ខឹងប្តីពូកែប្រចណ្ឌខ្លាំងពេក ផឹកថ្នាំបាញ់ព្យាយាមសម្លាប់ខ្លួន សំណាងណាស់មិនស្លាប់!

ប៉ៃលិនៈ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានករណីនារីរងគ្រោះជាប្រពន្ធបានខឹង នឹងប្រចណ្ឌប្តីខ្លាំងពេក សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្ននារីរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ដោយកំពុងព្យាយាមយកទៅសង្រ្គោះនៅមណ្ឌលបន្តផ្សេងទៀត ដោយតាមការបំភ្លឺពីប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានប្រាប់ថា ខាងមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ក៏ព្រោះតែស្ថានភាព ជនរងគ្រោះធ្ងន់ធ្ងរពេក…

បើមានឈាមហូរខុសប្រក្រតីបែបនេះពេលមានផ្ទៃពោះ ប្រយ័ត្នគ្រោះថ្នាក់!

ការហូរឈាមតាមរយៈទ្វារមាសតិចតួច ត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ ក៏ប៉ុន្តែប្រសិនបើការហូរឈាមខុសប្រក្រតី អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះវាជាសញ្ញាព្រមានថា ទារកក្នុងផ្ទៃអាចប្រឈមនឹងការរលូត។ ខាងក្រោមនេះ គឺជាអាការមិនប្រក្រតីនៃការហូរឈាម ដែលអ្នកគួរតែប្រុងប្រយ័ត្ន៖ ១.ហូរឈាមច្រើន មិនអាចគ្រប់គ្រងបាន។ ២.ឈាមមានពណ៌ខ្មៅ អមជាមួយនឹងដុំពកក្នុងស្បូន។ ៣.ឈាមមានពណ៌ថ្លា ប៉ុន្តែពេលហូរមានការឈឺចាប់។ ៤.ពេលហូរឈាម មានអាការវិលមុខ ឬដួលសន្លប់។ ចំពោះស្ត្រីដែលប្រឈមនឹងបញ្ហាបែបនេះខ្ពស់ជាងគេ គឺស្ត្រីដែលមានអាយុលើ…

ខ្លាំងបាត់! មកសុំស្នាក់មួយយប់ ឃើញគេដេកលក់ទាញអង្រែវាយ ហើយរត់គេចខ្លួនបាត់!

​ភ្នំពេញៈ បុរសម្នាក់ដឹកដៃប្រពន្ធមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ទាំងស្ថានភាពមុខប៉ោងខៀវភ្នែក សុំការអន្តរាគមន៍ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសម្នាក់ជាមិត្តចាស់យូរមកហើយ បានសុំបន្ទប់ស្នាក់អាស្រ័យខណៈដែលកំពុងដេកលង់លក់ ស្រាប់តែបុរសនោះយកអង្រែមកវាយទាំងកម្រោល បណ្តាលឲ្យរងរបួស ហើយគេចខ្លួនបាត់។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែឆ្នាំដដែល នៅបន្ទប់ជួលភូមិទួលទង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ គត់…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍ ពាក់ព័ន្ធនឹងរឿងបង្ខាំងកូនស្រីគេទុក..

កំពង់ស្ពឺៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្ដឹងរបស់អាណាព្យាបាលខាងស្រី ដោយចោទប្រកាន់ថា ជនសង្ស័យបានបង្ខាំងកូនស្រីរបស់ខ្លួន នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះតូ លីមស្រេង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ…

យន្តហោះ​ចម្បាំងចិន J-20 ​ ត្រៀមខ្លួន​រួចជាស្រេច ក្នុងសកម្មភាពប្រយុទ្ធ​ណាមួយ

ចិនៈ​ ​យោងតាមអ្នកស្រាវជ្រាវ​ នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ក្រុងប៉េកាំង ​បានឲ្យដឹងថា យន្តហោះ​ចម្បាំង J-20 ដែលត្រូវបាន​ប្រគល់ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ បានប្រុងជើងការរួចជាស្រេច ​ក្នុង​សកម្មប្រយុទ្ធ​​ណាមួយ ដែលអាចកើតមានទ្បើងជាយថាហេតុ​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។​ ​ ក្រុមអ្នកស្រាវជ្រាវ និងជា​អ្នក​រចនា​ម៉ូដ​យន្តហោះ J-20 បាន​សម្តែង​ក្តី​រំពឹងទុកថា…

ឈប់បារម្ភទៅ! ទោះស្បែកគ្រីមដោយសារតែស្នាមមុន រាប់ឆ្នាំក៏បាត់ដែរ

ស្បែកមុខរបស់មនុស្សម្នាក់ៗមានសភាពខុសៗគ្នា ជួនកាលអ្នកខ្លះកើតមុនហើយគ្រាន់តែបន្សល់ស្នាមខ្មៅៗនៅលើស្បែកប៉ុណ្ណោះ ប៉ុន្តែអ្នកខ្លះទៀតអាចបន្សល់ទាំងស្នាមខូង ដែលធ្វើឲ្យផ្ទៃមុខរបស់ពួកគេងមានសភាពគគ្រើមបាត់បង់ភាពទាក់ទាញអស់រលីង។ ប៉ុន្តែ បើយោងតាមគហទំព័រ Brightside បានបង្ហាញថា បញ្ហាស្លាកស្នាមដែលបន្សល់ពីការកើតមុនទាំងនេះអាច កាត់បន្ថយបាន ដោយប្រើប្រាស់គន្លឹះសាមញ្ញៗ ៣ចំណុច។ ១.ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ ត្រូវបានគេប្រើប្រាស់អស់ជាច្រើនទស្សវត្តមកហើយ ក្នុងការថែរក្សាសម្រស់ ព្រោះសារធាតុជែលទន់ត្រជាក់របស់វាអាចជួយពន្លឿនដល់ដំណើរស្តារឡើងវិញនៃស្បែកដែលខូច និងមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ អ្នកគ្រាន់តែកាត់យកស្លឹកប្រទាកន្ទុយក្រពើមួយធាង រួចពុះយកសាច់របស់វាមកជូតនៅត្រងតំបន់ដែលមានបញ្ហា។…

រន្ធត់ណាស់! រថយន្ត ពន្លះម៉ូតូ១គ្រឿង ផ្ដាច់ជីវិតមនុស្ស ៣នាក់

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ប៉ះគ្នាជាមួយនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ៣ នាក់ភ្លាមៗនៅនឹងកន្លែង ដែលកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តបង្ក ម៉ាក់ KIA ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A-២០៦៨ ដឹកដីពីកើតទៅលិច…

មិនគួរជឿ តារាចាស់ថ្មី ធ្វើអោយផ្ទះខ្លាំងក្នុងយប់បើកឆាក

កាលពីយប់ថ្ងៃទី៣០ មីនា តារាសិល្បៈល្បីៗ និងតារាពន្លកថ្មីយ៉ាងច្រើនកុះករ បានបប្រជុំគ្នាច្រៀងរាំ និងកំប្លែងយ៉ាងកក្រើក ព្រឹត្តិកាណ៍ពោធិ៍សែនជ័យសង្ក្រានតែម្ដង ដោយតាំងពីបើកក្បាលកម្មវិធីរហូតដល់ម៉ោងជិត១២យប់ មានការទស្សនាយ៉ាងណែនតាន់តាប់ ពីសំណាក់មហាជន នៅក្នុងតំបន់នោះ ដោយមានទាំងសកម្មភាពរាំច្រៀងយ៉ាងអឺងកងផង។ តារាចាស់ថ្មីទាំងនេះ ត្រូវគេឃើញប្រឹងប្រែង បញ្ចេញសមត្ថភាពសិល្បៈរៀងខ្លួន រួមទាំងការតែងខ្លួនប្រជែងគ្នាផង ដើម្បីដណ្ដើមប្រជាប្រិយភាព និងសំឡេងទះដៃនោះផង។ ការប្រគំតន្ត្រីដែលបានបង្ហាញខ្លួនក្នុងរាត្រីទី១ នោះបានបើកក្បាលកម្មវិធីដោយពិធីករពិធីការិនី៣រូប…

សង្ក្រាន្តវត្តភ្នំ នឹងមានតាំងបង្ហាញវត្ថុសិល្បៈវប្បធម៌ប្រពៃណី និងតម្បាញក្រមា

ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ ដែល​នឹង​មកដល់​នៅពេល​ដ៏ខ្លីខាង​មុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅរមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​វត្តភ្នំ​ និងកម្មវិធី​អបអរជាច្រើនទៀត រួមទាំងរៀបចំលម្អតាម​ដងផ្លូវនានាក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ឱ្យភ្ញៀវ​ទេសចរជាតិ​ អន្តរជាតិមកកម្សាន្ត និងបង្ហាញពីទំ​នៀម​ទម្លាប់​វប្បធម៌ ប្រពៃណីខ្មែរ​ ហើយ​ក៏ជាការរម្លឹក​ឱ្យអ្នក​ជំនាន់​ក្រោយៗ​បានយល់ដឹងកាន់​តែច្បាស់និងបន្តថែរក្សា​ការពារទំនៀមទម្លាប់វប្បធម៌​ ប្រពៃណីខ្មែរ​ឱ្យបាន​គង់វង្ស។​ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រាល់សកម្មភាពនានាដែលបានបង្កើតឡើង ដើម្បីចូលរួមអបអរសាទរបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ និងមួយផ្នែកទៀត​ ដើម្បីរម្លឹកឱ្យកូនខ្មែរបានដឹងអំពីកិច្ចខិតខំប្រឹងប្រែង​តស៊ូ​បង្កើត​នូវស្នាដៃ​ ច្នៃប្រឌិត​នូវសម្ភារៈប្រើប្រាស់របស់បុព្វបុរស ដែលបានបន្សល់ទុកឱ្យអ្នកជំនាន់​ក្រោយ​បន្តថែ​រក្សា​ការពារឱ្យបានគង់វង្ស ។ សិប្បកម្មតម្បាញជាស្នាដៃរបស់ដូនតាខ្មែរយើង តាំងពីបុរាណកាលមក បង្កើត​ឡើងសម្រាប់ធ្វើអាជីវកម្មចិញ្ចឹមជិវិតប្រចាំថ្ងៃក្នុងគ្រួសារ ហើយសមិទ្ធផលមួយនេះ កំពុងមានប្រជាប្រិយភាព និង​ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកទស្សនា​កម្សាន្ត នៅប្រទេសកម្ពុជា។ ក្រមាខ្មែរជាផលិតផលដែលផលិតឡើងដោយ​ដៃសិប្បករ​ មានតួនាទី​ច្រើន​យ៉ាង​សម្រាប់​ការប្រើ​ប្រាស់​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ការរៀបចំឱ្យមានកម្មវិធីបង្ហាញពីសិប្បកម្មក្រមា និងផលិតផលក្រមា​ នាពេលនេះ​ ជាកិច្ចការដ៏មានប្រយោជន៍សម្រាប់កូនខ្មែរបានដឹងពីសារៈសំខាន់​ និងគុណប្រយោជន៍​ក្រមារ​បស់​សិប្បករខ្មែរ។…

ផ្ទៃមេឃអួអាប់ និងភ្លៀងកក់ខែបន្តធ្លាក់ នៅខេត្តស្វាយរៀង

ស្វាយរៀងៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទៃមេឃអួអាប់ និងភ្លៀងកក់ខែក្នុងកម្រិតពីខ្សោយទៅមធ្យម កំពុងគ្របដណ្តាប់ទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៣១ ខែមីនានេះ ៕