យុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាពដោយឥតគិតថ្លៃ

ខេត្តរតនគិរីៈ នៅមន្ទីរសាធារណការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦ នេះលោកស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការបានអមដំណើរ លោកយឹម ផែន អភិបាលរងខេត្តតំណាង លោកថង សាវុន អភិបាល​ខេត្តនិងលោកមឿង សារិទ្ធ ប្រធានមន្ទីរការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន​នគបាលខេត្តចូលរួមយុទ្ធនាការ​ដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេល​យប់ដោយឥតគិតថ្លៃចំនួន៨,៥២១ សន្លឹកដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុង​ស្រុកចែកជូនប្រជាពលរដ្ឋនៅដែន​សមត្ថកិច្ចរបស់ខ្លួន ។ ក្រុមរម៉ករថយន្តកែច្នៃនិងឧបករណ៍កសិកម្មដែលបើកបរលើផ្លវសាធារណៈដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿងត្រូវបានលោក…

មេធំ Nokia មួយរូប លាឈប់ពីក្រុមហ៊ុន ដោយមិនដឹងមូលហេតុ

ហ្វាំឡង់៖ ក្រុមហ៊ុន Nokia បានប្រកាសឲ្យដឹងជាផ្លូវការថា លោក Ramzi Haidamus ប្រធាន​ Nokia Technologies នឹង​ឈប់សម្រាក​ពីការងារនៅថ្ងៃទី០១ ខែកញ្ញា។ មូលហេតុដែលលោក Haidamus មិនបានបញ្ជាក់ឲ្យដឹងនោះទេ ប៉ុន្តែបើតាមសេចក្ដីប្រកាសបានឲ្យដឹងថា លោក Haidamus គឺ​ចាប់​យកឱកាសល្អនៅកន្លែងផ្សេង។ ក្រុមហ៊ុន…

បើករថយន្តទៅលាង រអិលជើងដួលផ្ងារក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ បុរសជាអ្នកបើកបររថយន្ត FUSO ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរូបគាត់កំពុងលាងរថយន្តហើយរអិលជើងធ្លាក់ពីលើប៉ុងផ្ងារក្រោយ។ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៦ នៅចំណុចការ៉ាស់លាងរថយន្ត យីហោ ផាម៉ូល លាងរថយន្តតូចធំ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ មុត ធឿន ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរបើករថយន្ត…

សមត្ថកិច្ចខណ្ឌឫស្សីកែវបង្ហាញមុខក្រុមចោរដែលតែងតែប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់ពីប្រជាពលរដ្ឋ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្ហាញមុខក្រុមចោរ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពី ប្រជាពលរដ្ឋយ៉ាងសកម្ម ហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយនគរបាលទាំងប៉ុស្តិ៍ទាំង៦ បើកការស្រាវជ្រាវចាប់ឃាត់ខ្លួនចំនួន៧នាក់ កាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា ក្នុងដីឡូត៍គ្មានលេខ…

តុលាការកាត់ទោសជនជាតិ​ ចិនតៃវ៉ាន់៣នាក់ និងខ្មែរម្នាក់ រឿងជួញដូរគ្រឿងញៀន ជិត១គីឡូកន្លះ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស បុរសជនជាតិចិនតៃវ៉ាន់ ៣នាក់ (ម្នាក់កំពុងរត់គេចខ្លួន) និងស្រ្តីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម និងការកាន់កាប់ អាវុធដោយខុសច្បាប់ ។…

ជនសង្ស័យម៉ាទ្បេស៊ី ៣ នាក់ ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារភេវរកម្ម

ម៉ាទ្បេស៊ីៈ ប៉ូលិសម៉ាទ្បេស៊ី បាននិយាយថា ពួកគេបានចាប់ខ្លួន ជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធនឹង រដ្ឋអ៊ីស្លាម IS ដែលមានគម្រោងបើកការវាយប្រហារមួយ នៅថ្ងៃបុណ្យឯករាជ្យជាតិម៉ាទ្បេស៊ី បន្ទាប់ពី ត្រូវបរាជ័យនៅថ្ងៃពុធនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ ការចាប់ខ្លួននេះ បានធ្វើទ្បើងជាបន្តបន្ទាប់…

ក្រសួងអប់រំ បានបញ្ចប់ដំណើរការកំណែ ត្រឹមថ្ងៃនេះ

ភ្នំពេញៈ តាមរយៈបណ្តាញសង្គមFacebook ដែលជាPage ផ្លូវការ របស់ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ឲ្យដឹងថា «ដំណើរការកំណែមុខវិជ្ជាទាំង១០ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញ ភារកិច្ច យ៉ាងសកម្មនិងមានទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ព្រម ទាំងការចូលរួមសង្កេតការណ៏ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ»។ ក្រសួងអបរំ បានបន្ថែមថា ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមកទុក…

លោកញឹកប៊ុនឆៃ៖ ការដោះស្រាយបញ្ហាព្រំដែន ភាគីទាំងពីរគួរធ្វើឲ្យអស់លទ្ធភាព ជាងទៅរកតុលាការអន្តរជាតិ

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបង្ហាញនូវទស្សន មើលឃើញផ្ទាល់ខ្លួនថា “ចំពោះបញ្ហាព្រំដែន ជាមួយបណ្តាប្រទេសជិតខាង ពិសេសបញ្ហា ព្រំប្រទល់ដែនរវាងកម្ពុជា-វៀតណាម ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រាជរដ្ឋាភិបាលទាំងពីរ បានយកចិត្តទុកដាក់ដោះស្រាយ ដោយស្ថានភាពតឹងតែង ដើម្បីរកច្រកចេញមួយ ឈរលើគោលការណ៍ ឈ្នះឈ្នះទាំងអស់គ្នា នឹងគ្មានអ្នកប្រឈម ចំពោះប្រវត្តិសាស្រ្ត…

ឡិចស៊ីសស្លាកលេខខេមរភូមិន្ទបុកគូទរថយន្តមីស៊ុយប៊ីស៊ី ស្រែករកសមត្ថកិច្ច

ភ្នំពេញៈ នៅមុននេះបន្តិចមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង តាមបណ្ដោយផ្លូវមុនីរ៉េត ចំណុចភ្លើងស្កុបអាងទឹក ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយសាររថយន្ត២គ្រឿងបុកគ្នា ចំណែកអ្នកបើកបរប្រកែកយកត្រូវរៀងៗខ្លួន។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសពាក់ស្លាក់ខេមរភូមិន្ទបានបើកបុកគូទរថយន្តមីស៊ុយប៊ីស៊ីមួយគ្រឿងពីក្រោយ បណ្ដាឲ្យធ្លាក់កាងខាងមុខមួយចំហៀង។ ក្រោយកើតហេតុម្ចាស់រថយន្តទាំង២ មិនព្រមសម្របសម្រួលគ្នា បានប្រកែកយកត្រូវវៀងៗខ្លួន។ ភ្លាមៗនោះនគរបាលចរាចរណ៍បានធ្វើការទំនាក់ទំនងទៅកម្លាំងជំនាញ ដើម្បីទៅវាស់វែង យករថយន្តទាំង២គ្រឿងមកដោះស្រាយពេលក្រោយ៕

៣ផ្នែកនៃសរីរាង្គសត្វជ្រូក មុននឹងបរិភោគគួរគិតឡើងវិញ

បរទេសៈ ក្រុមគ្រូពេទ្យផ្នែកអាហាររូបត្ថម្ភជាច្រើនបានផ្តល់អនុសាសន៍ថា អ្នកគួរតែប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះការបរិភោគ សួត, ថ្លើម និងខួរជ្រូក។ ព្រោះសរីរាង្គទាំង ៣ផ្នែកនេះ សម្បូរទៅដោយសារធាតុពុល និងមេរោគច្រើនបំផុត ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដ៏អ្នកបរិភោគ។ ដូច្នេះហើយ អ្នកគួរតែធ្វើស្វែងយល់ឲ្យបានច្បាស់ ពីគុណវិបត្តិនៃការទួលទានអាហារប្រភេទនេះ។ ១. ថ្លើមជ្រូក ថ្លើមជ្រូក គឺជាផ្នែកមួយដែលសម្បូរទៅដោយសារធាតុកូឡេស្តេរ៉ុល និងលោហៈ(ដូចជាស័ង្កសី,…