ដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ ឃាត់ខ្លួនបុរស៤នាក់ដកហូតថ្នាំញៀន២កញ្ចប់តូច ដែលទើបទិញពីម្តុំពេទ្យលោកសង្ឃ

ភ្នំពេញៈ កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខបានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌ ធ្វើការឃាត់ខ្លួនបុរស៤នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់តូច កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នៅផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទី១. ឈ្មោះ ចាន់ វុធកែវ អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ២.សាំង…

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរីៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបករណីរក្សាទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឈើខាងលើ កម្លាំងក៏បានរកឃើញឈើប្រណីតល្មើសច្បាប់ប្រភេទកកោះចំនួន០៨សន្លឹក។…

ស្លាប់ និងរបួស ២៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១តុលា និងយានយន្តល្មើសសរុបជាង២ពាន់គ្រឿង

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក ( យប់៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី១) រងរបួសធ្ងន់ ១២នាក់ (ស្រី៣ ) និងរងរបួសស្រាល ៦នាក់។…

ពលរដ្ឋនៅស្រុកកញ្ជ្រៀចចង់ទ្រហ៊ោរយំ ខណៈទឹកលិចស្រូវមិនអាចច្រូតបាន គ្មានអាជ្ញាធរអើពើ

ព្រៃវែងៈ ប្រជាពលរដ្ឋប្រមាណជិត ១.០០០គ្រួសាដែលរស់នៅក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្ត ព្រៃវែង កំពុងតែដង្ហើយហៅឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយមានវិធានការ ក្នុងការបង្ហូរទឹកចេញពីស្រែរបស់ពួកគាត់ ខណៈដែលស្រូវរបស់ពួកគាត់ល្មមច្រូតហើយ តែត្រូវទឹកលិចមិនអាចច្រូតកាត់បាន។ ស្រូវរបស់ប្រជាពលរដ្ឋប្រមាណជិត១.០០០ ហិកតា របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រាល ត្រូវបានទឹកលិចស្ទើរតែទាំងស្រុងដោយគ្មានចំណាត់ការពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចណាទាល់តែសោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះចង់ស្រែកទ្រហ៊ោយំ ព្រោះស្រូវរបស់ពួកគាត់សមល្មមនឹងច្រូតកាត់ហើយនោះ។ ពាក់ព័ន្ធករណីទឹកលិចស្រូវជិត១.០០០ ហិកតានេះផងដែរ ប្រជាពលរដ្ឋរាប់រយគ្រួសារបានឲ្យអ្នកយកព័ត៌មានយើងដឹងថាស្រូវរបស់ពួកគាត់នៅពេលនេះគឺល្មមច្រូតហើយ…

វៀតណាមផ្ទុះជំងឺ ហ្ស៊ីកា ១២ករណីថ្មីបន្ថែមទៀត

ហូជីមិញៈ ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកជំងឺហ្ស៊ីកា បន្ថែមទៀតចំនួន ១២នាក់ ទាំងនេះបាននាំឲ្យអ្នកជំងឺហ្ស៊ីកាសរុបក្នុងប្រទេស កើនឡើងរហូតដល់ ២៣នាក់ហើយ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា ករណីទាំងអស់ កើតឡើងនៅទីក្រុង ហូជីមិញ គឺមានទាំងអស់ ១៧នាក់។…

ការស្រាវជ្រាវ៖ ប្រជាជនកូរ៉េខាងជើងជាង ២៥លាននាក់ ប្រើទូរស័ព្ទតែ ៣,២៤លានគ្រឿង

បរទេសៈ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេស កូរ៉េខាងជើង គឺមានចំនួន ៣,២៤លានគ្រឿង (៣លាន២សែន៤ម៉ឺនគ្រឿង) គិតត្រឹមខែកក្កដា ឆ្នាំ២០១៥។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ដែលបង្ហាញដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក ឬ World Factbook។ យោងតាមសារព័ត៌មាន KoreaTimes បានចេញផ្សាយដោយផ្អែកតាមវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA)ថា ទូរស័ព្ទចល័តនៅក្នុងប្រទេសកូរ៉េខាងជើង គឺប្រជាជន ១០០នាក់…

កីឡាករ Manny Pacquiao សង់ផ្ទះជាង ១.០០០ខ្នង ជូនអ្នកក្រីក្រនៅហ្វីលីពីន

Star: ជាអ្នកប្រដាល់ផង និងជាអ្នកនយោបាយផង កីឡាករ Manny Pacquiao បានសាងសង់ផ្ទះច្រើនជាង ១.០០០ខ្នង សម្រាប់ប្រជាជនក្រីក្រហ្វីលីពីន ដែលរស់នៅស្រុកកំណើតរបស់គាត់។ យោងតាមសារព័ត៌មាន Star ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ម្ចាស់ជើងឯកមានលុយវាល់លាន និងជាសមាជិកសភារូបនេះ បានបង្ហោះនៅលើផេក Facebook…

រូបភាពស្អាតៗ ពីប្រដាល់កីឡាជាតិ នៅស្តាតចាស់ថ្ងៃមិញ

អ្នកស្នងមរតកគុនខ្មែរជាច្រើនរូប បានបង្ហាញសមត្ថភាពយ៉ាងជក់ចិត្ត នៅព្រឹត្តិការណ៍កីឡាជាតិ កាលពីថ្ងៃមិញនៅស្តាតចាស់។ ក្នុងនោះមានអ្នកប្រដាល់ជួរមុខមួយចំនួនដូចជា ឡៅ ចន្ទ្រា រឿង សោភ័ណ្ឌ ធី តុងហ៊ី និង ផល សោភ័ណ្ឌ សុទ្ធតែទទួលបានជ័យជម្នះ។ ខាងក្រោមនេះជាទិដ្ឋភាពដែលក្រុមកាងារ Post Sport ថតផ្ទាល់ពីស្តាតចាស់៖  

ACU បើកកិច្ចប្រជុំលើកទី១៦ អាណត្តិទី២នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានបើកកិច្ចប្រជុំលើកទី១៦ អាណតិ្តទី២ ដោយមានការចូលរួមសរុប ១០រូប លើ១១រូប ក្រោមការចូលរួមពីលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ គឺបានសម្រេចលទ្ធផលដូចជា បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៥ អាណត្តិទី២។…

សិប្បកម្មតុទូសង្ស័យគ្មានលិខិតអនុញាតិ បាញ់ថ្នាំ ភាយក្លិន តាមផ្លូវ អាជ្ញាធរចុះឃាត់ដកហូតសម្ភារៈ ហៅម្ចាស់ទៅអប់រំ

ភ្នំពេញៈ សិប្បកម្មកែច្នៃ គ្រឿងសង្ហារឹម តុទូមួយកន្លែង ដែលស្ថិតនៅតាមផ្លូវ កៅស៊ូ ច្រកចូលមូលដ្ឋានទ័ពអាកាស ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជាងបាញ់ថ្នាំ បំភាយ ជះក្លិន ដល់សាធារណៈជនធ្វើដំណើរឆ្លងកាត់ ហើយទទួលរងបណ្តឹង រិះគន់ពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះអាជ្ញាធរសង្កាត់និងប៉ុស្តិ៍រដ្ឋបាលកាកាប ចុះទៅហាមឃាត់ដកហូតសម្ភារមួយចំនួន…