អុញនោះ! សមត្ថកិច្ចរកឃើញសរសៃគុយទាវ និងខ្ញីមួយចំនួនមានដាក់សារធាតុគីមី នៅផ្សារសំរោងយោង

តាកែវៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលខេត្តតាកែវ បានប្រាប់ឲ្យដឹងថា នាវេលាបុណ្យភ្ជុំនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តតាកែវ សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យទំនិញនៅផ្សារសំរោងយោង ដែលស្ថិតក្នុងស្រុកបាទី។ ជាលទ្ធផល គឺយើងបានរកឃើញសរសៃគុយទាវចំនួន១៤.៥គីឡូក្រាមមានសាធាតុគីមីបូរ៉ាក និងខ្ញីហាន់រួចមានចំនួន១០.៨គីឡូក្រាម មានសារធាតុគីមីសូដ្យូមអ៊ីដ្រូស៊ុលហ៊ីត យើងបានដកហូត និងដុតកម្ទេចចោលទាំងអស់៕

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្មេងស្រីអាយុ១៦ឆ្នាំ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន!

កំពង់ចាមៈ ជនជាប់ចោទជាក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ ត្រូវបាន លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥៧០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចាំការលើ…

រថយន្តយីឌុបដឹកជ័រកៅស៊ូធ្វើថ្នល់បើកបត់មិនប្រយ័ត្ន ក៏ទៅប៉ះជាមួយនឹងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់!

ស្ទឹងត្រែងៈ មានករណីគ្រោះថា្នកចរាចរណ៍មួយបានកើតឡើងរវាងរថយន្តយីឌុប បុកជាមួយនឹងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ជើងខាងធ្វេង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងែទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវប្រសប់លេខ៧ និងលេខ៩ បំបែកទៅព្រះវិហារ។ អ្នកបើកបររថយន្ត មានឈ្មោះ ម៉ាន់ សុផែ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ដែលមានទីលំនៅ សង្កាត់ច្បារអំពៅ…

Real ប្រកាសលក់ Benzema ប្រសិនបើទិញបានកីឡាករម្នាក់ចំណោម២នាក់នេះ

ក្រុមស្តេចស Real Madrid បានប្រកាសជាចំហរថា ក្លិបអេស្ប៉ាញមួយនេះ​ នឹងលក់ ខ្សែប្រយុទ្ធ Karim Benzema នៅពេលដែលពួកគេទិញបាន Antonie Griezmann ឬក៍ Paulo Dybala ។ បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា…

អ្នកស្នាក់នៅតាមបណ្តោយផ្លូវវេងស្រេង ម៉ោង២រសៀលទើបមានភ្លើងវិញ!

យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១២ និង២នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៤(GS៤-F៧) ដើម្បីឲ្យក្រុមការងារធ្វើការពិនិត្យប្រព័ន្ធរ៉ឺលេ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ តាមបណ្តោយ ផ្លូវវេងស្រេង ភូមិព្រៃជិសាក់ ភូមិជ្រៃកោង ភូមិព្រៃល្វា ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិព្រៃសណ្ដែក ភូមិចោមចៅ…

សមត្ថកិច្ចរកឃើញ ដកហូតទំនិញហួសកាលបរិច្ឆេទមួយចំនួននៅផ្សារជ័យសែន ធ្វើការដុតកម្ទេចចោល

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញនៅផ្សារជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ជាលទ្ធផល បានរកឃើញដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននិងដុតកម្ទេចចោលផងដែរ៕

រដូវភ្ជុំបិណ្ឌ សមត្ថកិច្ចដកហូតផលិតផលហួសកាលបរិច្ឆេទនិងខូចគុណភាព៥មុខនៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ

ក្រចេះ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ២០១៧នេះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សាខាកាំកុងត្រូលខេត្តក្រចេះបានចុះពិនិត្យទំនិញនៅផ្សារសាមគ្គីក្រុងក្រចេះ ដោយបានពិនិត្យតាមតូប និងផ្ទះលក់ទំនិញនានា និងជុំវិញផ្សារ។ ជាលទ្ធផល សមត្ថកិច្ចបានធ្វេីការដកហូតផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពចំនួន៥មុខស្មេី៩,៨៥គីឡូក្រាម ។ គួរបញ្ចាក់ផងដែរថា រយៈពេល៦ខែចុងក្រោយនេះ ពោលគឺបន្ទាប់ពីវត្តមានរថយន្តមន្ទីរពិសោធន៍ចល័តបានចុះប្រត្តិបការនៅលេីទឹកដីខេត្តក្រចេះនិងការផ្សព្វផ្សាយតាមគ្រឹះស្ថានអប់រំ ចំនួនផលិតផលដែលខូចគុណភាព…

អ្នកខណ្ឌដូនពេញម៉ោង​១និង៣០នាទីរសៀល ទើបមានភ្លើងប្រើវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី P668-F3 ដើម្បីឲ្យក្រុមការងារធ្វើការកែសម្រួលប្រព័ន្ធរ៉ឺលេ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតម៉ោង១និង៣០នាទីរសៀលទើបមានភ្លើងប្រើវិញ៕

ប្រយ័ត្ន! សមត្ថកិច្ចរកឃើញទឹកដោះគោកូនក្មេង ឆាហ៊ួយតែគុជ ម្សៅទឹកដោះគោ និងទឹកដោះគោស្រស់ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះអង្កេតទីផ្សារ ចែកposter និងផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះជាពិសេសស្លាដក់ (ទេយ្យទានសម្រាប់ព្រះសង្ឃ) នៅតាមផ្ទះលក់ភេសជ្ជៈនានាៗក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាលទ្ធផល យើងបានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា ៖ –…

មន្រ្តីនគរបាលប៉ុស្តិ៍ម្នាក់ មានវិបត្តិគ្រួសារនឹងមានជំងឺសរសៃប្រសាទប្រចាំកាយផង បានសម្រេចចិត្តចងកសម្លាប់ខ្លួន..

បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយទទួលព័ត៌មានពី ប្រជាពលរដ្ឋឈ្មោះ ពីង ផលលាព ភេទស្រី អាយុ២៩ឆ្នាំ បានប្រទះឃើញសាកសពបុរសម្នាក់ ចងកសម្លាប់ខ្លួន។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចរបងបេតុងជាប់ផ្លូវលំ នៅក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង…