មេខ្លោងជួញដូរគ្រឿងញៀន០៣នាក់ ត្រូវតុលាការឃុំខ្លួន

កណ្តាល: នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនមេខ្លោង០៣នាក់ ពាក់ពន្ធករណីជួញដូរគ្រឿងញៀនមកកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នោះទី០១មានឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងកាត់សក់ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល…

ឡើងចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ដល់បន្ទប់ឡៅតឿ

ភ្នំពេញៈ យុវជនវ័យ១៧ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះរបស់នាង ប៉ុន្តែមិនបានសម្រេច ដោយសារតែនាងរើបម្រាស់ ហើយស្របពេលម្ដាយនាងមកដល់ ក៏ប្ដឹងនគរបាលឲ្យចាប់ខ្លួនតែម្ដង។ ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះ លេខA-155 ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

ផ្លូវ១ខ្សែពីវង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ស្ពានជ្រោយចង្វា បញ្ចប់ការអ៊ុតកៅស៊ូ និងបន្តការអ៊ុតគំនូសសញ្ញាចរាចរណ៍

ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជាអ្នកដំណើរឲ្យប្រសើរឡើង និងដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពផងនោះ រដ្ឋបាលរាជធានី បានជួសជុលតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ស្ពានជ្រោយចង្វា ហើយមកដល់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ការដ្ឋានសម្រេចបាន១០០% និងកំពុងកំពុងដំណើរការអ៊ុតគំនូសចរាចរណ៍។ នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកប៉ា សុជាតិវង្ស ដែលក្នុងនោះបានសរសេរថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦…

សមត្ថកិច្ចឃាត់ខ្លួន បានអ្នកញៀនល្បែងតាមចិញ្ចើមផ្លូវសាធារណៈ៦នាក់

ភ្នំពេញៈ ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តនៃវិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាឲ្យសមត្ថកិច្ចតាមមូលដ្ឋានចុះចាប់ក្រុមអ្នកលេងល្បែងស៊ីសងតាមចិញ្ចើមផ្លូវសាធារណៈបានចំនួន៦នាក់ ដកហូតបានវត្ថុតាង បៀ១ហ៊ូ និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។…

ជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ប្រើម៉ាស៊ីនថតប្រភេទ Drone មកបង្ហោះថតយករូបភាពពីភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន ត្រូវបានកងអង្គរក្សឃាត់ខ្លួន

ភ្នំពេញៈ បុរសជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ត្រូវបានកម្លាំងកងអង្គរក្សចាប់ឃាត់ខ្លួន និងបញ្ជាឲ្យលុបរូបភាពមួយចំនួនចេញពីម៉ាស៊ីនថតផងដែរ ក្រោយពេលដែលពួកគេបាននាំគ្នាប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះថតរូបភាពនៅជុំវិញភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំបន់ហាមឃាត់នោះ។ ការចាប់ឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៥៣នាទីថ្ងៃត្រង់ ទី៣១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចណុចលើសួនច្បារវិមានឯករាជ្យ(ខាងមុខភូមិគ្រឹះ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប្រាប់ឱ្យដឹងថា…

សេង សូណា ប្រកាសគោលជំហរ​ថត​ស្រាត

តារាសម្តែង​សិចស៊ី កញ្ញា សេង សូណា បានប្រកាស​គោលជំហរ​សារជាថ្មីម្តងទៀត ថានាងនៅតែបន្ត​ថត​ស្រាត ឬសិចស៊ី បើផលិតកម្មណាមួយត្រូវការ ហើយ​ខាង​ក្រសួងវប្បធម៌​អនុញ្ញាត ឲ្យថត​គឺនាងថតហើយ​។​សេង សូណា ថ្លែងប្រាប់ Post News នៅល្ងាច​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៦ ។ ឈុតថត​សិចស៊ី ឬអាក្រាត​…

បញ្ជូនអ្នកទោសពីបទ វាយអ្នកទោស ដូចគ្នាក្នុងពន្ធនាគារ មកសាកសួរ

កណ្ដាលៈ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មន្ត្រីពន្ធនាគារខេត្តកណ្តាល បានបញ្ជូនអ្នកទោស ពីបទលួច វាយអ្នកទោស ពីបទមនុស្សឃាត សន្លប់នៅក្នុងពន្ធនាគារដោយសាររឿងចោទសេពគ្រឿងញៀននៅក្នុងពន្ធនាគារមកសាកសួរនៅតុលាការខេត្តកណ្តាល ។ សូមរំឭកដែរថា អ្នកទោសម្នាក់ជាប់ចោទពីបទលួចបានវាយ អ្នកទោសម្នាក់ទៀត ជាប់ចោទ ពីបទមនុស្សឃាត បណ្ដាលឲ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ខណៈពេលដែល មន្ត្រីអនុរក្សពន្ធនាគារ…

បញ្ជូនអ្នកជួញដូរទៅតុលាការ រីឯអ្នកប្រើប្រាស់ ត្រូវបានដោះលែង

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ មាន២នាក់សង្ស័យជួញដូរគ្រឿងញៀន និង២នាក់ទៀតសង្ស័យប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាននៅក្នុងបន្ទប់ជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ (ធំ៧កញ្ចប់ តូច១កញ្ចប់) និងសម្ភារៈមួយចំនួនទៀត នាំទៅសាកសួរនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែតុលានេះ ជនសង្ស័យ២នាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាកា…

កូរ៉េខាងត្បូងច្រានចោល រឿងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល មិនស្របតាមនីតិវិធីច្បាប់

កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានច្រានចោលការលើកទ្បើងពីតំណាងរាស្រ្តគណបក្សប្រឆាំង ដែលថាខ្លួនជាអ្នកនៅពីក្រោយការសម្រេចចិត្តរវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីលអាមេរិក មកលើទឹកដីកូរ៉េខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Moon Sang-Kyun បានប្រាប់នៅក្នុងសន្និសីទកាសែតថា វានឹងមិនក្លាយជាការពិតទេ បន្ទាប់ពីការអះអាងរបស់អ្នកតំណាង…

ផ្ដាច់ទឹក៣ម៉ោង នៅយប់ថ្ងៃទី២ វិច្ឆិកា ខាងមុខនេះ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ៦១ កែងនឹងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវលេខ១០៦ ផ្លូវលេខ១០៨ និងផ្លូវលេខ១១០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មួយរយៈពេលខ្លីនៅយប់ថ្ងៃពុធ…