តោះ! មកទស្សនាគ្រាប់បាល់យ៉ាងអស្ចារ្យរបស់ប្រធានក្រុម Real Madrid តិចមើល

ក្រុម Real Madrid បានយកឈ្នះក្រុម APOEL Nicosia ក្នុងលទ្ធផល ៣-០ កាលពីយប់មិញនេះ ដែលជាជ័យជម្នះលើកទី១ នៃការចាប់ផ្តើមការប្រកួតដំបូងនៃវគ្គចែកពូល UEFA Champion League ។ ក្នុងនោះដែរ ៣គ្រាប់របស់ក្រុមយក្សអេស្ប៉ាញ Real Madrid រកបានដោយកំពូលខ្សែប្រយុទ្ធ…

បុរសម្នាក់ ដោយសារតែមានវិបត្តិក្នុងគ្រួសារ សម្រេចចិត្តចងកសម្លាប់ខ្លួនបានសម្រេច!

បាត់ដំបងៈ ប្រទះឃើញសាកសពបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបានសម្រេច នៅក្រោមផ្ទះរបស់ខ្លួន។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី នៅត្រង់ចំណុចផ្ទះលេខ១៧៩ ក្រុមទី៥ ភូមិព្រៃរការ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មុនពេលកើតហេតុឈ្មោះ ហាក់ សាខន ភេទប្រុស អាយុ៧១ឆ្នាំ បានចុះពីលើផ្ទះ ក៏ប្រទះឃើញសាកសពឈ្មោះ…

ចោរថ្លើមធំ! គេទុកម៉ូតូមួយភ្លែក ចូលទៅលួចជិះបានសម្រេច ត្រូវម្ចាស់ដេញតាមទាន់វាយទ្រោមខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់សោកម៉ូតូ ជិះគេចខ្លួនបានមួយភ្លែត ត្រូវម្ចាស់តាមចាប់បានវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ នៅខាងមុខបុរីញ៉ូថោន តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សាត ប្រុសពៅ ភេទប្រុស អាយុ២៣ឆ្នាំ…

កម្លាំងនគរបាលស្រុករំដួល ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាចោរលួចម៉ូតូ!

ស្វាយរៀងៈ កងកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាចោរលួចម៉ូតូ បញ្ចូនទៅសាលាដំបូងខេត្ត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុករំដួល ខេត្តស្វាយរៀង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់មានឈ្មោះ សុខ សឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល…

កន្លែងម៉ាស្សា ហេងហេង ដូរលុយសែនខ្មោចនៅតែបន្តលួចដូរលុយភ្ញៀវដុល្លារដាក់ឲ្យក្រដាសប្រាក់សែនខ្មោចមកវិញ

ភ្នំពេញៈ បុរសម្នាក់ដែលជាជនរងគ្រោះដែលធ្លាប់ពួកនាងៗម៉ាស្សានៅទីនោះធ្លាប់ដូរលុយដុល្លារពិតប្រាកដចំនួន២០០ដុល្លារ ដាក់ឲ្យដុល្លារសែនខ្មោចម្តងរួចមកហើយ ដោយមិនអស់ចិត្តចង់ដឹងសាកម្តងទៀតនៅតែក្រុមនេះមានកលល្បិចដូរលុយខ្មោចឲ្យជាលើកទី២បានសម្រេចទៀត។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ បើយោងតាមសម្តីជនរងគ្រោះខាងលើមានឈ្មោះ ប៊ិន ម៉ៅ អាយុ២៧ឆ្នាំ មុខរបរមេការបន្ទប់ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា…

វិធីលាងសម្អាតផ្ទៃមុខ ដើម្បីបន្ថយភាពចាស់ និងស្នាមជ្រួញ

ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន ស្បែកម៉ដ្ឋរលោង មានសុខភាពល្អ និងស្រស់ថ្លាជានិច្ច។ តែជាអកុសល បំណងប្រាថ្នាមួយនេះមិនអាចសម្រេចបានដូចគ្នានោះទេ ព្រោះស្ត្រីមួយចំនួនអាចជួយបនឹងបញ្ហា កើតមុន មុនក្បាលខ្មៅ ស្បែកឡើងជាតិខ្លាញ់ ស្ទះរន្ធញើស និងមានស្នាមជ្រួញជាដើម។ បញ្ហាសម្រស់ទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកបាត់បង់នូវភាពទាក់ទាញ ហើយមើលទៅហាក់ដូចជាឆាប់ចាស់ជាងវ័យ ក៏ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ។ បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា ប្រេងដូងអាចជួយព្យាបាលស្បែកឲ្យស្រស់ស្អាតវិញបាន…

កូរ៉េខាងត្បូង ធ្វើតេស្តសមយុទ្ធបាញ់មីស៊ីល សម្រាប់វាយប្រហារកូរ៉េខាងជើង ដោយទទួលជោគជ័យ

កូរ៉េៈ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយកាលពីពុធថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាលើកដំបូង សម្រាប់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដោយទទួកជោគជ័យ ដែលវានឹងត្រូវប្រើសម្រាប់ការវាយប្រហារ នៅទីតាំងសំខាន់ៗ ក្នុងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន yonhap ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។ សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅតំបន់ Taean ភាគខាងត្បូងខេត្ត Chungcheong…

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ល្វែងក្រោម និងម៉ូតូ៤០គ្រឿង នៅកំពង់ធំ!

កំពងធំៈ លោកវរសេនីយ៍ឯក ហៀង ហ៊ល ស្នងការរងខេត្តកំពង់ធំ ទទួលផែនអគ្គិភ័យ បានប្រាប់ Post News ថា មានហេតុការណ៍មួយបានកើតឡើង ដោយអគ្គិភ័យបានឆេះផ្ទះល្វែងថ្មរបស់ប្រជាពលរដ្ឋ១ល្វែង បណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ…

គំរូប្លង់ស្ពានអាកាសថ្មើរជើងថ្មី ស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក

គម្រោងទីក្រុងអូឡាំព្យា បានស្នើសុំទៅ រដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើង នៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ គម្រោងទីក្រុងអូឡាំព្យា។ នៅពេលនេះ ស្ពានអាកាសនេះ បានចេញជារូបរាង 3D ហើយ ដែលនឹងបង្ហាញខ្លួន នៅភាគជើងនៃ ពហុកីឡដ្ឋានជាតិអូឡាំពិក។ គួររម្លឹកថា…

គ្រូបង្វឹកថ្មី Shanghai Shenhua បានរិះគន់ Carlos Tevez ថា “ធាត់លើសទម្ងន់”

លោក Wu Jingui ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុម Shanghai Shenhua បានរិះគន់ខ្សែប្រយុទ្ធ Carlos Tevez ថាជាកីឡាករដែលលើសទម្ងន់និងបានទទូចថាខ្សែប្រយុទ្ធរូបនេះមិនអាចជាប់ជាជម្រើសដំបូងជាមួយក្រុមរហូតទាល់តែរូបគេមានភាពរឹងមាំសិន។ គ្រូវ័យ ៥៦ឆ្នាំ បានលើកឡើងថា “ខ្ញុំនឹងមិនជ្រើសរើសគាត់ទេឥឡូវនេះ។ គាត់មិនត្រៀមខ្លួនជាស្រេច។ គាត់មិនមានសមត្ថភាពលេងទេ “។ “គាត់មានទម្ងន់លើស រួមជាមួយកីឡាករ Fredy…