានបង្ខំឲ្យគេចខ្លួនទាំងរាងកាយអាក្រាត ធ្វើដំណើរតាមផ្លូវមមាញឹក កណ្តាលទីក្រុងប្រទេសរុស្ស៊ី ក្រោយពេលនាងត្រូវបានគេទាន់ពេលគេងនៅលើគ្រែជាមួយប្តីគេ។ ហេតុការណ៍កម្រមួយនេះ ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ថតបាននៅក្នុងទីក្រុង Perm កណ្តាលប្រទេសរុស្ស៊ី ស្របពេលដែលស្ត្រីម្នាក់នោះ ព្យាយាមយកដៃ បិទបាំងកន្លែងកេរ្តិ៍ខ្មាស់ ពេលដើរគេចខ្លួនតាមផ្លូវថ្មើរជើងឆ្លងកាត់ផ្លូវមមាញឹកមួយ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាងមានសាហាយស្មន់ ជាមួយបុរសមានភរិយាម្នាក់ ហើយបានលោតចុះចេញមកក្រៅ តាមបង្អួច ក្រោយពេលប្រពន្ធបុរសនោះបានមកផ្ទះទាន់…

ជលផលខេត្តក្រចេះ បង្ក្រាបរថយន្ដដឹកត្រី៣គ្រឿង ដកហូតត្រីរាប់រយគីឡូ

ក្រចេះ: នៅក្នុងដើមរដូវបិទនេសាទនេះ គេសង្កេតឃើញសកម្មភាពដឹកបទល្មើសនេសាទនៅភូមិសាស្ដ្រស្រុកសំបូរ កើតមានយ៉ាងគគ្រឹកគគ្រេង ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មន្ដ្រីជលផលបានចុះបង្ក្រាបរថយន្ត៣គ្រឿង រឹបអូសត្រីរាប់រយគីឡូក្រាម។ មន្ដ្រីជលផលក្រចេះ បានឲ្យដឹងថា មានបទល្មើសកើតឡើងជាច្រើន ក្នុងស្រុកសំបូរ ជាពិសេសនៅចំណុចភូមិកោះខ្ញែ ឃុំអូរគ្រៀង ដែលជាចំណុចដ៏ក្ដៅគកុក ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនត្រីចម្រុះគ្រប់ប្រភេទ ចេញពីស្រុកសំបូរ នៃទឹកដីខេត្តក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង…

តារាជើងចាស់ ចៅ ចាន់ណារី ត្រឡប់មកកាន់ការសម្ដែងវិញ

ភ្នំពេញៈ ជាមួយនឹងការដកខ្លួនរហូតដល់មានមហាជនភ្លេចមុខទៅហើយ តារាសម្ដែងជើងចាស់ក្នុងជំនាន់លោក ចៅ ចាន់ណារី បានសម្រេចត្រឡប់មកកាន់ការសម្ដែងវិញហើយ ដោយប្រកាសបង្ហាញខ្លួនក្នុងរឿង «លត់ដែកថែម» បន្ទាប់ពីមានផលិតករស្នើសុំ។ ជាមួយនឹងការបង្ហាញខ្លួនជាថ្មី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ក៏ត្រូវគេឃើញខុសប្លែកសម្រស់កាលពីអតីតកាល បើធៀបនឹងលោក ទេព រិន្ទដារ៉ូ លោក ខៃ ប្រសិទ្ធិ និងលោក…

លួចរថយន្តពីជម្ពូវ័នមកប្លុងចោលនៅសង្កាត់ត្រពាំងក្រសាំង

ភ្នំពេញៈ រថយន្តសាំយ៉ុងមួយគ្រឿងរបស់សាលាភាសាជួលសម្រាប់ដឹកសិស្សត្រូវបានជនសង្ស័យលួចយកទៅបាត់តាំងពីយប់ ដោយសុវត្ថិភាព លុះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៦ នៅកន្លែងផ្ញើររថយន្ត ផ្ទះលេខ១៤៧ផ្លូវលំភូមិជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយមកម្ចាស់រថយន្តបានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយស្រាវជ្រាវ។ លុះក្រោយមកស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំងបានរាយការណ៍មកថា ប្រទះឃើញរថយន្ត មួយគ្រឿង ត្រូវបានគេយកប្លុងចោលនៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំងទើបម្ចាស់ទៅមើលឃើញថា ពិតជារថយន្តដែលបានបាត់កាលពីយប់មែន។ រថយន្តដែលជនសង្ស័យលួចយកទៅនោះ ម៉ាកសាំយ៉ុង ពណ៌ស មានបិទតែម…

Update: កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស ១៣នាក់ ជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ Ataturk

តួកគី: ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស ១៣នាក់ ក្នុងនោះមានទាំងជនជាតិ បរទេសបីនាក់ផងដែរ ក្នុងការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ Ataturk ទីក្រុង Istanbul ។ នេះបើយោងតាម ការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ មុខសញ្ញាចំនួន០៤នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរសាលា ប្តឹងនគរបាលឲ្យឃាត់ខ្លួន បន្ទាប់ពីប្រមូលផ្តុំគ្នាទៅសំងំជក់គ្រឿងញៀន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី07 ផ្លូវលំភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងបន្ទប់ស្នាក់នៅក្នុងសាលាមធ្យមសិក្សារវិចិត្រសិល្បៈ។ ជនសង្ស័យ ទី១.ឈ្មោះ សែម សុវណ្ណឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ…

ក្រសួងអប់រំ និងក្រុមហ៊ុនសែលកាត លើកកម្ពស់ស្មារតីកីឡា ឆ្ពោះទៅធ្វើម្ចាស់ស៊ីហ្គេម លើកទី៣២

ភ្នំពេញៈ វិស័យកីឡាជាច្រើនវិញ្ញាសា ត្រូវទទួលបានការលើកទឹកចិត្តជាកីឡាជាតំណាងសន្តិភាពរបស់ប្រទេស ដែលរាជរដ្ឋាភិបាលកំពុងប្រឹងប្រែងបណ្តុះស្មារតីកីឡានៅក្របខ័ណ្ឌទូទាំងប្រទេស។ មន្រ្តីជាន់ខ្ពស់ក្រសួង អប់រំ យុវជននិងកីឡា និងក្រុមហ៊ុនសែលកាត ដែលឧបត្ថម្ភដល់សកម្មភាពកីឡា បានបំផុសស្មារតីកីឡាកម្ពុជា ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ ក្នុងកម្មវិធីបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិប្រចាំឆ្នាំសិក្សា ២០១៥-២០១៦…

ឃាត់ខ្លួនក្ដឹបចោរម្នាក់ ក្រោយពីធ្វើសកម្មភាពទូរស័ព្ទមិនសម្រេច

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ បានជិះម៉ូតូម៉ាក១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿងមិនបានសម្រេច ត្រូវបានកម្លាំងល្បាតប្រទះឃើញចាប់ឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យ២នាក់រត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២១៥ កែងផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេកើតហេតុខ្លួនកំពុងអង្គុយចុចទូរស័ព្ទលេង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ម៉ាក IPhone 6 plus…

(មានវីដេអូ)កង់រថយន្តបំពាក់កម្លាំងបង្វិលជុំធ្វើឲ្យរថយន្តលឿន ហើយប្រព័ន្ធត្រួតពិនិត្យជាក់លាក់ជាងមុន

អង់គ្លេសៈ វីដេអូ យូធូប គួរឲ្យចាប់អារម្មណ៍មួយ បានបង្ហាញពីភាពភ្ញាក់ផ្អើល ដែលកង់រថយន្តអាចធ្វើឲ្យរថយន្តគ្រប់ប្រភេទមានចលនា គ្រប់ទិសដៅ ហើយអាចបង្វិលក្នុងកម្រិត ៣៦០ដឺក្រេ។ អ្នកច្នៃប្រឌិតជនជាតិអង់គ្លេសលោក Matthew Liddiard អាចត្រូវបានគេឃើញថា ព្យាយាមបង្ហាញកង់រថយន្តមួយចំនួន ជាមួយរថយន្ត តូយ៉ូតា អេកូ របស់គាត់។ យន្តធ្វើចលនាផ្លាស់ទីដោយបង្វិលកង់ពីម្ខាងទៅម្ខាងធ្វើឲ្យរថយន្តផ្លាស់ទីបានយ៉ាងលឿនជាងមុន ។…