តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចនឹងមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ចាប់ពីថ្ងៃទី ១៥ ដល់ ២០ ខែសីហា
ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន លើស្ថានភាព អាកាសធាតុរួចមកឃើញថា ខ្យល់មូសុងនិរតីនឹងបន្តមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦។ យោងតាមការព្យាករណ៍ ស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង និងព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន…