ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅកាមេរូនបានសម្លាប់មនុស្ស១០នាក់

កាមេរូនៈ មន្ត្រីយោធាបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាត​មួយដែលបានធ្វើឡើងនៅតំបន់ Far North Region ប្រទេសកាមេរូន កាលពីថ្ងៃពុធ​បានបន្សល់ទុក​មនុស្ស១០នាក់បាត់បង់ជីវិត ។ ទោះយ៉ាងណាប្រភពក្នុងស្រុកបានប្រាប់ Xinhua នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានឃើញសាកសព​មនុស្សរាប់សិបនាក់នៅតំបន់នោះ និងមនុស្សរងរបួស​ជាច្រើននាក់ទៀតត្រូវបានយកទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះដើម្បីព្យាបាល។ បើយោងតាមប្រភពយោធាបានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅក្រុង Djamkana ក្នុងខេត្ត Far North…

ភ្ជួរស្រែប៉ះមីនតោន ផ្ទុះស្លាប់ម្នាក់

បន្ទាយមានជ័យៈ ត្រាក់ទ័រមិនទាន់ស្គាល់ម៉ាក1គ្រឿងពណ៌ក្រហមបានផ្ទុះកក្រើកដីបង្កឲ្យអ្នកបើកបរស្លាប់ម្នាក់ កាលពីវេលាម៉ោងជាង2រសៀលថ្ងៃទី30ខែមិថុនា2016ខាងជើងបង្គោលសីម៉ាព្រំដែនលេខ42ប្រហែល200ម៉ែត្រស្ថិតក្នុងភូមិដំណាក់កកោះឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ហេតុការណ៍ផ្ទុះមីនតោននេះ បានកើតឡើងខណៈទៅភ្ជួរដីស្រែនៅទីនោះ ហើយជនរងគ្រោះត្រូវប្រភពប្រាប់ថា ឈ្មោះ គុណ ដែង ភេទប្រុសអាយុ17ឆ្នាំមានទីលំនៅភូមិកំណប់ឃុំតាបែនស្រុកកើតហេតុខាងលើ។ តាមប្រភពពីកន្លែងកើតហេតុប្រាប់ថា ក្នុងហេតុការណ៌អ្នកបើកបរបានស្លាប់នៅនឹងកន្លែងហើយត្រាក់ទ័រនោះរងការខូចខាតទាំងស្រុង។ ប្រភពបញ្ជាក់ថា មីនដែលផ្ទុះនោះជាប្រភេទមីនតោនបន្សល់ពីសម័យសង្រ្គាម៕

ប្រទះឃើញសាកសព រលួយស្ទើរសុះអស់ទៅហើយ អណ្តែតក្នុងទន្លេ ដែលរត់ចេញពីផ្ទះកាលពី ២០ថ្ងៃមុន

កណ្តាលៈ បុរសម្នាក់ដែលមានជំងឹសរសៃរប្រសាទ ហើយបានរត់ចេញពីផ្ទះរយៈពេល ២០ថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញស្លាប់ដោយលង់ទឹក ដោយសពអណ្តើតក្នុងទន្លេនឹងមានសភាពរលួយស្ទើរសុះសាច់។ ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង៥៦នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា នៅចំណុចក្នុងទន្លេបាសាក់ក្នុងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា…

ចន ច័ន្ទលក្ខិណា បង្ហាញភាពកាចសាហាវក្នុងរឿង«ចន្ទ្រា»

ភ្នំពេញៈ ខណៈដែលខ្សែរឿង«ចន្ទ្រា»កាន់តែជិតចេញបញ្ចាំងនោះ រូបថតជាច្រើនសន្លឹកដែលបង្ហាញពីភាពកាចសាហាវរបស់តួអង្គចន ច័ន្ទលក្ខិណា ត្រូវបានមហាជនចាប់អារម្មណ៏យ៉ាងខ្លាំង។ អ្នកនាងចន ច័ន្ទលក្ខិណា បានអះអាងថា នាងឆ្នាស់ និងកាចសាហាវលេខមួយនៅក្នុងរឿងនេះ ហើយនាងក៏រំពឹងថានឹងផ្ទុះខ្លាំងដែរនៅពេលខ្សែរឿង«ចន្ទ្រា» ដែលជារឿងគ្រោងដាក់បញ្ចាំង៤ប្រទេសមួយនេះ ដំណើរការចេញផ្សាយ។ អ្នកនាងថា នេះជារឿង ដែលមានសាច់រឿងទាក់ទាញ ហើយតួអង្គនីមួយៗដូចជា តូតាជាដើម សុទ្ធតែសម្ដែងអស់ពីសមត្ថភាព។

ក្រសួងបរិស្ថាន ប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ថែរក្សាការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះក្នុងដែនជម្រកព្រៃឡង់

ភ្នំពេញៈ “ថ្ងៃនេះតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាចិត្តចំពោះបងប្អូនប្រជាសហគមន៍ទាំងអស់ ក្នុងការថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះក្នុងតំបន់ព្រៃឡង់ និងតំបន់ព្រៃការពារផ្សេងទៀត”នេះគឺជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសជួបសំណេះសំណាលជាមួយតំណាងប្រជាសហគមន៍ព្រៃឡង់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងភូមិសាស្រ្តឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ហ្វេសប៊ុកក្រសួងបរិស្ថាន ដែលចេញផ្សាយនៅមុននេះប៉ុន្មាននាទី…

ដោយសារឪពុកម្តាយឈ្លោះគ្នាស្ទើររាល់ថ្ងៃ បណ្តាលឲ្យកូនប្រុសសម្រេចចិត្តចង-កសម្លាប់ខ្លួន

ស្វាយរៀងៈ បុរសម្នាក់គិតខ្លីដោយសារតូចចិត្តនឹងឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងគ្នាតែងតែមានការឈ្លោះប្រកែកគ្នាញឹកញាប់ស្ទើតែរាល់ថ្ងៃ និងធ្លាប់បានលែងលះគ្នាម្តងជាពីរដងរួចមកហើយក៏ដាច់ចិត្តចង-កសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិត។ ករណីចងកនេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថា សពបុរសខាងលើនោះមានឈ្មោះ ទូច រតនា អាយុ…

រដ្ឋបាលព្រៃឈើ និងនគរបាលខេត្តក្រចេះ ឃាត់រថយន្តម៉ាកសុាំយ៉ុងចំនួន ១៣គ្រឿង

ក្រចេះ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយកំលាំងនគរបាលខេត្តបានចាប់ឃាត់រថយន្តម៉ាកសុាំយ៉ុងចំនួន ១៣គ្រឿង ដឹកជញ្ជូនឈើអារលេខ១ និង២ ដោយគ្មានលិខិតអនុញ្ញាត។ ការចុះចាប់រថយន្តដឹកឈើប្រភេទលេខ១ និងលេខ២ខាងលើនេះ បានធ្វើឡើងនៅភូមិរកាកណ្តាល១ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងភូមិអូរឫស្សី២ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។…

ថៃនឹងមានភ្លៀងធ្លាក់ជាប់ៗគ្នានៅ ក្នុងខេត្ត ច័ន្ទបុរី ត្រាត រះយ៉ង និងខេត្តផាំងងា

ថៃៈ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសថៃ បានធ្វើការព្យាករណ៍ថាមាន ភ្លៀងនឹងធ្លាក់ជាបន្តបន្ទាប់នៅក្នុង បរិវេណខេត្ត ច័ន្ទបុរី ត្រាត រះយ៉ង និង ខេត្តផាំងងា ហើយភ្លៀងធ្លាក់ខ្លាំង និងអាចឈានដល់កម្រិតខ្លាំងបំផុត ។ ទីភ្ញាក់ងារឧតុនិយមវិទ្យា ក៏បានព្យាករណ៍លក្ខណៈអាកាសធាតុទូទៅ ប្រចាំថ្ងៃទី ៣០ខែ មិថុនានេះក្នុងរយះពេល ២៤ម៉ោងខាងមុខថា ប្រទេសថៃនៅមានភ្លៀងធ្លាក់បន្តបន្ទាប់…

ផ្ទះលក់គ្រឿងទេសត្រូវក្រុមចោរប្រដាប់អាវុធចូលភ្ជង់ប្លន់យកទ្រព្យសម្បត្តិ

រតនគិរីៈ ប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរីត្រូវក្រុមចោរមួយក្រុមមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែងមួយដើម មិនស្គាល់ម៉ាកបានចូលប្លន់ប្រមូលយកទ្រព្យសម្បត្តិមួយចំនួនធំ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។ លោក ឡាក់ ស៊ុយហន មេបញ្ជាការកងរាជអាវុធហត្ថស្រុកវ៉ើនសៃបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ…

ចាប់ខ្លួន៧នាក់ នៅទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្រោយអាជ្ញាធរខណ្ឌឫស្សីកែវ និងសមត្ថកិច្ចខណ្ឌ ធ្វើការបង្ក្រាប

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្បែរយានដ្ឋាន តា អុល ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយសមត្ថកិច្ចខណ្ឌធ្វើការបង្ក្រាប កាលពីវេលាម៉ោង១៖៤០នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ម៉ៅ…