អ្នករស់នៅសង្កាត់ច្បារអំពៅ ដាច់ភ្លើងរហូតដល់ម៉ោង១១កន្លះព្រឹកនេះ ទើបមកវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅវេលាម៉ោង១០និង១០នាទីថ្ងៃព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី P589-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការបង្វែខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ផ្លូវព្រែកប្រា សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១១និង៣០នាទីព្រឹកនេះវិញ៕

មានវីដេអូ៖ ចៅសង្កាត់រងស្ពានថ្ម ជួបគ្រោះថ្នាក់ចរាចរណ៍ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជិវិត!

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកទៅបុករថយន្តកាមរីឆ្លាមចំពីហៀង បណ្ដាលឲ្យរងការខូចខាត និងបានបង្កឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខផ្សារសារឿនយ៉ាន្នី តាមបណ្ដោយផ្លូវ២១៧ (ហៅផ្លូវចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តរងគ្រោះម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2C-9779…

តោះ! ក្រឡេកទៅមើល សប្តាហ៍កន្លងទៅ នៃគ្រាប់ស៊ុតម្នាក់១គ្រាប់ដូចគ្នា របស់ខ្សែប្រយុទ្ធឆ្នើម២រូប នៅ Premier League តែទទួលលទ្ធផលខុសគ្នា

ខ្សែប្រយុទ្ធដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង នៅ Premier League នារដូវកាលនេះគឺ Romelo Lukaku និង Alvaro Morata សុទ្ធសឹងរកគ្រាប់បាល់ឲ្យក្លិបថ្មីរបស់ពួកគេបានដូចគ្នា ក្នុងសប្តាហ៍ទី៤នេះ។ ថ្វីបើ Lukaku និង Morata អាចរកគ្រាប់បាល់ ឲ្យក្រុម បានដូចគ្នាមែន…

អ្នកស្វាយរៀង ចាប់ពីអនុស្ថានីយ៍កំពង់សិង្ហ រហូតដល់ ខាងលិចស្ពានកន្ទុយវៃ ដាច់ភ្លើងរហូតម៉ោង១២ថ្ងៃត្រង់ទើបមកវិញ!

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីចាប់ពីអនុស្ថានីយ៍កំពង់សិង្ហ រហូតដល់ ខាងលិចស្ពានកន្ទុយវៃ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង៩និង៣០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមូលហេតុ…

ស្លាប់ទៀតហើយ! រយន្តកូរ៉េដឹកមាន់បុកពន្លះជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់!

តាកែវៈ យ៉ាងហោចណាស់មានមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងថយន្តបុកជាមួយ និងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៥និង៨៦ ស្ថិតក្នុងភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានម៉ូតូម៉ាកHONDA C125ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន…

Isco ៖ Real Madrid ជាជម្រើសតែមួយគត់សម្រាប់ខ្ញុំ

ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញវ័យ ២៤ឆ្នាំ Isco Alarcon បានសម្រេចចិត្ត មិនចាកចេញពីក្រុម Real Madrid ឡើយខណៈកីឡាកររូបនេះ បានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូរថ់ដល់ឆ្នាំ ២០២២។ កាលពីរដូវកាលមុន មានពត៌មានជាច្រើន បានបែកធ្លាយថា Isco នឹងចាកចេញពីក្រុម Real…

ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បន្តិចទៀតភ្លើងនឹងមកវិញហើយ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៥(GS5-F13) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចូលប៉ុស្តិ៍ថ្មី ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៣)សង្កាត់បឹងកក់២…

ករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារមួយនៅអ៊ីរ៉ាក់ ស្លាប់មនុស្ស ៨៣ នាក់ និងរបួស ៩៣ នាក់

អ៊ីរ៉ាក់ៈ ប្រភពពីមន្ទីរពេទ្យខេត្តមួយ បាននិយាយថា មនុស្សរហូតដល់ ៨៣ នាក់ ត្រូវបានសម្លាប់ ខណៈដែល ៩៣ នាក់ទៀតបានរងរបួស បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងការបាញ់ប្រហារមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅជិតទីក្រុង Nasriyah ក្នុងខេត្ត Dhi Qar ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ…

សាលាក្រុង៖ សូមជួយវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ព្រោះកម្មករស៊ិនទ្រីទៅលេងបុណ្យភ្ជុំ ៣ថ្ងៃ

សាលារាជធានីភ្នំពេញ​ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃខាងមុខនេះ ជួយវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ខណៈកម្មករស៊ិនទ្រីមួយចំនួន បានចេញទៅលេងស្រុកកំណើត។ សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ កម្មករស៊ិនទ្រី មិនបានធ្វើការពេញលេញរហូតដល់ទៅ ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ២៥ ខែកញ្ញា ព្រោះពួកគេបានចាកចេញទៅលេងស្រុកកំណើតហើយ…

គ្រូបង្វឹកមីយ៉ាន់ម៉ា ចង់សងសឹក ឥណ្ឌូណេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ AFF U-18 Youth Championship

លោក Rabah Benlarbi គ្រូបង្វឹករបស់មីយ៉ាន់ម៉ាចង់ឱ្យក្រុមរបស់លោកផ្តួលឥណ្ឌូនេស៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF U-18 Youth Championship ឆ្នាំ 2017 ។ ក្រុម ទេវតាសរវ័យក្មេង បានកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីបានផ្តួលវៀតណាម ២-១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្រុមពូល B ។ ឥណ្ឌូនេស៊ី ធ្លាប់បានផ្តួល…