យប់មិញ! បាញ់ជិត១០គ្រាប់ ផ្អើលក្រុងបាត់ដំបង!..
បាត់ដំបងៈ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនមិនស្គាល់មុខ ដកកាំភ្លើងបាញ់សំដៅពីខាងក្រៅផ្ទះចូលទៅក្នុងផ្ទះប្រជាពលរដ្ឋចំនួន១០គ្រាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ នៅត្រង់ចំណុចខាងត្បូងក្បាលស្ពានថ្មចាស់ ត្រើយខាងកើតចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យោងតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ មានជនមិនស្គាល់មុខ បានបើករថយន្តមិនស្គាល់ម៉ាក មកពីទិសខាងជើងមកដល់មុខផ្ទះរបស់ជនរងគ្រោះឈ្មោះ អ៊ាន…