ថន ដារ៉ា ប្តីគាំទ្រការស្លៀកពាក់

ភ្នំពេញ៖ ក្រោយទៅរួមរស់ជាមួយស្វាមី នៅប្រទេសថៃ អ្នកនាងថន ដារ៉ា ត្រូវបាន​ប្រជា​ជនថៃស្វាគមន៍ គោរពស្រលាញ់នាង និងស្វាមី ហើយ​ស្វាមីនាង​ទៀតសោត ក៏​គាំទ្រនាងក្នុងការស្លៀកពាក់នូវអ្វីដែលជា របស់ខ្មែរ ។​ ក្នុងបទសម្ភាសន៍ ជាមួយ Post News តាមរយៈ Messenger លើបណ្តាញសង្គមហ្វេសប៊ុក ថន…

ឪពុក និងកូនលង់ទឹកស្រះ ក្បែរផ្ទះស្លាប់ គួរឲ្យសោកសង្រេង

សៀមរាបៈ ស្ត្រីជាប្រពន្ធ និងម្តាយ បានយំបោកខ្លួន រហូតសន្លប់ ជាច្រើនដង ខណៈពេលដែលឃើញ ប្តីនិងកូនជាទីស្រលាញ់ បានបាត់បង់ជីវិត ដោយសារលង់ទឹកស្រះក្បែរផ្ទះ យ៉ាងសោកសង្រេងបំផុត កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ បើតាមការឲ្យដឹងពី…

ផ្លែឈើ៥ប្រភេទ ហាមទទួលទានប្រយ័ត្នកូនឈឺ

ការបំបៅដោះកូនដែលទើបនឹងកើត គឺជាវិធីសាស្ត្រមួយដែលជួយឲ្យពួកគេមានសុខភាពល្អ និងមានការរីកលូតលាស់រឹងមាំង។ ប៉ុន្តែ​តើអ្នក​ម្តាយ​គ្រប់រូប​ដឹងទេ អាហារមួយចំនួនដែលអ្នកទទួលទានរាល់ថ្ងៃ អាចប៉ះពាល់ដល់ទារកពេលបំបៅដោះ? បើយោងតាមអ្នកជំនាញបានបង្ហាញថា ទារកដែលទើបនឹងកើតត្រូវការទឹកដោះម្តាយច្រើន ប៉ុន្តែប្រសិនបើមានពេលណាមួយដែលពួកគេបៅដោះតិច, មានបញ្ហាបន្ទោរបង់ ឬមិនស្រួលខ្លួន អ្នកគួរតែសង្កេតមើលអាហារមួយដែលអ្នកបរិភោគ ព្រោះវាអាចប៉ះពាល់ដល់ទារក។ ផ្លែក្រូច៖ ការទទួលទានក្រូចជាញឹកញាប់ អាចបន្ថែមជាតិអាស៊ីតទៅក្នុងទឹកដោះ ដែលធ្វើឲ្យទារកហើមពោះ។ យកល្អអ្នកម្តាយ​គួរតែជៀសវាង​ផ្លែឈើ​ដូចជា, ក្រូច, ទំពាំងបាយជូរ,…

ឆូកឆៃ មិនសូវល្បីនៅថៃ តែក្រឡុកប្រដាល់ខ្មែរស្ទើរក្រឡាប់ចាក់

អ្នកប្រដាល់ពុំសូវលេខមុខនៅថៃ ឆូកឆៃ សការ៉ាវេគ បានបង្កព្យុះភ្លៀងយ៉ាងខ្លាំង ក្នុងពិភពប្រដាល់ខ្មែរ ដោយដណ្តើមបានខ្សែក្រវ៉ាត់គោជល់វគ្គ១ និងបន្តមកបំបាក់ជើងខ្លាំងកម្ពុជាជាច្រើន។ ឆូកឆៃ ដែលវាយបានតាំងពី 63.5គ.ក ដល់ 67គ.ក បានលេចមុខមកកម្ពុជាដំបូងពេលវាយខ្សែក្រវ៉ាត់គោជល់វគ្គ១ នៅ CNC។ ក្នុងវគ្គវិលជុំ គេបានបំបាក់ ទេស សំខាន់ ផាន់…

សាំងយ៉ុងបុកម៉ូតូស្មាសវី បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់

កំពង់ឆ្នាំងៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូនៅចំណុចផ្លូវខ្វែងទិសគ្នា បណ្ដាលឲ្យមនុស្សប្រុស-ស្រី៣នាក់ បានរងរបួសធ្ងន់ កាលពីម៉ោង៣និង៤៧នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចបេនឡានជាប់ របង អេស៊ីលីដាផ្សារលើ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ PP 2AA-0094 ពីត្បូងទៅជើងមានដឹកជនជាតិចិន…

ឆេះបន្ទប់របស់អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលខូចខាតអស់ឯកសារទាំងស្រុង

ភ្នំពេញៈ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេឃើញភ្លើងឆេះ បន្ទប់ធ្វើការរបស់លោកជា អូន អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃអាទិត្យវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៦ នៅបន្ទប់ជាន់ទី១នៃអាគាររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទីតាំងលេខ៦២Eo ផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៧៨ ភូមិ០៩ សង្កាត់ជ័យជំនះខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថានៅរសៀលថ្ងៃអាទិត្យទី១៤ខែសីហានេះ នៅអគាររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល ពុំមានអ្នកធ្វើការនោះទេ ស្រាប់តែខណៈនោះគេឃើញ មានផ្សែងហុយចេញពីបន្ទប់ជាន់ទី១…

ខ្យល់កន្ដ្រាក់ បាក់ផ្ទះ សង្កត់មនុស្សស្លាប់ម្នាក់ របួសធ្ងន់-ស្រាល៤នាក់

មណ្ឌលគិរីៈ ឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងផ្គរ ឆក់យកសង្ខារមនុស្សម្នាក់ និងមនុស្សចំនួន៤នាក់ ទៀតបានរងរបួសធ្ងន់-ស្រាល ហេតុការណ៏នេះកើតឡើង នៅម៉ោងប្រមាណជា៦និង១០ នាទីល្ងាចថ្ងៃទី១៤សីហា២០១៦ ស្ថិតក្នុងភូមិរណែងក្រៅ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ប្រជាពលរដ្ឋ បាននិយាយថា មុនពេលកើតហេតុ មានមនុស្សជាច្រើនរួម និងម្ចាស់ផ្ទះ…

First News: ជនចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត កំពុងសំងំលាក់ខ្លួនក្នុងបុរីពិភពថ្មី (មានវិដេអូ)

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះនាព្រឹកថ្ងៃទី១៥ សីហា កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញា សៀង សុខ បានចុះឡោមព័ន្ធវីឡាមួយកន្លែង(វីឡាលេខ២៤) ក្នុងបុរីពិភពថ្មី ជាប់របងសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិជាច្រើននាក់ ជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។…

ស្លាប់ ៦នាក់ និងបាត់ខ្លួនម្នាក់ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនៅវៀតណាម

វៀតណាមៈ គណៈកម្មាធិការកណ្តាលគ្រោះមហន្តរាយបង្ការ និងត្រួតពិនិត្យជាតិ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់ស្លាប់ និងម្នាក់បាត់ខ្លួន ខណៈបីនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានកើតឡើងនៅភាគខាងជើងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ក្នុងចំណោមអ្នកស្លាប់ និងរបួស…

ភ្ញៀវទេសចរអន្តរជាតិចិន ចូលមកកម្ពុជា កើនឡើងជាង១៣ភាគរយ ខណៈភ្ញៀវទេសចរ វៀតណាមថយ ចុះ៤,៥ភាគរយ

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានបង្ហាញក្នុងរបាយការណ៍ ដាក់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា រយៈពេល៦ខែដើម ឆ្នាំ២០១៦នេះ ភ្ញៀវអន្តរជាតិ ដែលចូលមកកម្ពុជា មានចំនួន ២.៣៦០.៩៣២នាក់ កើនឡើង ប្រមាណ២,៦ភាគរយប្រៀបធៀប រយៈពេលដូចគ្នានិងឆ្នាំ២០១៥ ។ របាយការណ៍ ដដែលបង្ហាញថា…