រថយន្តដឹកមាន់បុកម៉ូតូពេញទំហឹង បណ្តាលបុរសម្នាក់ស្លាប់យ៉ាងរន្ធត់!
កំពង់ចាមៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតត្រង់ចំណុចភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក តូពិច ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ2L-0954 ដឹកមាន់ពេញ ហើយអ្នកបើកបរបានគេចខ្លួនបាត់…