វីដេអូ៖ កត់ទាំងថ្ងៃហ្មងមេឆ្នោតស្រី! គ្មានខ្លាចស្អីម៉ាតិចហ្មង
ភ្នំពេញៈ កន្លែងកត់ឆ្នោតមួយកន្លែងដែលកត់ទាំងថ្ងៃគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះសូមកោតសរសើរមែន។ កន្លែងកត់ឆ្នោតទាំងថ្ងៃគ្មានខ្លាចដល់សមត្ថកិច្ចបន្តិចសោះនោះគឺស្ថិតនៅតាមបណ្តោយផ្លូវបេតុង ច្រកចូលបុរីពិភពថ្មី តាមច្រកផ្សារត្រពាំងថ្លឹង ស្ថិតនៅក្នុង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការប្រកបមុខរបរកត់ឆ្នោតខុសច្បាប់ជារៀងរាល់ថ្ងៃនេះ គឺតាមប្រភពប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរឆ្លងកាត់ទីនោះ បានបញ្ជាក់ថា ការកត់ឆ្នោតខុសច្បាប់នេះ គឺកត់ជាយូរមកហើយ គឺកត់នៅខាងមុខផ្ទះតែម្តងដោយមិនខ្លាច ដល់សមត្ថកិច្ចបន្តិចសោះឡើយ ឬក៏មិនដឹងថាមានខ្សែឬខ្នងយ៉ាងណានោះឡើយ ទើបហ៊ានកត់នៅខាងមុខផ្ទះជារៀងរាល់ថ្ងៃយ៉ាងនេះ។…