រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឲ្យមានចិរភាព

ភ្នំពេញៈ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណះកម្មការអភិវឌ្ឍន៍ទេសចរណ៍ហៅកាត់ថា គ.អ.ទ ដែលមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធាន មានអនុប្រធាន៣រូប និងសមាជិក១៣នាក់ផ្សេងទៀត មកពីក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើនទៀត។ គ.អ.ទ មានតួនាទីភារកិច្ចដឹកនាំសម្របសម្រួលសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងផ្នែកឯកជន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចិរភាព។ លើសពីនេះ…

នាយករដ្ឋមន្រ្តីជប៉ុន កំពុងព្រួយបារម្ភជុំវិញការអនុម័តគោលនយោបាយបញ្ឈប់អាវុធនុយក្លេអ៊ែរអាមេរិក

ជប៉ុនៈ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្តែងការព្រួយបារម្ភជុំវិញការអនុម័ត របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ពាក់ព័ន្ធនឹងគោលនយោបាយដំបូង សម្រាប់បញ្ឈប់ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ លោក អាបេបានលើកឡើងថា…

ស៊ូ យ៉ាទី៖ ប្រសិនបើអ្នកគិតថាខ្ញុំខុស អូខេ!ឲ្យខ្ញុំសុំទោសផង

ក្រោយអ្នកគាំទ្រឡើងកម្តៅដាក់គ្នា ទាក់ទិននិងការប៉ះទង្គិចរវាង ស៊ូ យ៉ាទី និងខ្សែប្រយុទ្ធ Jang In Yong ក្នុងជំនួបបឹងកេតអង្គរឈ្នះភ្នំពេញក្រោន ៣ – ២ កាលពីថ្ងៃអាទិត្យ។ ពេលនេះ អ្នកចាំទីឆ្នើមបឹងកេត បានចេញមុខសុំទោសដោយឃ្លាថា ” ប្រសិនបើអ្នកគិតថាខ្ញុំខុស អូខេ!ឲ្យខ្ញុំសុំទោសផង” ។…

First News: អគ្គិភ័យកំពុងឆាបឆេះហាងផឹកស៊ីយីហោ អាល័យ នៅមុខភោជនីយដ្ឋាន លី កាដូ (មានវិដេអូ)

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច អគ្គិភ័យកំពុងតែឆាបឆេះហាងផឹកស៊ីយីហោ អាល័យ​ នៅមុខភោជនីយដ្ឋាន លី កាដូ ផ្លូវលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ខណៈនេះរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌជ្រោយចង្វារចេញទៅអន្តរាគមន៍ជាបន្តបន្ទាប់។ ព័ត៌មានលម្អិត Post News និងផ្សាយពេលក្រោយ៖

សម្តេចក្រឡាហោម ជំរុញការផ្ទេរ សិទ្ធអំណាចឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ

កំពង់ស្ពឺៈ សម្តេចក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់ក្រសួង ស្ថាប័ននានា ត្រូវតែធ្វើការ ផ្ទេរសិទ្ធអំណាចឲ្យទៅ រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តន៍កិច្ច ដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រសិទ្ធភាពការងារ ។ សម្តេចក្រឡាហោម បានថ្លែងបែបនេះ…

រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចចិត្តចុះអនុសញ្ញាបទឈប់បាញ់គ្នា ដើម្បីចូលរួមសន្និសីទតំបន់ប៉ាងឡុង

មីយ៉ាន់ម៉ាៈ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចចិត្តចុះអនុសញ្ញាស្ដីពី កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា (NCA) នៅទូទាំងប្រទេស ដើម្បីចូលរួមសន្និសិទតំបន់ប៉ាងឡុងលើកទី ២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែសីហា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ អនុសញ្ញានេះ ត្រូវបានគេបង្ហាញឲ្យដឹងកាលពីល្ងាចថ្ងៃច័ន្ទ ដោយលោក U…

ពលរដ្ឋជាង៥០០គ្រួសារ សាទរចំណាត់តុលាការ បើកផ្លូវលំមួយខ្សែជូនពួកគាត់វិញ

ភ្នំពេញៈ សាលដីកាអនុវត្តសេចក្តីសម្រេចរក្សាការពារបើកផ្លូវមួយខ្សែជូនប្រជាពលរដ្ឋជាង៥០០គ្រួសារ ដើម្បីធ្វើដំណើរបានងាយស្រួល ដោយកន្លងមកផ្លូវមួយខ្សែនេះ ត្រូវបានអ្នកមានលុយ និងអំណាចបានសាងសង់ឃ្លាំង រោងសិប្បកម្មកែឆ្នៃឈើរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងបិទផ្លូវមិនឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ ដោយមើលឃើញពីភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋស្លូតត្រង់តុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញសាលដីការក្សាការពារផ្លូវដែលមានទទឹង១០ម៉ែត្រ និងបណ្តោយជាង៧០០ម៉ែត្រនេះ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្បែរទីលានចាក់សំរាមចាស់ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដោយមានការដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ…

ក្រុមហ៊ុន Air China មានកំណើនថេរ ទាំងអ្នកដំណើរ និង បញ្ញើទំនិញ

ចិនៈ ក្រុមហ៊ុន Air China បានឲ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុន មានកំណើនថេរទាំងអ្នកដំណើរ និងបញ្ញើទំនិញក្នុងរយៈពេល ៧ខែដំបូងនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦។ ក្រុមហ៊ុននេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅផ្សារភាគហ៊ុនក្រុងស៊ាងហៃថា ចំនួនអ្នកដំណើរ បានកើនឡើង៧.២ ភាគរយធៀបនឹងឆ្នាំមុន គឺកើនឡើង៥៥,៤លាន អំឡុងខែ…

បងប្រុសយកកាំបិតភ្ជង់ប្អូនស្រីរំលោភ

ភ្នំពេញៈ បុរសម្នាក់ ត្រូវបាននារីរងគ្រោះចោទថា បានយកកាបិតភ្ជង់ ហើយគំរាមចាប់រំលោភរហូតបានសម្រេចចំនួនមួយលើក។ ក្រោយមកនារីរងគ្រោះប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឲ្យឃាត់ខ្លួនបានកាលពីម៉ោង១០ព្រឹកថ្ងៃទី១៦ សីហានេះ នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ និវត្តន៍ ភេទប្រុស អាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧…

សែលកាត ផ្ដល់ម៉ូតូច្នៃម៉ូតថ្មីដ៏អស្ចារ្យ២គ្រឿង សម្រាប់គម្រោង XG6 ថ្មីរបស់ខ្លួន

ភ្នំពេញៈ សែលកាត បានសម្រេចផ្ដល់នូវរង្វាន់ធំដ៏អច្ចារ្យ គឺម៉ូតូច្នៃម៉ូតូថ្មីចំនួន២គ្រឿង ដែលផ្ដល់ជូនពីគម្រោង XG6 សម្រាប់គម្រោងថ្មី។ ម៉ូតូឈ្មោះថា Cellcard Super Bike ត្រូវបានរចនាច្នៃបង្កើតឡើង ដោយលោក ឌីខេ តារា យុវជនវ័យក្មេង ដែលមានទេពកោសល្យ និងជាស្ថាបនិកហាងម៉ូតូច្នៃ Mr. Boss…