ដោះដូរកីឡាករឆ្នាំនេះ អង់គ្លេស ចំណាយអស់១ពាន់លានផោនឯណោះ

បើតាមរបាយការណ៍បានចេញមក ក្របខណ្ឌ English Premier League របស់អង់គ្លេសក្នុងរដូវកាលដោះដូរកីឡាករឆ្នាំ២០១៦នេះ បានចំណាយប្រាក់អស់ប្រមាណជា១ពាន់លានផោន ដើម្បីទិញដូរកីឡាករសម្រាប់រដូវកាលថ្មី។ ដោយក្នុងទីផ្សារដោះដូរនេះ ក្លឹប Manchester City ជាអ្នកចំណាយច្រើនជាងគេ ១៦៨,២លានផោន លេខ២គឺក្លឹប Manchester United ចំណាយអស់ ១៤៥លានផោន និងលេខ៣បានទៅលើ…

អាហារធម្មជាតិដែលល្អបំផុតសម្រាប់អ្នកដែលរលូតកូន

ការរលូតកូន អាចធ្វើឲ្យរាងកាយបាត់បង់ឈាម និងសារធាតុចិញ្ចឹមយ៉ាងច្រើន ហើយសុខភាពរបស់អ្នកក៏ទន់ខ្សោយ ងាយប្រឈមនឹងជំងឺផ្សេងៗផងដែរ។ ដូច្នេះ នៅក្នុងអំឡុងពេលនេះ អ្នកគួរតែថែរបំប៉នសុខភាពឡើងវិញ ដោយទទួលទានរបបអាហារធម្មជាតិមួយចំនួន។ ទឹកដោះគោ អាហារដែលមានសុខភាពល្អសម្រាប់អ្នកម្តាយដែលរលូតកូន គឺទឹកដោះគោ ព្រោះវាសម្បូរទៅដោយជាតិប្រូតេអ៊ីន និងសារធាតុរ៉ែ ដែលអាចស្តារសារធាតុចិញ្ចឹមដែលរាងកាយបាត់បង់ក្រោយពេលរលូតកូន។ ប្រេងប័រ ប្រេងប័រ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយកសាងឈាមដែលបាត់បង់ក្នុងពេលរលូតកូន និងជាលិកាខ្លាញ់យ៉ាងឆាប់រហ័ស។…

Chelsea ទិញយក David Luiz មកវិញក្នុងតម្លៃ៣២លានផោន

នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករនេះ ក្លឹប Chelsea បានសម្រេចចិត្តទិញយកខ្សែការពារ David Luiz ពីក្លឹប PSG មកវិញ ក្នុងតម្លៃខ្លួន៣២លានផោន។ ខ្សែការពារជម្រើសជាតិប្រេស៊ីលខាងលើនេះចាកចេញពីក្លឹប Chelsea កាលពីឆ្នាំ២០១៤កន្លងទៅ ដោយទៅលេងនៅបារាំងក្នុងតម្លៃខ្លួន៥០លានផោន ដែលជាតម្លៃបង្កើតកំណត់ត្រាខ្សែការពារថ្លៃបំផុតលើលោក។ យ៉ាងណាមិញ នៅរដូវកាលថ្មីនេះ លោក Conte គ្រូបង្វឹករបស់ក្លឹប…

នគរបាលខណ្ឌពោធិ៏សែនជ័យចុះធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនពលរដ្ឋទាំងយប់

ភ្នំពេញៈ ដើម្បីជួយសម្រួលការលំបាកដល់ប្រជាពលរដ្ឋ លោកវរៈសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅនិង​សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋទាំង១០សង្កាត់ទាំងថ្ងៃទាំងយប់ ជាក់ស្ដែងដូចយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៦ កម្លាំងរបស់លោកបានចុះអនុវត្តន៏ចាប់ពីវេលាម៉ោង៧យប់រហូតដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទ​រហូតដល់ថ្ងៃអាទិត្យហើយនៅចំណុចទីស្នាក់ការភូមិព្រៃជីសាក់ ធ្វើឲ្យប្រជាពលរដ្ឋមានការកោតសសើរនូវ​កម្លាំងចិត្ត​របស់សមត្ថកិច្ចដែលខំធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ។ បើយោងតាមការបញ្ជាក់ពីលោកវរ:សេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៏សែនជ័យ​បានឲ្យដឹងថា​មូលហេតុដែលលោកដឹកនាំកម្លាំងរបស់លោកចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់ និងសៀវភៅ​គ្រួសារជូនប្រជាពលរដ្ឋទាំងយប់បែបនេះគឺដោយសារមើលឃើញនូវភាពមមាញឹករបស់បងប្អូនក៏ដូចមន្ត្រីរាជការក្នុងមូលដ្ឋានដែលចេញទៅធ្វើការក៏ដូចជាប្រកបមុខរបរ…

គណៈកម្មការចម្រុះ ចុះអនុវត្តដីកា រក្សាការពារនៅ រោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន

ភ្នំពេញៈ កម្លាំងគណៈកម្មការចម្រុះមួយក្រុម ដឹកនាំដោយមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្តដីការ រក្សាការពារមួយនៅ រោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន ដែលមានទៅតាំង ស្ថិតនៅក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។…

កុងតឺន័របើកកៀរម៉ូតូពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ បង្កឡើងដោយរថយន្តកុងតឺន័របើកបរស្របទិសគ្នាមកកៀរម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលបោកនិងថ្នល់ស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពពីសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា មានរថយន្តកុងតឺន័រ១គ្រឿងម៉ាកHYUNDAI ពណ៌ស-ត្រួយចេក ស្លាកលេខភ្នំពេញ 3C-0630 បើកបរពីកើតទៅលិច…

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី៣១ ខែសីហា

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ។ ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃ ដែលមានបង្ហាញពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ រួមមាន ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្ដាម និងស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង។…

របាយកាណ៍ក្រុងសេអ៊ូល៖ កូរ៉េខាងជើងកំពុងបង្កើនដំណើរការផលិតអាវុធនុយក្លេអ៊ែរ

កូរ៉េៈ រដ្ឋាភិបាលកូរ៉េខាងជើង បាននឹងកំពុងបង្កើនដំណើរការកម្មវិធីផលិតគួរឲ្យកត់សម្គាល់ នៅក្នុងឆ្នាំនេះ លើបច្ចេកវិទ្យាអាវុធរួមទាំងការធ្វើតេស្តមីស៊ីលចេញពីនាវាមុជទឹកជាលើកដំបូងរបស់ខ្លួន ប៉ុន្តែហាក់នៅតែ មិនទាន់ច្បាស់ថា តើប្រទេសឯកោមួយនេះ បានបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរប៉ុន្មានហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ ម៉្យាងវិញទៀត វាក៏នៅតែមិនទាន់ប្រាកដផងដែរថា មានកងនាវានៃនាវាមុជទឹករបស់កូរ៉េខាងជើង អាចបើកដំណើរការបាញ់មីស៊ីល ដែលទើបបានបង្កើតថ្មីនេះដែរ។ ទោះជាយ៉ាងនេះក្តី…

អគ្គិភ័យបានលេបត្របាក់សាលានយោបាយនៅស្រុកសង្កែ

បាត់ដំបងៈ អគារឈើមួយខ្នងដែលជាអតីតសាលានយោបាយចាស់ សម្រាប់ រៀបចំពិធីផ្សេងៗរបស់អាជ្ញាធរស្រុកសង្កែ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយមិនទាន់មានការអះអាងពីប្រភពណាមួយឲ្យបានច្បាស់លាស់អំពីមូលហេតុ នៃការឆេះនេះឡើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសិស្សសាលា ដែលមកស្នាក់នៅក្នុងអគារមួយផ្សេងទៀតដែលនៅក្បែគ្នា។ ហេតុការណ៍នេះបានកើតឡើងប្រហែលជាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអតីតសាលានយោបាយចាស់ ដែលសាងសង់ អំពីឈើ ប្រក់ស័ង្កសី ដោយមានទំហំ១៣ ម៉ែត្រ គុណ ៣៧ ម៉ែត្រ…

មុខសញ្ញាវាយប្លន់ប្រជាពលរដ្ឋពេលយប់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ មេក្លោងដែលជាមុខសញ្ញាវាយប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនៅពេលយប់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងអន្តរាគមន៍ក្រុងធ្វើការបង្ក្រាបបានម្នាក់។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលជាន់ទី២ បន្ទប់លេខ១៨ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។