ក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ ត្អូញថារៀនផ្នែកទីផ្សារពិបាករកការងារធ្វើ រួចលួចមកសម្ងំក្នុងបន្ទប់ចងកសម្លាប់ខ្លួន

កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ថន វណ្ណៈស្រីលក្ខ័ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកើតហេតុខាងលើ ។…

​រថយន្តស៊ីណាដឹកអ្នកដំណើរ រេចង្កូតបុកម៉ូតូចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យមនុស្ស១៧នាក់ និងធ្ងន់និងស្រាល

ប៉ៃលិនៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង រវាងរថយន្តដឹកអ្នកដំណើរ បុកជាមួយម៉ូតូសង់ ០១៧ បណ្តាលឲ្យមនុស្ស១៧នាក់ រងរបួសធ្ងន់និងស្រាល នៅភូមិភ្នុំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ម៉ូតូឈ្មោះ សំ​ ចាន់ណា ភេទប្រុស​ អាយុ​២៧ឆ្នាំ…

សូមជួយShare! សមត្ថកិច្ចចុះត្រួតពិនិត្យបណ្ណបើកបរយានយន្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវសាធារណៈ

​សមត្ថកិច្ចចុះត្រួតពិនិត្យបណ្ណបើកបរយានយន្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវសាធារណៈ៖

ទុស្សេខ្សែទូរសព្ទ ឆាបឆេះផ្ទះមួយខ្នងផ្អើលទាំងថ្ងៃ..

កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយជះទឹកពន្លត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះមានឈ្មោះ រស់ ញ៉ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ គុណ១១ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង…

​តានិងចៅ ទៅមើលស្រូវ ត្រូវរន្ទះបាញ់រងរបួស!

កំពង់ធំៈ ថ្ងៃអាទិត្យ ០៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា គ.ស២០១៨ វេលាម៉ោង១២និង៣០នាទី មានករណីរន្ទះបាញ់បណ្តាលឲ្យរងរបួសមនុស្សចំនួន​២នាក់ ​នៅចំណុចត្រពាំងព្រៃ ភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ​ជនរងគ្រោះឈ្មោះ ជួន ជឺភេទប្រុស អាយុ៥៩ឆ្នាំ(របួសស្រាល)ត្រូវជាជីតា។…

ក្រុម​ក្មេងទំនើងដែលកែ​​និង​ប្ដូរស៊ីម៉ាំងម៉ូតូ​ បង្កសម្លេងដូចយន្ដហោះ​រៀបឡើង ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

កំពង់ស្ពឺៈ កម្លាំង​នគរបាល​អធិការ​ដ្ឋាន​ក្រុងច្បារមន​ និងកម្លាំងនគរបាលចរាចរណ៍​ខេត្ត​បានចុះប្រតិបត្ដិកា​រ​បង្រ្កាបក្រុម​ក្មេងទំនើងដែលប្រើប្រាស់បំពង់ស៊ីមាំង​ម៉ូតូ​កែច្នៃ​ ខុសលក្ខណៈបច្ចេកទេស​ ​សម្លេងបំពងខ្លាំង​ បង្កការរំខាន​ដល់​ការ​រស់នៅរបស់បងប្អូនប្រជា​ពល​រដ្ឋ​ នៅ​ក្នុង​ក្រុងច្បារមន​ និងស្រុកសំរោងទង​ ​ច្រើន​ធ្វើ​សកម្មភាព​នៅវេលាយប់​ តាមផ្លូវជាតិមួយចំនួនក្នុង​ខេត្តកំពង់ស្ពឺ​។ ជាលទ្ធផល​ សមត្ថកិច្ច​ឃាត់​បាន​ ១-​ ឈ្មោះ ជា វាសនា ភេទប្រុស អាយុ​ ២៤ឆ្នាំ រស់​នៅភូមិរលួស…

ចុម! រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតទាំងសងខាង

ភ្នំពេញៈ ជនជាតិបរទេសប្រុសស្រី២នាក់ បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ជ្រុលចង្កូចទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀត នៅខាងមុខពីក្រោយបណ្តោយឲ្យររថយន្តហាយឡែនឌ័រជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបុរីភ្នំពេញថ្មី តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិបរទេសប្រុសស្រី២នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ…

ញៀនស្រាជាប្រចាំ ផ្ទុះទំនាស់ជាមួយស្ត្រីម្នាក់ ទ្រាំមិនបានទាញត្បូងចបកាប់ចំក្បាលរបួសធ្ងន់ ត្រូវប៉ូលិសឃាត់ខ្លួន

កំពង់ស្ពឺៈ កម្លាំង​នគរបាល​ស្រុក ​សហការ​ជាមួយ​ប៉ុស្តិ៍​​រដ្ឋ​បាល​សំរោង​ទង​ បានឃាត់ខ្លួនបុរសម្នាក់​(ជន​ល្មើស​​)​ បញ្ជូនមកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ​ពាក់ព័ន្ធ​​និងអំពើហិង្សា​ដោយចេតនា​ នៅ​ចំណុចផ្ទះជនរង​គ្រោះ ឈ្មោះ គឹម ស្រីណេត ភេទ​ស្រី អាយុ​ ១៨ឆ្នាំ នៅវេលាម៉ោង​១២​និង​០៥​ នាទី​ ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ ។…

ស្មានមិនដល់ ដើរជើងទទេផ្តល់អត្ថប្រយោជន៍ខ្លាំងយ៉ាងនេះ!

មនុស្សភាគច្រើនគិតថា ការដើរដោយជើងទេអាចបណ្តោយឲ្យមានរបួស ឬបង្កឲ្យឆ្លងមេរោគផ្សេងៗ ប៉ុន្តែការដើរបែបនេះក៏ផ្តល់អត្ថប្រយោជន៍សម្រាប់រាងកាយផងដែរ។ ១.ព្យាបាលបញ្ហាគេងមិនលក់ ការដើរដោយជើងទទេ ជាពិសេសនៅលើស្មៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អ។ ហេតុអ្វី? ដោយសារតែនៅពេលអ្នកដើរជើងទទេ រាងកាយមានទំនាក់ទំនងផ្ទាល់ជាមួយនឹងផែនដី ដែលអនុញ្ញាតឲ្យប្រេកង់អេឡិចត្រូម៉ាញ៉េទិករបស់ផែនដីត្រូវបានធ្វើសមកាលកម្មជាមួយប្រេកង់របស់អេឡិចត្រូម៉ាញ៉េទិក ដែលបញ្ចេញដោយរាងកាយរបស់អ្នក។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ទៀតថា នៅពេលប្រេកង់អេឡិចត្រូម៉ាញ៉េទិក ទាំងពីរនេះធ្វើការព្រមគ្នា វានឹងជួយឲ្យអ្នកមានសុខភាពល្អ ហើយអាចជួយព្យាបាលការគេងមិនលក់។ ២.ធ្វើឲ្យឈាមរត់ប្រសើរឡើង ការដើរដោយជើងទទេ ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានភាពស្ងប់ស្ងាត់…

ម៉ូតូ២គ្រឿង ពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់

ភ្នំពេញៈច យុវជនម្នាក់បានបាក់កស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​និងប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបានទៅបុកម៉ូតូមួយគ្រឿងកំពុងជិះក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារសចំណុចជិតរដ្ឋភាពចាស់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះមឿន សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងនារីម្នាក់ជិះម៉ូតូនិច…