រថយន្តដឹកប្រេង បុករថយន្តក្រុង ស្លាប់ ៨នាក់ របួស ១៥នាក់ នៅឥណ្ឌា
ញូដេលីៈ មន្រ្តីប៉ូលិសជាន់ខ្ពស់ឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មានអ្នកដំណើរ ៨នាក់បានស្លាប់ និងច្រើនជាង១៥នាក់ទៀតរបួស បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿងបានបើកយ៉ាងលឿន មកបុកជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរដែលកំពុងចតនៅផ្លូវម្ខាងទៀត កាលពីព្រលឹមថ្ងៃសៅរ៍ នៅរដ្ឋធានីញូដេលីរបស់ឥណ្ឌា។ គ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះម៉ោង ៦ ទៅ៧ព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនោះបានចតនៅផ្នែកផ្លូវម្ខាងនៃផ្លូវហាយវ៉េ បន្ទាប់ពីមានបញ្ហាគ្រឿងម៉ាស៊ីន។ រថយន្តដឹកប្រេងមួយគ្រឿងនោះបានបើកក្នុងល្បឿនយ៉ាងលឿន ហើយបានបាត់បង់ភាពម្ចាស់ការ ឆ្ពោះទៅបុករថយន្តក្រុងតែម្តង។ នេះបើតាមសារព័ត៌មានចិន ស៊ិនហួ…