ស្រ្តីម្នាក់ឈឺពោះសម្រាលកូនតាមបណ្ដោយផ្លូវវេងស្រេង

ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមមួយបានកើតឡើងដោយស្ត្រីម្នាក់បានសម្រាលកូនប្រុសតាមបណ្តោយផ្លូវវេងស្រេងស្ថិតនៅចំណុចមុខផ្សាកាណាស៊ីតធីសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ ក្រោយពីស្ត្រីខាងលើបានសម្រាលកូនរួច សមត្ថកិច្ចបានទំនាក់ទំនងរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ បញ្ជូនស្ត្រីនិងទារក ដែលទើបនិងកើតទៅសម្រាកនៅមន្ទីរពេទ្យបង្អែកពោធិចិនតុងរង់ចាំក្រុមគ្រួសារមកមើលថែរ៕ ព័ត៌មានលម្អិត Post New នឹងផ្សាយពេលក្រោយ៕ https://youtu.be/7bXkZvlkWmM

បែកធ្លាយ កែវ នីសា បញ្ចុះស្នេហ៍ ពីគ្រូល្បីនៅថៃ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវិដេអូរបស់តារាសម្ដែងល្បីឈ្មោះនាង កែវ នីសា ត្រូវបានបែកធ្លាយនៅលើហ្វេសប៊ុកល្បីឈ្មោះរបស់ប្រទេសថៃ ហើយត្រូវបានគេចែកចាយ (Share) នៅតាមបណ្ដាញសង្គមប៊ុកនៅក្នុងប្រទេសកម្ពុជា។ នេះជាវិដេអូបញ្ជាក់ថា កែវ នីសា បានទទួលការបញ្ចុះមន្តស្នេហ៍ពីសំណាក់គ្រូល្បីរបស់ថៃ ខណៈដែលវីដេអូនេះ ត្រូវបានជនជាតិថៃម្នាក់ បញ្ជាក់ថា នាងជាម៉ូយរបស់គ្រូស្នេហ៍នោះយូរមកហើយ។ ជាមួយនឹងការបែកធ្លាយនេះ ទើបមហាជនចាប់ផ្ដើមអស់ចម្ងល់ បន្ទាប់ពី…

រដ្ឋាភិបាលស៊ូដង់ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ១៩០នាក់ នៅព្រំដែនជាមួយប្រទេសលីប៊ី

ស៊ូដង់ៈ អាជ្ញាធរប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានឃាត់ខ្លួនជនអន្តោប្រវេសន៍ ខុសច្បាប់ ១៩០នាក់ នៅក្នុងតំបន់ព្រំដែនជាមួយប្រទេសលីប៊ី ក្នុងរួមមានទាំងកុមារ និងស្ត្រី ដែលមានសញ្ជាតិខុសៗគ្នា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ នាយកអន្តោប្រវេសន៍ និងការិយាល័យចុះបញ្ជីបណ្តឹងរដ្ឋប្បវេណី លោកឧត្តមសេនីយ៍ឯក Awad al-Neel…

លោកសមត្ថកិច្ចស័ក្កិ៤ ស្រវឹងដេកកណ្ដាលផ្លូវ

ភ្នំពេញៈ បុរសម្នាក់ ដែលបន្ទាប់ពីផឹកស៊ីរហូតដល់ស្រវឹងខ្លាំងពេក ហើយប្រហែលដឹងថាទប់ស្មារតីខ្លួនឯងមិនបានក៏ឈប់រថយន្តនៅកណ្តាលផ្លូវរួច ដេកក្នុងរថយន្តធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងជើងស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាមរី ពណ៌សមួយគ្រឿង…

រឿង«៣០ថ្ងៃ»សម្ពោធចំថ្ងៃ៣០ សីហា

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៣០ សីហា មុននេះ ផលិតកម្មមហាហង្សបានប្រារព្ធពិធីសម្ពោធដាក់បញ្ចាំងរឿង«៣០ថ្ងៃ»ដែលជាប្រភេទរឿងខ្មោច និងជារឿងកំប្លែងរបស់ខ្លួនយ៉ាងអធឹកអធមនៅរោងភាពយន្តទំនើបនៅផ្សារទំនើបទួលគោក។ ការដាក់បញ្ចាំងរឿងនេះត្រូវបានមហាជន និងតួសម្ដែងមានការលើកឡើងជាច្រើនដោយសារតែចំណងជើងរឿង និងថ្ងៃបើកសម្ពោធគឺត្រូវថ្ងៃគ្នា។ លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា លោកបានសម្រេចចិត្តជ្រើសយកថ្ងៃទី៣០ សីហា ធ្វើជាកាលបរិច្ឆេទក្នុងការកាត់ខ្សែបូដាក់បញ្ចាំងរឿង«៣០ថ្ងៃ» គឺដោយសារតែចង់ឲ្យថ្ងៃធ្វើពិធី និងចំណងជើងមានភាពស៊ីសង្វាក់គ្នា។ លោកថាមិនមែនជារឿងងាយទេដែលក្រុមការងារ និងតួសម្ដែងអាចទំនេរត្រូវគ្នាឲ្យត្រូវនឹងថ្ងៃទី៣០ សីហា ដោយសារតែផលិតកម្មមហាហង្ស…

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

កណ្តាល: កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀន។ ការចុះប្រតិបត្តិការឃាត់ខ្លួន បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិក្រពើរហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ ជនសង្សយ័ទៅ០១មានឈ្មោះ តេង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដីឡូ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ…

ក្រោយប្រឡងសញ្ញាបត្របាក់ឌុបចប់ ACU កោះហៅគ្រូៗ និងមន្ត្រីក្រសួងអប់រំ ឲ្យចូលបំភ្លឺពាក់ព័ន្ធភាពមិនប្រក្រតី

ភ្នំពេញៈ លោកគ្រូ អ្នកគ្រូ និងមន្ត្រីក្រសួងអប់រំ សរុបចំនួន ០៥នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចេញដីកាកោះហៅពាក់ព័ន្ធភាពមិនប្រក្រតី ក្រោយពេលបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦។ យោងតាមដីកាកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ គ្រូៗ និងមន្ត្រីក្រសួងអប់រំ ដែលត្រូវចូលបំភ្លឺនៅ ACU រួមមាន…

ស្នងការខេត្តកណ្តាល និងស្នងការនគរបាលខេត្តជាប់ព្រំដែន ចូលរួមហ្វឹកហាត់រួមគ្នា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តតៃនិញ

កណ្តាលៈ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តជាប់ព្រំដែនពាក់ព័ន្ធ បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីហ្វឹកហាត់រួមគ្នា រវាងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តតៃនិញ។ ការចូលរួមហ្វឹកហាត់រួមគ្នានេះ គឺពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមព្រំដែន ដែលប្រព្រឹត្តធ្វើឡើង នៅចំណុចភូមិសាស្រ្ត…

លោកតាអាយុ ៧២ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តឈ្នួលបុកកិនបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម

ភ្នំ្នពេញៈ លោកតាអាយុ ៧២ឆ្នាំម្នាក់បានជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តឈ្នួលបើកជែងគ្នាជ្រុលចង្កូតទៅបុកពីក្រោយ និងកិនបណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ចំណុចខាងមុខការ៉ាសសាំង តេលា ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នោះមានឈ្មោះ គុច…

Update: កម្មការិនីម្នាក់ត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយ កិនខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់

ភ្នំពេញៈ កម្មការិនីរោងចក្រម្នាក់ ត្រូវរថយន្តដឹកខ្សាច់បើកបុកពីក្រោយ និងកិនខ្ទេចក្បាលបែកខួរចេញមកក្រៅស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត ខណៈដែលនារីខាងលើជិះម៉ូតូម្នាក់ឯងស្របទិសគ្នាជាមួយរថយន្តដឹកខ្សាច់ ។ ហេតុការណ៍នេះបានកើតឡើងនាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ នៅត្រង់ចំណុចខាងមុខ រដ្ឋបាលជលផលភ្នំពេញ ភូមិខ១ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នារីដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនោះ មានឈ្មោះ…