ក្រុមហ៊ុនចំនួន ៦ សន្យាមិនតម្លើងថ្លៃសំបុត្រធ្វើដំណើរ នាឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រុមហ៊ុនចំនួន ៦ បានសន្យា និងប្តេជ្ញាមិនតម្លើងថ្លៃសំបុត្រធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅលេងស្រុកកំណើត។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំជាមួយ ក្រុមហ៊ុនដឹកអ្នកដំណើរក្នុងស្រុក និងក្រៅស្រុក សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ និងបានណែនាំ…