កុំចេះតែលេបផ្តេសផ្តាសណា! សមត្ថកិច្ចដុតកម្ទេចថ្នាំពេទ្យហួសកាលបរិច្ឆេទជាង៣០គីឡូក្រាម!

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចូលរួមជាមួយស្ថាប័នគយ ប៉ូលិសច្រកទ្វាកំពង់ផែ និងតំណាងអង្គការ World Emergency Relief ធ្វើការដុតកំទេចថ្នាំពេទ្យដែលហួសកាលបរិច្ឆេទចំនួន៣៣គីឡូក្រាម និងប្រគល់ថ្នាំពេទ្យដែលនៅប្រើប្រាស់បានចំនួន១,៣៤៩ គីឡូក្រាម ទៅឲ្យមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។ សំគាល់៖ ទំនិញថ្នាំពេទ្យខាងលើ ជាប្រភេទទំនិញគ្មានការទាមទារក្នុងសន្និធិគយបណ្តោះអាសន្ន៕

បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័បុកគូថរថយន្តគេពីក្រោយ ផ្អើលទាំងយប់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CH-6146 ជ្រុលទៅបុកគូថរថយន្តមួយគ្រឿង បណ្តាលឲ្យដួលរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ បើកម៉ូតូពីលិចមកខាងកើត…

ឈុតស្រើបស្រាល ក្នុងរឿង«មន្តស្នេហ៍លេខា» ត្រូវគេអះអាងថាមានលក្ខណៈពិសេស

ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»កាលពីល្ងាចថ្ងៃទី១៣ កញ្ញា ផ្សារទំនើបអ៉ីអន អ្នកជំនាញ២រូបបានអះអាងថាភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»មិនមានឈុតឆាកដូចគ្នាទាំងស្រុងនឹងរឿងភាគ«មន្តស្នេហ៍លេខា»ដែលទើបបញ្ចាំងចប់នៅទូរទស្សន៍ PNN នោះទេ ដោយសារតែភាពយន្តខ្នាតធំដែលទើបប្រកាសលក់សំបុត្រនៅគ្រប់រោងចាប់ពីថ្ងៃទី១៨ កញ្ញានេះ គឺមានឈុតឆាកស្នេហារោលរាលជាច្រើនដែលឈុតទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យដាក់បញ្ចាំងនៅលើទូរទស្សន៍។ អ្នកទាំង២បានទាំងសរសើរថាឈុតរោលរាលទាំងនោះមានលក្ខណៈពិសេស ដែលពិតជាទាក់ទាញមហាជនបានច្រើនចាប់ពីថ្ងៃលក់សំបុត្រដាក់បញ្ចាំងនោះផង។ លោកស៊ុម ស៊ីថេន ម្ចាស់ក្រុមហ៊ុនពូព្រហ្ម ដែលជាចែកចាយភាពយន្តខ្នាតធំនៅតាមរោងកុន និងជាអ្នកមានសិទ្ធិចែកចាយភាពយន្តខ្នាតធំរឿង«មន្តស្នេហ៍លេខា»របស់ផលិតកម្មមហាហង្សនៅគ្រប់រោងកុនបានអះអាងថា បើតាមតែរឿងមាននេះត្រូវបានដាក់បញ្ចាំងជាភាគបានចប់នៅតាមទូរទស្សន៍រួចហើយគឺលោកមិនរំពឹងថានឹងមានអ្នកទស្សនាមកទិញសំបុត្រនោះទេ។ លោកថាលក្ខណៈពិសេសរបស់រឿងនេះ គឺមានឈុតឆាកស្នេហារោលរាលខុសប្លែកពីរឿងភាគដែលអ្នកទស្សនាបានមើល ប៉ុន្តែលោកថាឈុតឆាកស្នេហារោងរាលដែលបានស្ដែងឡើងគឺមានលក្ខណៈសិល្បៈ…

ពិធីតម្រូវឲ្យអ្នកចូលរួមតែងធ្វើប្រែត និងការកម្សាន្តប្លែកៗ ប្រកាសធ្វើឡើងនៅថ្ងៃសៅរ៍នេះ!

សន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៣ កញ្ញា បានប្រកាសថាក្រុមហ៊ុនចំនួន៣ នឹងរៀបចំធ្វើកម្មវិធីចម្លែកមួយអបអរបុណ្យភ្ជុំបិណ្ឌ ដោយពិធីទាំងមូលគឺតម្រូវឲ្យមានការតែងខ្លួនជាប្រែត ដូចគ្នានឹងបុណ្យ Halloween របស់បរទេស ដោយមានការរាំលេងតាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ក្នុងនោះក៏មានការលេងល្បែងកម្សាន្ត ដូចជាការបាញ់់ពពុះសាប៊ូ និងការតាំងបង្ហាញស្នាដៃសិល្បៈពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ និងការបង្ហាញម៉ូតសម្លៀកបំពាក់ទៅវត្តជាដើម ក៏នឹងត្រូវលេចឡើងនៅក្នុងពិធីនោះផងដែរ។ លោក ប៉ានី វិរៈរិទ្ធ ប្រធានផលិតកម្មវិធីប្រចាំក្រុមហ៊ុន Clips…

អីក៏យ៉ាងនេះ! ប្រច័ណ្ឌប្រពន្ធមិនឲ្យធ្វើការរោងចក្រ ផ្ទុះកំហឹងដុតរោងបាយកម្ទេចចោល!

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ការដុតរោងបាយកម្ទេចចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដុតរោងបាយខ្លួនឯងខាងលើនេះមានឈ្មោះ ឆាំ គឹមឆេង…

Samsung ប្រកាសកំណត់ត្រាកក់ Note 8 ថ្មី ខណៈ iPhone 8 បើកឱ្យកម្ម៉ង់ថ្ងៃស្អែក

ក្រុមហ៊ុន Samsung បានប្រកាសពីកំណើនតួលេខនៃការកម្ម៉ង់ទិញទុកមុននូវទូរសព្ទដៃទំនើបត្រកូលអេក្រង់ធំស៊េរីថ្មីរបស់ខ្លួន ដែលបានហក់ដល់កំណត់ត្រាខ្ពស់បំផុតក្នុងចំណោមសែស្រឡាយរបស់វា។ ការប្រកាសនេះ គឺធ្វើឡើងស្របពេលដែលក្រុមហ៊ុន Apple ដែលជាគូប្រជែងដ៏សំខាន់បំផុតរបស់ខ្លួន បានបើកបង្ហាញជាផ្លូវការនូវ iPhone ស៊េរីថ្មី ៣ ម៉ូឌែល និងថ្ងៃបើកឱ្យអតិថិជនកម្ម៉ង់ទិញទុកមុននៅថ្ងៃទី ១៥ កញ្ញា។ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Samsung គឺលោក DJ…

អ្នកជំនាញប្រាប់មូលហេតុ ៣ នាំឱ្យ Apple ឌីហ្សាញកាមេរ៉ាភ្លោះរបស់ iPhone X រាងបញ្ឈរ

ចាប់តាំងពីបែកធ្លាយរូបរាងជាមួយកាមេរ៉ាក្រោយភ្លោះរាងបញ្ឈរមក ទូរសព្ទ iPhone X ដែលពីមុនគេស្គាល់ថាជា iPhone 8 បានរងការិះគន់ និងខកចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ។ ប៉ុន្តែ ជាមួយការរចនាបែបនេះ ត្រូវបានអ្នកជំនាញខាងកាមេរ៉ាមើលឃើញហេតុផល ៣​ យ៉ាង ដែលតម្រូវឱ្យ Apple ផ្លាស់ប្តូរទីតាំងកាមេរ៉ភ្លោះពីរាងផ្តេក ទៅរាងបញ្ឈរវិញជាមួយ iPhone ជំនាន់ពិសេសរបស់ខ្លួន៖…

iPhone ស៊េរីថ្មី ទាំង ៣​ ម៉ូឌែល ដាក់ផ្ទឹមលក្ខណៈសម្បត្តិនឹងគ្នាម្តងមើល! ម៉េចដែរ?

ក្នុងឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន Apple បានបន្ថែមសមាជិត iPhone រហូតដល់ទៅ ៣ ម៉ូឌែល គឺ iPhone 8, 8 Plus, X (ten ឬដប់)។ ម៉ូឌែលទាំងបី ពិតជាបានពាំនាំមកជាមួយលក្ខណៈសម្បត្តិវិសេសវិសាលជាមួយ…

បុរសមានជំងឺសរសៃប្រសាទម្នាក់ ចុះទៅជិះទូកធ្លាក់លង់ទឹកស្លាប់

កណ្តាលៈ បុរសម្នាក់មានជម្ងឺសរសៃប្រសាទប្រចាំកាយ បានចុះទៅលេងទឹកនៅលើទូករអិលជើងលង់ទឹកស្លាប់៣ថ្ងៃ ទើបរកឃើញសាកសពឡើងហើមស្អុយទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងទឹកចុងព្រែកហម ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ នគរបាលស្រុកកោះធំបានអោយដឹងថា ជនរងគ្រោះឈ្មោះ សេង រតនា ភេទ ប្រុស អាយុ៣១ឆ្នាំ…

ខឹងនិយាយកូនមិនស្តាប់! បែរជាទៅចងកសម្លាប់ខ្លួននៅនឹងដើមពុទ្រា

ព្រៃវែងៈ លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង។ ហេតុការណ៍ប្រទះឃើញនេះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចដើមពុទ្រា វាលខាងកើតភូមិព្រហូត ចម្ងាយ៥០០ម៉ែត្រ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ នួន គឹមឈាន…