ផ្ទេរមុខងារទទួលខុសត្រូវ ការគ្រប់គ្រងសំរាមនិងលូទឹក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានផ្ទេរមុខងារទទួលខុសត្រូវ ការងារគ្រប់គ្រងសំរាម និងលូទឹក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោម រួមទាំងការផ្ទេរថវិការ ប្រមាណជា២លានដុល្លារផងដែរ។ រដ្ឋមន្រ្តីបរិស្ថាន បានបញ្ជាក់នៅក្រោយកិច្ចប្រជុំកិច្ច ប្រជុំលើកទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាព នៅថ្ងៃទី៣១ ខែសីហា…

ការប្រណាំងទូកអន្តរជាតិ ទូកកានូ ថ្នាក់ជាតិ នឹងធ្វើឡើងនៅខែកញ្ញាខាងមុខ

កម្មវិធីប្រកួតកីឡាប្រណាំងទូកអន្តរជាតិ និងទូកកានូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៦ នឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ខាងមុខ។ តាមសេចក្តីជូនដំណឹងរបស់សហព័ន្ធទូកកានូ និងវ៉ូវីងកម្ពុជា បានបញ្ជាក់ថា ការប្រកួតនឹងធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ នឹងបែងចែកជា ៤ប្រភេទវិញ្ញាសារចូលរួមមាន៖ ១. ១០០០ម៉ែត្រ ទូកប្រពៃណីចំណុះ២២នាក់ ២. ៥០០មែត្រ…

អាចារ្យធំ៖ កែវ នីសា មិនបានផ្តល់កិត្តិយស យុត្តិធម៌ដល់ព្រលឹងដូនតា

ភ្នំពេញៈ ខណៈដែល​ព័ត៌មានរឿងសាក់របស់ កែវ នីសា កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនោះ ស្រាប់តែ​ ឌីជេ អាចារ្យធំ បានចេញមុខ នឹង​ផ្តាំទៅដល់កែវ នីសា ថា នាងមិនបានផ្តល់កិត្តិយស យុត្តិធម៌ ដល់ព្រលឹង​ដូនតារបស់យើង។​ ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី​៣១ ខែសីហា…

៦ខែ ដើមឆ្នាំ២០១៦ វិស័យសុខាភិបាលរាជធានីបានផ្តល់សេវាពិនិត្យនិងពិគ្រោះជំងឺជូនពលរដ្ឋបានចំនួន១៥ម៉ឺន ៦ពាន់​នាក់

ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០១៦នេះ ការផ្តល់សេវាសុខាភិបាលដោយអង្គភាពរដ្ឋនៅរាជធានីភ្នំពេញសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួនដូចជា បានទទួលពិនិត្យ និងពិគ្រោះជំងឺជូនប្រជាពលរដ្ឋសរុបបានចំនួន១៥ម៉ឺន៦ពាន់ ៦៨៥ករណី ក្នុងនោះ អ្នកជំងឺក្រីក្រទទួលបានការព្យាបាលដោយមិនគិតថ្លៃមានចំនួន១ម៉ឺន២ពាន់២៩០ករណី ផ្តល់សេវាពិនិត្យ ថែទាំសុខភាពមាតា មុននិងក្រោយពេលសំរាលកូន សរុបបានចំនួន៦ម៉ឺន៤ពាន់៣២៣នាក់ និងផ្តល់ថ្នាំបង្ការជំងឺតេតាណូសដល់ស្ត្រីមានផ្ទៃពោះនិងស្ត្រីទូទៅ បានចំនួន៤ម៉ឺន៣ពាន់៧៧៩នាក់…

អណ្ដើកជាង២០០គីឡូក្រាម បម្រុងលោតឆត្រមកភ្នំពេញ ត្រូវជាប់អន្ទាក់សមត្ថកិច្ច

បាត់ដំបងៈ សត្វអណ្តើករស់ចំនួន២០៧គីឡូក្រាម និងសត្វពស់រស់ចំនួន១៦ គីឡូក្រាម ត្រូវបានក្រុមឈ្មួញទុច្ចរិតលួចលាក់ដឹកជញ្ជូនពីខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយឆ្លងកាត់ទឹកដីខេត្តបាត់ដំបងកាលពីរាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងស្ទាក់ចាប់ និងរឹបអូសយក។ ក្នុងប្រតិបត្តិការនេះ ដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក…

Real Madrid បដិសេធមិនទិញយក Fabregas ពី Chelsea ទេ

ក្លឹប Real Madrid បានចេញមកបដិសេធមិនព្រមទិញយកខ្សែបម្រើ Cesc Fabregas ពីក្លឹប Chelsea ឡើយ បើទោះបីជាកីឡាកររូបនេះមានសមត្ថភាព ហើយអាចមានតម្លៃខ្លួនទាបក៏ដោយ។ Fabregas ត្រូវបានក្លឹប Chelsea ប្រកាសលក់ចេញ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងក្រោមការដឹកនាំរបស់លោក Conte មិនទាន់ល្អដល់កម្រិត ខណៈដែលមានកីឡាករថ្មីៗចូលរួមក្រុមជាច្រើន។ ការប្រកាសលក់នេះ…

នារីម្នាក់ជិះម៉ូតូ ត្រូវរថយន្តកុងតឺន័របុកបាក់ជើងម្ខាង

កណ្តាលៈ នារីម្នាក់កំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកបុក បណ្តាលឲ្យបាក់ជើងម្ខាងរបួសធ្ងន់ធ្ងរ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិបត់តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១១០ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3731 បើកបរពីកើតទៅលិច…

ទំនប់អាងទឹកតាម៉ុក រងការវាយប្រហារដោយជំនន់ទឹកភ្លៀង

ឧត្តរមានជ័យៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ប្រឡាយ ស្ពាន សាលារៀន អគាររដ្ឋបាលភូមិ ឃុំខ្លះ និងលំនៅដ្ឋានពលរដ្ឋ រាប់សិបខ្នង រួមទាំងទំនប់អាងទឹកតាម៉ុក រងការវាយប្រហារ និងត្រូវជំនន់លិច ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាកាលពីថ្ងៃទី៣០ សីហា ម្សិលមិញ។ ទីតាំងនោះ ស្ថិតភូមិមួយចំនួន ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង…

តើ Facebook ជះលុយប៉ុន្មានដើម្បីទិញយក Domain «facebook.com និង fb.com»?

ភ្នំពេញ៖ បច្ចុប្បន្នអ្នកប្រើប្រាស់ Facebook ភាគច្រើន បានចូលទៅប្រើតាមរយៈការចូលទៅកាន់គេហទំព័រ Facebook ឬតាមរយៈ App ប៉ុន្តែលោកអ្នកមានដឹងទេថា Facebook មាន​ Domain ផ្ទាល់ខ្លួនចំនួនប៉ុន្មាន? នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៤ លោក Mark Zuckerberg បាន​ដាក់ឲ្យប្រើប្រាស់បណ្ដាញសង្គម…

លោក អ៊ិត សំហេង ៖ សហជីពណាក៏ដោយបើធ្វើបាតុកម្មមិនមានការយល់ព្រមពីកម្មករនឹងចាត់វិធានការតាមច្បាប់

ភ្នំពេញៈ នាព្រឹកថៃ្ងទី ៣១ ខែសីហា ឆ្នាំ ២០១៦នៅទីស្តីការក្រសួងការងារ​បណ្តុះបណ្តាល​និង វិជ្ជាជីវៈ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីការចុះបញ្ជីសហជីព និងសមាគមនិយោជក ក្រោមអធិបតិភាព​របស់លោក អ៊ិត សំហេង និងបានមានប្រសាន៏ឲ្យថាមកទល់បច្ចុប្បន្ន មានអង្គការវិជ្ជាជីវៈ សរុបចំនួន ៣,៥៩៨ ដែលក្នុងនោះសហភាពសហជីពមានចំនួន ៣,៤៦៩ សហព័ន្ធសហជីពមានចំនួន១០៣ សហភាពសហជីពមាន​ចំនួន១៨…